抖阴社区

???????: ??????????????????????????????????????

453 112 5
                                        

៚ព្រឹកថ្ងៃថ្មីរាងតូចភ្ញាក់លឿនជាងរាល់ដង គេងើបទៅធ្វើបបរទុកឲ្យបងពិសាររួចរាល់ក៏ឡើងមកសម្អាតខ្លួន ពេលរួចរាល់ក៏ចេញមកថែមគ្រឿងថែសម្រស់បន្តិចតាមទម្លាប់របស់គេ។

គេបង្វិលខ្លួនផ្អៀងផ្អងមើលខ្លួនឯងក្នុងកញ្ចក់ស្អាតហើយបានដើរមកដាស់បុរសកំពូលស្នេហ៍ដែលដេកសម្ពឹកផ្កាប់មុខលើកគ្រែទាំងគ្មានពាក់អាវទេគឺអាក្រាតល្វែងខាងលើចោលតែម្តង មិនដឹងថាខាងក្រោមមានស្លៀកខោឬអត់ទេ?ព្រោះមានតែភួយសំឡីសមួយដណ្តប់ពីលើត្រឹមចង្កេះចុះក្រោម។

"លោកចនហ្ហា៎…ក្រោកឡើងមកបងជុប៎!"ថេយ៉ុងឡើងមកលើគ្រែអោនថើបសាច់ស្មារបងពីក្រោយជាច្រើនខ្សឺតមុននិងឡើងទៅដេកននៀលពីលើខ្នងធំទូលាយរបស់បងដើម្បីដាស់បងឲ្យភ្ញាក់ពីដំណេក។

"អ្ហឹមអូន…ក្រោកលឿនម្លេះ?"ជុងគុកងើបមុខបន្តិចសួររាងទាំងសម្លេងងុលៗតែមិនខ្ចីងើប នៅងងុយ តែក្រអូបក្លិនប្រពន្ធ។

"អូនក្រោកយូរហើយ បងក៏ឆាប់ភ្ញាក់មករៀបចំខ្លួនទៅមន្ទីរពេទ្យ"ថេយ៉ុងអង្គុយអុកលើចង្កេះបង ទាញដៃបងផង អុកបងផងដើម្បីឲ្យបងភ្ញាក់។

"អូនហា៎~បើអុកម្លឹងៗតិចបងមានអារម្មណ៍"ជុងគុកគ្រហឹមដើមក ព្រោះពេលអូនអុកលើបងបែបនេះសាច់គូទទន់ៗរបស់អូនប៉ះនឹងខ្នងបងធ្វើឲ្យបងកើតអារម្មណ៍ទាំងព្រឹក ទើបព្រមានអូនទុកមុន។

"បើបងមិនងើបផង"គេបញ្ឈប់ចលនាក៏ប្តូរជាអោនមកទ្រោមពីលើបងម្តង

"ងើបលឿនម្លេះអូន បងសុំគេងតិចទៀត បងមិនទាន់អស់ងងុយទេ"ជុងគុកក្រឡាស់ខ្លួនគេងផ្ញារវិញដោយមានរាងតូចអង្គុយច្រកគៀវពីលើក្បាលពោះសាច់ដុំខ្លួនម្តង គាត់គេងកើយដៃខ្លួនឯងញញឹមសួរទៅកាន់ប្រពន្ធតូច។

"ចាំមកវិញចាំគេងទៀត ឥឡូវត្រូវទៅមន្ទីរពេទ្យសិនក្រោកមក"គេអោនទៅថើបបបូរមាត់បង មុននិងនិយាយតឿនបងឲ្យបងក្រោក។

"ឲ្យបងថើបសិនមក បានបងងើប"ឃើញអត់ថាប្រុសចាស់ម្នាក់នេះរកតែក្រឡាចំណេញលើខ្លួនគេទេ។តែអ្នកខ្លះក៏ណាស់ដែរបូញមាត់ឲ្យបងបឺតដល់ថ្នាក់ស្លេកដង្ហក់ដង្ហើមស្ទើរដាច់ខ្យល់។

You've reached the end of published parts.

? Last updated: 6 hours ago ?

Add this story to your Library to get notified about new parts!

??? ????????????????Where stories live. Discover now