![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ដឹប...//« អ៊ូយយ... » សម្លេងស្រែកដោយការឈឺចាប់បានស្រែកឡើង តែនោះមិនមែនជាណានិនោះទេ ជាជាបងធំអន់ៗម្នាក់នោះទៅវិញទេ ដែលត្រូវបានស្កាយទាត់មួយជើងយ៉ាងខ្លាំងរហូតដល់ដួលខ្ពោកនឹងដី ចំណែកណានិបិះនឹងដួលតាមកម្លាំងទាញរបស់បងធំម្នាក់នោះហើយ តែក៏បានកម្លោះរាងក្រាស សាច់ដុំហាប់ណែនម្នាក់នេះក្រសោបចង្កេះតូចស្តើងអោយចូលមកក្នុងរង្វង់ដៃក្រាស់របស់គេបានទាន់ពេលវេលា ។
« អូ...វោវ... » ឌីកម្លោះមុខស្រស់ សម្តីផ្អែម លាន់មាត់ឡើង នៅពេលឃើញមិត្តរបស់ខ្លួនមកប៉ះពាល់រាងកាយរបស់មនុស្សប្លែកមុខបែបនេះ ដែលមួយជីវិតនេះ គេស្ទើរតែមិនវានឃើញទៅហើយ ។
« បើចង់មានរឿងក៏ទៅខាងក្រៅ មិនមែនទីនេះនេះ » ដៃក្រាស់ក៏រំសាយចេញពីចង្កេះតូចនោះអោយមានសេរីភាព ហើយក៏ដើរទៅនិយាយជាមួយកូនចៅកំប៉ិកកំប៉ុករបស់អ្នកម្ខាងទៀត ដែលបម្រុងនឹងស្ទុះចូលមក ។ ចំណែកកូនចៅអេតចាយអស់នោះ ដូចជាខ្លាចរអាជាមួយខ្សែរភ្នែករបស់កំលោះម៉ាហ្វៀរូបនេះ ក៏នាំគ្នានៅស្ងៀមមិនហ៊ានអើតកបន្តទៀត ទើបកម្លោះម៉ាហ្វៀសង្ងាម្នាក់នេះបែរខ្លួនដើរចេញទៅ ដោយមិនបានខ្វល់ខ្វាយពីកម្លោះតូចនោះឡើយ សូម្បីតែឌីវជាមិត្តដែលមកជាមួយគ្នា ។
« សុំទោសណា៎! សុំគិតលុយផង! » ឌីវនិយាយដោយសម្តីព្រាន ទៅកាន់ណានិដែលកំពុងតែតាមសម្លឹងមើលស្កាយពីខាងក្រោយ ដោយទឹកមុខរាបស្មើរ រកស្មានមិនត្រូវ ។
« បាទសូមចាំបន្តិច » ណានិងាកមកឆ្លើយជាមួយឌីវ ហើយក៏ដើរទៅកន្លែងគិតលុយ ។
« អូហូ...គួរអោយចាប់អារម្មណ៍ » ឌីវញញឹមចង់មាត់ ពេលណានិដើរចេញទៅ ដោយមិនខ្វល់ពីគេប៉ុន្មាន ព្រោះតាមធម្មតា មិនថាស្រីឬប្រុសទេ តែងតែគេចមិនផុតពីពាក្យសម្តីផ្អែមល្អែមរបស់គេនោះទេ

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????