抖阴社区

A/N

206 22 12
                                    

ខ្ញុំសុំផុសអារម្មណ៍ផ្ទាល់ខ្លួនជាលើកចុងក្រោយ 🖤

អ្នកទាំងអស់គ្នាដឹងថា ហេតុអីខ្ញុំឃើញអ្នកអានខមិនពីសាច់រឿងអត់? ពីព្រោះនៅពេលដែលខ្ញុំបានខមិនហើយ ធ្វើអោយខ្ញុំមានអារម្មណ៍ថា អ្នកអានគាត់បានអានរឿងខ្ញុំពិតៗ តែមិនមែនមានន័យចង់អោយខមិនសរសើរទេ ។

ជាក់ស្តែងដូចជាយប់មិញ ខ្ញុំអត់សប្បាយចិត្តតាំងតែល្ងាច ក្រោយពេលរឿងរួចបន្តិច ខ្ញុំចាប់ផ្តើមយំ យំអត់ឈប់ អត់ដឹងថាហេតុអីទេ ទាំងដែលរឿងដែលធ្វើខ្ញុំយំយប់នេះ វាបានកើតឡើងតាំងតែថ្ងៃទី១ម្ល៉េះ ។ ខ្ញុំអង្គុយយំមុខកុំព្យូទ័រ សរសេរអត់កើត អត់អីទាំងអស់ តែនៅតែចង់សរសេរ ប៉ុន្តែនៅពេលខ្ញុំបានចូលឃើញ ខមិន ជាពិសេសក្នុង wattpad ដែលពួកគាត់អាសាខមិនសាច់រឿងជាមួយខ្ញុំ អានហើយមានអារម្មណ៍ល្អ មានអារម្មណ៍ថា ការខំប្រឹងដែលខ្ញុំខ្លួនឯងគិតថាអត់ប្រយោជន៍នេះ យ៉ាងហោចណាស់ក៏មានអ្នកស្រលាញ់ចូលចិត្តដែរ ។
សរសេររឿងទាំងយំអត់ឈប់ ស្បថហ្មង!
ហើយអាពេលគេឆាតមកចង់ Pay Coffee ហ្នឹងក៏កំពុងតែយំដែរ យំឡើងចង់ឆ្កួតហើយយប់មិញ ។

anyway I'm okay now. Thank you everyone for loving this fanfic. Hope you enjoy reading my ស្នាដៃកំប៉ិកកំប៉ុកដូចកំប៉ុងគោជាន់មួយនេះ

Love you 🫶🏻🖤

#Celeste

?????????????????? | SkyNaniWhere stories live. Discover now