រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ១៩
ផុសអោយហើយ យប់រវល់
_________
« អ្នកគ្រូពេទ្យ! អ្នកជម្ងឺបន្ទប់នេះទៅណាបាត់ហើយ? » រត់ចេញទៅសួរគ្រូពេទ្យ ក្រោយពេលដែលមកពេញពីទិញអីអាហារវិញ មិនឃើញអ្នកជម្ងឺនៅក្នុងបន្ទប់
« អ៎...អ្នកជម្ងឺបានចាកចេញហើយ »
« ថាម៉េច? ចេញហើយ? ចុះរបួសគេនោះ? »
« ចាស៎ ដោយសារអ្នកជម្ងឺទទូចចេញអោយទាល់តែបាន ទើបខាងមន្ទីពេទ្យសម្រេចអោយចេញបាន » គ្រូពេទ្យឆ្លើយយ៉ាងសុភាព
« ហើយបើគេកើតអ្វីឡើងនោះ គិតយ៉ាងម៉េច? » ឌីវស្រែកខ្លាំងៗ ធ្វើអោយក្បែរនោះងាកមកមើលគ្រប់គ្នា
« សូមលោកកុំបារម្ភអី! អ្នកជម្ងឺបានធូរហើយ មិនមានអ្វីធ្ងន់ធ្វរទេ អញ្ចឹងខ្ញុំទៅមើលអ្នកជម្ងឺបន្តហើយ » និយាយរួចគ្រូពេទ្យក៏ចេញបាត់
« ថាម៉េច? បារម្ភ? » ឌីវបែរជានិយាយមិនចេញពេលលឺគ្រូពេទ្យថា គេបារម្ភពីក្មេងម្នាក់នោះ
« ហឹស កុំអោយយើងរកឯងឃើញអោយសោះ! » ឌីវបោះអាហារចូលក្នុងធុងសម្រាប់ ហើយនិយាយទាំងខឹងសម្បារ ។
សណ្ឋាគារ វង្សរ៉ាឆាត់
រយៈពេលត្រឹមតែ១០នាទីដែលស្កាយជាប់និយាយទូរស័ព្ទ ពេលដែលគេចេញមក គេរកណានិមើលឃើញហើយ សូម្បីតែនៅក្លឹបដែលគេធ្លាប់ធ្វើការក៏មិនបានឃើញ ។
« មិនសមណាទៅមិនទាន់ដល់ទេ ក្លឹបនៅជិតនេះទេ! » ស្កាយនិយាយម្នាក់ឯងតិចៗ តែអ្វីដែលសំខាន់ គឺគេមានប្រថ្នូលថា ណានិកំពុងតែជួបរឿងមិនល្អ
« ម៉ាក! អោយមនុស្សឆែកកាម៉េរាគ្រប់កន្លែងទាំងអស់! ត្រូវតែរកណានិអោយឃើញ » ស្កាយបញ្ជាទៅមនុស្សជំនិតដែលទើបនឹងចូលមកដល់
« បាទ! ចៅហ្វាយ... »
« មានអ្នកនៅខាងក្រៅទេ? ជួយផង! »
« ជួយផង! មានអ្នកណានៅក្បែរនេះទេ? ជួយផង! » សម្លេលស្រាលស្រែកឡើង ព្រមទាំងយកដៃគោះទ្វាខ្លាំងៗពីខាងក្នុងស្រែករកជំនួយ
« រងារណាស់! » ណានិផ្លុំដៃរបស់ខ្លួន ព្រោះនៅក្នុងបន្ទប់នេះត្រជាក់ខ្លាំងណាស់ ព្រោះទីនេះជាបន្ទប់សម្រាប់ក្លាហេសាច់សម្រាប់ប្រើក្នុងផ្ទះបាយ របស់សណ្ឋាគារ វង្សរ៉ាឆាត់ នេះតែម្តង ។

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????