抖阴社区

?????

220 39 2
                                    

រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ២០

បន្ទប់របស់ ធី ធីរ៉ាដេត

« ឯងមកធ្វើអី? » ធីសួរអ្នកដែលចូលក្នុងបន្ទប់ខ្លួនទាំងបិទភ្នែកព្រោះគិតថាគេជាមិត្តរបស់ខ្លួន

« បន្ទប់មានរបៀបដល់ហើយ! » គ្រាន់តែលឺសម្លេងរបស់អ្នកម្ខាងទៀត ធីដែលកំពុងតែគេងនោះ ក៏បើកភ្នែកធំហើយក្រោកឡើងភ្លាមៗ

« លោកមកទីនេះបានយ៉ាងម៉េច? »

« ជិះឡាន! » ឌីវ កម្លោះរាងខ្ពស់និយាយ

« លោកឆ្កួតឬ? លោកមកទីនេះធ្វើអី? » ធីចុះពីលើគ្រែដើរទៅឌីវយ៉ាងលឿន វិះតែងហ្នឹងដួលទៅហើយ កុំតែដៃមាំរបស់ឌីវទប់ទាន់នោះទេ ប៉ុន្តែកម្លោះតូចមិនបានខ្វល់ ឬញាប់ញ័រអ្វីឡើយ ។

« លោករកផ្ទះខ្ញុំឃើញបានយ៉ាងម៉េច? » ធីវាសដៃរបស់ឌីវចេញ ហើយសួរឌីវដោយសម្លេងមាំ

« ខ្ញុំយកថ្នាំមកអោយ! » ឌីវលើកចង់ថ្នាំដែលកាន់នឹងដៃឡើងមកអោយធីបានឃើញ ធ្វើអោយធីហួសចិត្ត ហើយកញ្ឆក់ថ្នាំពីដៃរបស់ឌីវ

« ចឹង...លោកទៅវិញបានហើយ! » ធីនិយាយ ហើយចាប់ទាញដៃរបស់គេចេញ

« អួយ...លោក! » ធីស្រែកចាច ពេលឌីវចាប់ដៃរបស់គេ

« ឈឺដែរ? ក្មេងរត់ចេញពីមន្ទីពេទ្យ! » ឌីវនិយាយបញ្ឍឺ

« ខ្ញុំមិនបានរត់! »

« លោកញញឹមស្អី? » ធីសួរ ពេលឃើញសុខៗឌីវក៏ញញឹម

« ខ្ញុំអោយមេផ្ទះដាំបបឬអោយហើយ! ញ៉ាំបបររួច នឹងបានលេបថ្នាំ » ឌីវនិយាយ ហើយដកដៃចេញពីធី ទៅអង្គុយនៅលើគ្រែគេងរបស់គេ

« នែ៎... លោក... »

« បបរមកហើយចាស៎! » ធីរកនិយាយ តែអ៊ំមេផ្ទះក៏ចូលមកដល់ ធ្វើធីអាក់មិមបាននិយាយ

« អរគុណអ៊ំស្រី » ឌីវទៅទទួលបបរពីមេផ្ទះ ធ្វើខ្លួនដូចជាម្ចាស់ផ្ទះ ធ្វើធីចង់តែទាញចានបបឬមកកប់កណ្តាលមុខរបស់គេទេ

« ចាស៎ » អ៊ំមេផ្ទះតបទាំងញញឹម ដូចជាស្គាល់តាំងពីពេលមកចឹង

« សរុបមក អ្នកណាជាម្ចាស់ផ្ទះ? » ធីសួរទាំងហួសចិត្ត

« ញ៉ាំបបរទៅ! » ឌីវនិយាយដោយសម្តីផ្អែម

?????????????????? | SkyNaniWhere stories live. Discover now