抖阴社区

????

257 36 5
                                    

រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ៦

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ៦

ជួយអោយបេះដូងអោយច្រើនៗមក ប្រយ័ត្ន admin អន់ចិត្តសរសេរលែងចេញ 😤

______

« ពេលនេះគាត់អស់អីហើយ! ដោយសារថ្នាំខ្លាំងពេក រាងកាយខ្សោយ ទើបមានអាការៈបែបនេះ » គ្រូពេទ្យនិយាយ

« ចុះគេអាចនឹងបែបនេះទៀតទេ? » អ្នកកម្លោះឈរអោបដៃក្បែរគ្រែដែលមានរាងតូចស្តើងកំពុងតែលង់លក់ដោយសារតែជាតិថ្នាំ និងសួរដោយសម្លេងស្មើរ

« ខ្ញុំក៏មិនច្បាស់ដែរ ប៉ុន្តែចាំខ្ញុំទុកថ្នាំនៅទីនេះ បើមានអាការៈដូចមុន អាចអោយអ្នកប្រុសផឹកថ្នាំនេះបាន! »

« អរគុណច្រើន! រំខានអ៊ំហើយ! » អ្នកកម្លោះនៅតែនិយាយដោយសម្លេងស្មើរ

« អ្នកប្រុសស្កាយ! តើអ្នកប្រុសជាអ្នកដាក់ថ្នាំអ្នកកម្លោះម្នាក់នេះមែនទេ? » មែនហើយអ្នកដែលបានជួយកម្លោះតូចមុននេះគឺជាបុរសមុខកាច រាងខ្ពស់សង្ហា ស្កាយ វង្សរ៉ាវី ហើយទីនេះក៏ជាសណ្ឋាគារនិងកាស៊ីណូរបស់គេដូចគ្នា - សណ្ឋាគារ វង្សរ៉ាឆាត់

« អ៊ំ ខ្ញុំមិនមែនខ្វះមនុស្សដល់ថ្នាក់ធ្វើរឿងបែបនេះទេ » អ្នកកម្លោះដើរចេញពីបន្ទប់ និងប្រាប់លោកគ្រូពេទ្យ ដោយសម្លេងមាំដូចដើម

« ចុះអ្នកកម្លោះនោះជាអ្នកណាទៅ? » គ្រូពេទ្យសួរ

« អ៊ំកុំបារម្ភអី ខ្ញុំមិនបានធ្វើអីគេទេ ខ្ញុំជាអ្នកជួយគេ អ៊ំសប្បាយចិត្តបាន! » ស្កាយប្រាប់គ្រូពេទ្យជំនិតរបស់ខ្លួន គាត់ជាចាស់ទុំដែលស្កាយគោរពខ្លាំងបំផុត ព្រោះបើមិនគាត់ ស្កាយក៏មិនមានជីវិតដល់ពេលនេះដែរ ។

« ហើយមានគិតអីទៅលើគេដែរទេ? »

« អ៊ំ ទៅសម្រាកបានហើយណា៎... យប់ជ្រៅណាស់ហើយ! » ស្កាយក្រោកចេញពីកៅអីធ្វើការរបស់ខ្លួន មករុញបុរសចំណាស់តិចៗពីក្រោយ ដើម្បីអោយគាត់ឆាប់បានទៅសម្រាក ព្រោះពេលម៉ោង 3ជិតភ្លឺទៅហើយ ។

?????????????????? | SkyNaniWhere stories live. Discover now