« ស្កាយ...! »
« ហឹមម? »
« លោកកុំណាបានទេ? នៅជាមួយទីនេះបានទេ? ណា៎...ខ្ញុំសូមអង្វរ! »
« ណាស្កាយណា៎...! » ណានិនិយាយព្រមទាំងចាប់ដៃរបស់ស្កាយជាប់
« បើអញ្ចឹងត្រូវតែមាន...អ្វីសម្រាប់ដោះដូរ...! »
« ខ្ញុំគ្មានអីអោយលោកទេ! »
« មុននេះយល់សប្តិឃើញអី? » ស្កាយយល់ពីទុកកង្វល់ដែលនៅក្នុងកែវភ្នែករបស់ណានិ ទើបសួរបញ្ជាក់
« គ្មានទេ...! » ណានិគ្រវីក្បាលយ៉ាងលឿន
« បើគ្មាន...ម៉េចបានយំ? » ស្កាយយកដៃប៉ះថ្ពាល់សើម ដែលមិនទាន់អស់ទឹកភ្នែក ហើយកម្លោះតូចក៏ប្រញាប់យកដៃទៅជូតទឹកភ្នែកយ៉ាងលឿន ព្រោះស្កាយឃើញហើយ អត់ក្នាញ់មិនបាន ។
« មិនបានយំឯណា៎! »
« អូខេ អត់ក៏អត់! »
« សរុបមក ហាមលោកទៅណា៎ដាច់ អូខេ? » ណានិក្រោកអង្គុយ
« សង្សាខ្ញុំទើបបញ្ជាខ្ញុំបាន » ស្កាយនិយាយ ធ្វើអោយណានិធ្វើភ្នែកឡីងឡុង
« បើមិនចង់អោយខ្ញុំទៅណា៎ បើធ្វើជាសង្សា...ខ្ញុំទៅ » ណានិដែលងើបងងុយមុននេះក៏ត្រូវដេកទៅលើពូកវិញភ្លាមៗ ដោយកម្លាំងសង្កត់របស់កម្លោះមាឌក្រាស់ ស្កាយ វង្សរ៉ាវី
« ..... » ណានិរកពាក្យនិយាយមិនចេញ ថ្ពាល់ក៏ចាប់ផ្តើមក្រហម
« យ៉ាងម៉េច? » ស្កាយសួរហើយអោនមុខកាន់តែជិតណានិ
« ខ្ញុំមិនយល់លោកនិយាយអីទេ! » ណានិនិយាយទាំងអៀនហើយងាកមុខចេញ តែស្កាយក៏ល៎មុខទៅតាម មិនអោយណានិគេចពីក្រសែរភ្នែកគេផុតទេ
« ណានិ...! »
« ហឹមមមម? » ណានិងាកមករកស្កាយយឺតៗ
« ពួកយើងទាក់ទងគ្នាទៅ! » ស្កាយនិយាយដោយសម្លេងប្រាកដប្រជា ហើយអង្អែលថ្ពាល់ទន់របសផណានិថ្នមៗ
« លោក- » កម្លោះតូចមិនទាន់បាននិយាយអ្វីផង បបូរមាត់ស្តើងរបស់ណានិក៏ត្រូវបានជនឈ្លៀតឱកាសម្នាក់នេះលូកលាន់បាត់ទៅហើយ ។

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????