![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ១១congratulations for 100 followers 💙
_________
ស្នាមញញឹម ផុសឡើងនៅលើមុខស្រស់ គិតដល់រឿងដែលបានកើតឡើងប៉ុន្មាន បើទោះបីជាមើលទៅប្លែកៗ តែក៏ធ្វើអោយបេះដូចតូចក្រពុំមួយនេះលោតញាប់ ។ ពាក្យសម្តីសោះកក្រោះ អាកប្បិកិរិយាច្រញែងច្រញាង ប៉ុន្តែកម្លោះតូចបែរជាមានអារម្មណ៍ថាចូលចិត្តជាមួយមនុស្សបែបនេះ ។
ប៉ុន្តែស្នាមញញឹមមួយនោះក៏បានរសាត់បាត់ភ្លាមៗ កែរភ្នែកចាបើផ្តើមរឹងកំព្រឹស ដៃចាប់ផ្តើមញ័រ.....
« នេះជាអី? » ណានិដែលអង្គុយលើកៅអី ក្រោកឡើងសួរភ្លាមៗ ពេលស្កាយចុះមកដល់ក្រោម ហើយគប់សាមីនៅហ្នឹងដៃទៅលើស្កាយដោយការខឹងសម្បារ
« អីគេ? » ស្កាយចាប់សាម៊ីដែលណានិគប់មក ហើយនិយាយដោយសម្លេងស្មើរធម្មតា
« លោកអោយគេស៊ើបពីខ្ញុំធ្វើអី? លោកមានបំណងអី? » ណានិនិយាយខ្លាំងៗ
« .... » ស្កាយអង្គុយចុះធ្វើមុខឆ្ងល់ ហើយទាញក្រដាសចេញពីសាម៊ីក៏ឃើញថានោះជាពត៌មានរបស់ណានិដែលភឺតបានស៊ើបមក តែគេមិនក៏ដឹងថាវាមកនៅទីនេះបានយ៉ាងម៉េចដែរ ព្រោះយប់មិញគេផ្ញើរតាមម៉ែលអោយគេតើ... ប្រហែលជាយប់មិញភឺតភ្លេចយកទៅវិញហើយ
« បើកទ្វាអោយខ្ញុំ » ណានិនិយាយដោយសម្លេងមាំ
« ខ្ញុំចាំប្រាប់ថាបើកទ្វាអោយខ្ញុំ » ណានិស្រែកខ្លាំងៗពេលស្កាយនៅស្ងៀម ហើយក៏ចូលទៅក្របួចកអាវរបស់គេ
« នែ៎... កុំមកធ្វើខ្លាំងនៅទីនេះ! » ស្កាយវាសដៃរបស់ណានិចេញមួយទំហឹង ធ្វើណានិដួលខ្ពោកភ្លាមៗ

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????