![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. តឹប តឹប តឹប//
សម្រឹបជើងស្រាលៗបោះជំហ៊ានថ្នមនៅក្នុងបន្ទប់ជួលងងឹតតូចមួយ ដែលស្ថិតនៅជាន់ខាងលើនៃផ្ទះជួលមួយកន្លែង ។
ល្ងាចនេះភ្លៀងធ្លាក់ខ្លាំងណាស់ មានកន្លែងមួយចំនួនក៏ត្រូវលិចទឹក ហើយកន្លែងមួយចំនួនក៏ត្រូវស្ទះផ្លូវ ហើយកន្លែងមួយចំនួនទៀតក៏ត្រូវដាច់ភ្លើង ហើយវាប្រាកដណាស់ថា មនុស្សមួយចំនួនសុទ្ធតែបានជួបបញ្ហាទាំងអស់នេះ ។
ដូចជាពេលនេះ ទេវតាពិតជាដាច់ធម៌មេត្តាខ្លាំងណាស់ ដែលតម្រូវអោយកម្លោះតូចល្អិតម្នាក់នេះត្រូវមកប្រឈមជាមួយបញ្ហាទាំងអស់នេះតែម្នាក់ឯង ។
« ហ៊ឹមមម... » សម្លេងដកដង្ហើមធំបន្លឺឡើងលាយលំជាមួយសម្លេងតំណក់ទឹកភ្លៀងដែលកំពុងតែធ្លាក់ចុះឥតឈប់ឈរ ។
ដៃតូចស្លេកស្លាំង រាវរកកុងតាក់ដើម្បីបើកភ្លើងយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែចុចម្តងហើយម្តងទៀតនៅតែមិនព្រមភ្លឺ ព្រោះពេលនេះភ្លើងបានដាច់អស់ទៅហើយ ។
ណានិ ហិរ៉ាណគីត
ណានិ កម្លោះតូចរាងស្តើង វ័យ 20ឆ្នាំ ឈរនៅក្នុងបន្ទប់ងងឹត ដោយទឹកមុខស្រពាប់ស្រពោន ខ្លួនប្រាណក៏ទទឹកជោគដោយសារទឹកភ្លៀង ។
« ហត់ណាស់! » ណានិរអ៊ូម្នាក់ឯងតិចៗ ដែលពេលនេះម៉ោងជិត១២ទៅហើយ គេនៅមិនទាន់បានញ៉ាំបាយ ឬក៏សម្រាកឡើយ ព្រោះតែគេទើបតែចេញពីធ្វើការ ហើយត្រូវការកាត់ភ្លៀងមកទៀត តែអ្វីដែលសំខាន់នោះ ទឹកភ្លៀងបានសាចចូលពេញបន្ទប់ ធ្វើអោយរបស់របរមួយចំនួនត្រូវសើមអស់ ។
ថ្ងៃបន្ទាប់
« ណានិ ណានិ... ជួយលើកម្ហូបទៅអោយតុលេខ8បន្តិច »

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????