រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ១៨
/ កូន....ហ្នឹង....មែន? /
« អត់ទេ.....! »
/ វា....ជា...កូន...ឃាតករ /
« អត់ទេ...! ហ៊ឹក.... »
/ ប៉ា...គេ...មែន? /
« លោក...ប៉ា...! »
/ គួរ...អោយស្អប់! /
/ ឃោឃៅ...ពេកហើយ /
« ប៉ា....ហ៊ឹកក... »
/ ម៉េច...បែបនេះដាក់...ខ្លួនឯងកើត /
« យកកូន....ទៅ...ផង... ប៉ា...! »
ផេនហោសន៍ ស្កាយ វង្សរ៉ាវី
« តើឯងនិង អាវីនត្រូវជាអីហ្នឹងគ្នាអោយប្រាកដទៅ? » ដៃក្រាស់អង្អែលថ្ពាល់ទន់ថ្នមៗ ហើយនិយាយម្នាក់ឯងតិចៗ
« ហ៊ឹមមម...! »កម្លោះគ្រហឹមតិចៗ ថ្ពាល់សសៀៗនៅជិតក្រាស់របស់ស្កាយដែលពោពេញដោយភាពកក់ក្តៅ
« រាត្រីសួស្តី! » ស្កាយនិយាយដោយសម្លេងរាបស្មើរ ដូចជាគ្មានអារម្មណ៍អី ព្រោះខួររបស់គេកំពុងតែគិតដល់រឿងអ្វីមួយ ។
« ស្កាយ...! » ស្កាយភ្ញាក់ភ្ញាក់ចេញពីការគិតបន្តិច ពេលបានលឺសម្លេងកម្លោះតូចហៅឈ្មោះរបស់គេ ទាំងបិទភ្នែក ។
ស្កាយអោនសន្សឹមៗ ទៅថើបថ្ងាសរបស់អ្នកដែលគេងលង់លក់ ហើយក៏ដកដៃចេញថ្នមៗ ពីថ្ពាល់របស់គេ ហើយដើរទៅបន្ទប់ធកវើការរបស់ខ្លួនបាត់ទៅ ។
ព្រឹកថ្ងៃថ្មី
ណានិបើកភ្នែកសន្សឹមៗសម្លឹងមើលជុំវិញខ្លួនដោយការងឿងឆ្ងល់ ព្រោះគេមិនបានចាំឡើយថាយប់មិញគេមកគេងទីនេះបានយ៉ាងម៉េច? ណានិក្រោកឡើងរៀបចំគ្រែគេងរួចរាល់ ក៏ចេញទៅខាងក្រៅដើម្បីចង់ដឹងថាស្កាយនៅឯណា ព្រោះគេដូចជាមិនបានគេងក្នុងបន្ទប់ជាមួយគេទេ ។
ណានិទៅជិតបន្ទប់ធ្វើការរបស់ស្កាយ ហើយក៏ឃើញថា ទ្វាមិនបានបិទជិតល្អ គេក៏លួចមើលតាមប្រលោះទ្វារ ឃើញស្កាយកំពុងតែដេកក្រាបនៅលើតុធ្វើការរបស់ខ្លួន ។
ណានិដើរចូលទៅក្នុងបន្ទប់ដោយថ្នមជើងព្រោះខ្លាចថាអ្នកគេងនឹងត្រូវភ្ញាក់ បន្ទាប់មកយកភួយដែលនៅលើសាឡុងទៅដណ្តប់អោយរាងក្រាស់ ។

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????