![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ៣ថ្ងៃបន្ទាប់
បន្ទប់ប្រជុំក្នុងសណ្ឋាគារលំដាប់ផ្កាយ5ស្កាយដើរចូលទៅក្នុងបន្ទប់ប្រជុំដោយមានជំនួយការរបស់គេម្នាក់ទៅជាមួយ ភឺត ថាណាផន់ ដែលការប្រជុំមួយនេះមានតែជាអ្នកជំនួញលំដាប់ជួរមុខ លំដាប់ប្រទេសប្រម៉ាណ 10នាក់ប៉ុណ្នោះ ។
ម្ចាស់ជំនួញឯទៀតបានចូលទៅអង្គុយនៅកៅអីរៀងៗខ្លួនដោយភាពស្ងប់ស្ងាត់ ហើយក្នុងពេលនោះដែរ ក៏មានកម្លោះវ័យក្មេងម្នាក់ដើរចូលមកអង្គុយនៅទល់មុខរបស់ស្កាយ ។
« សួស្តីស្កាយ! » បុរសវ័យក្មេងអាយុប្រហាក់ប្រហែលគ្នា និយាយទាក់ទាក់ មុននឹងអង្គុយចុះ ប៉ុន្តែស្កាយមិនតប ត្រឹមងក់ក្បាលនឹងញញឹមតិចៗជាការគួរសម ។
« គ្រប់គ្នាមកជុំគ្នាអស់ហើយមែនទេ? សុំទោសផងដែរមកយឺត » បុរសវ័យចំណាស់ដើរចូលមក ដែលគាត់ជានាយករដ្ឋមន្រ្តី និងជាអ្នកបើកអនុម័តអោយមានការសហាការរវាងពួកអ្នកជំនួញទាំងអស់នេះឡើងមក ។
« អូ...វីន » លោកនាយករដ្ឋមន្រ្តីឧទានឡើង
« បាទសួស្តីលោករដ្ឋមន្រ្តី ថ្ងៃនេះខ្ញុំមកជំនួសលោកប៉ា » វីន មេថាវីន កូនអ្នកជំនួញធំជាងគេក្នុងចំណោមអ្នកជំនួញទាំង១០នាក់នេះ
« អឺមម...លោកមេថា សុខសប្បាយដែរទេ? »
« បាទគាត់សុខសប្បាយធម្មតា » វីនឆ្លើយ
« អូខេឥលូវយើងចាប់ផ្តើមតែម្តងទៅ »
ប្រើពេលប្រម៉ាណជាងមួយម៉ោង កិច្ចការប្រជុំយ៉ាងតឹងតែងនោះក៏ត្រូវបានបញ្ចប់ ប៉ុន្តែស្កាយបែរជាមានទឹកមុខខឹងសម្បាមានការមិនសប្បាយចិត្តជាខ្លាំង ។

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????