抖阴社区

??? ??

119 25 5
                                    

ពិធិខួបកំណើតរបស់លោករដ្ឋមន្រ្តី 

« លោកនាំខ្ញុំមកធ្វើអី? » ណានិខ្សឹបតិចសួរស្កាយដែលនាំគេមកក្នុងកម្មវិធីធំ ទាំងដែលគេមិនស័ក្កសមជាមួយទីនេះទាល់តែសោះ ។

« ជាសង្សានឹងគ្នា ត្រូវតែចូលរួមកម្មវិធីជាមួយគ្នាចឹងហើយ! » ស្កាយដោយសម្លេងធម្មតា ដោយមិនខ្វល់អ្នកផ្សេងបានឬក៏អត់ទេ

« លោក...និយាយតិចៗ តិចគេស្តាប់លឹទៅ! » ណានិចាប់ដើមដៃរបស់ស្កាយ ហើយនិយាយតិចៗ ប្រាប់ស្កាយ

« លឺល្អហើយ...នឹងបានដឹងថាពួកយើងជាសង្សាគ្នា! » ស្កាយនិយាយ ធ្វើអោយណានិថ្ពាល់ឡើងក្រហមឆេះ អឹមអៀនមិនដឹងត្រូវនិយាយបន្តទៀត

« សួស្តី...ស្កាយ! សួស្តី..... » សុខៗវីនក៏លេចមុខចេញមករាក់ទាក់ជាមួយស្កាយ ណានិក៏ប្រញាប់លែងដៃចេញពីស្កាយភ្លាម

« ណានិ! សួស្តីលោកវីន! » ណានិប្រាប់ឈ្មោះរបស់ខ្លួនពេលដែលឃើញថាកំពុងតែរកនឹកមើលដើមរាក់ទាក់ជាមួយខ្លួន

« ត្រូវហើយៗ សួស្តីណានិ! » វីនទាំងសើចក្អាកក្អាយ ធ្វើស្កាយមុខក្រញូវ ព្រោះតែមិនពេញចិត្ត

« កុំមករវល់ជាមួយមនុស្សរបស់ខ្ញុំ » ស្កាយនិយាយ និងចាប់ដៃរបស់ណានិដើរចេញ តែវីនក៏ចាប់ដៃរបស់ណានិជាប់ ចំណានិក៏ធ្វើភ្នែកឡីងឡុង មិនដឹងថាត្រូវធ្វើខ្លួនបែបណា ព្រោះមើលទៅស្កាយដូចជាម៉ួម៉ៅ

« ចាំជួបគ្នាណា៎! » វីនចូលមកខ្សឹបក្បែរត្រចៀករបស់ណានិ ហើយក៏ដើរទៅបាត់ ទុកអោយស្កាយនៅក្តាប់ដៃណែនម្នាក់ឯងទាំងគំហឹង

« ស្កាយ...! » ណានិហៅឈ្មោះរបស់ស្កាយតិចៗ ហើយទៅចាប់ដៃរបស់ស្កាយក្តាប់ណែននោះ មកអង្អែលថ្នមៗនិងព្យាយាមអោយគេធ្វើចិត្តធម្មតាមកវិញ 

« ខ្ញុំឃ្លានហើយ ទៅរកអីញ៉ាំល្អទេ? » ណានិព្យាយាមប្តូររឿងដើម្បីកុំអោយស្កាយនៅគិតដល់រឿងមុននេះទៀត

« អូខេ » ស្កាយតប ហើយក៏នាំណានិទៅរកអីញ៉ាំ 

« លោកខឹងខ្ញុំមែនទេ? » ណានិសួរស្កាយដែលកំពុងតែចាប់អាហារដាក់ចានអោយខ្លួន

You've reached the end of published parts.

? Last updated: 20 hours ago ?

Add this story to your Library to get notified about new parts!

?????????????????? | SkyNaniWhere stories live. Discover now