抖阴社区

?????

361 35 6
                                    

បន្ទាប់ពីប្រាសខ្លួនចេញពីកម្លោះតូច ស្កាយក៏ធ្លីក្បាលខ្លួនឯងមិនឈប់ ការសម្រាកមិនបានគ្រប់គ្រាន់ ព្រោះតែការងាររបស់ច្រើន ធ្វើអោយអ្នកកម្លោះទប់ទល់ទៀតលែងបាន ។ 

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

បន្ទាប់ពីប្រាសខ្លួនចេញពីកម្លោះតូច ស្កាយក៏ធ្លីក្បាលខ្លួនឯងមិនឈប់ ការសម្រាកមិនបានគ្រប់គ្រាន់ ព្រោះតែការងាររបស់ច្រើន ធ្វើអោយអ្នកកម្លោះទប់ទល់ទៀតលែងបាន ។ 

នៅពេលដែលកម្លោះតូចស្នើរខ្លួនមកធ្វើសរសៃអោយគេ ស្កាយក៏មិនបានប្រកែក ដេកស្ងៀមអោយគេប៉ះពាល់តាមចិត្ត ចំណែកកម្លោះតូចនោះវិញក៏សួរនាំគេមិនឈប់ ធ្វើអោយលួចញញឹមក្នុងចិត្តដោយគិតថាមានអ្នកបារម្ភពីខ្លួន ។

« ជូនខ្ញុំទៅធ្វើការបានទេ? » ស្កាយបើកភ្នែកឡើងភ្លាមៗពេលលឺសំនួររបស់ណានិ

« ដែលសួរនេះ ព្រោះចង់អោយជូនទៅធ្វើការទេ? » 

« អឺ...មែនហើយ! » ណានិឆ្លើយ ចិត្តមួយក៏ចង់ប្រាប់ថាបារម្ភ តែមិនដឹងហេតុអីត្រូវបារម្ភ ទើបសម្រេចចិត្តថាមិននិយាយវិញ ។

« មិនបាច់ទៅទេ! » ស្កាយនិយាយហើយក៏បិតភ្នែកដេកនិងប្រាសខ្លួនបែរក្ន្ងដាក់កម្លោះតូច 

« មិនបានទេ! » ណានិចាប់ទាញស្កាយអោយងាកមករកខ្លួន តែទាញមិនបាន 

« លោក...ខ្ញុំត្រូវទៅធ្វើការណា៎ » ណានិបន្ត ប៉ុន្តែអ្នកកម្លោះមិនបានខ្វាយខ្វល់

« អា៎.... អើយ... » កម្លោះតូចអត់ទ្រាំមិនបានចង់ដាក់គេមួយដៃ តែមិនហ៊ាន បានត្រឹមលើដៃវ៉ៃខ្យល់ ហើយក៏ចុះចេញពីគ្រែ ទៅដូរសម្លៀកបំពាក់របស់ខ្លួន និងដើរចុះទៅរកទ្វាចេញ ដើម្បីទៅធ្វើការដោយខ្លួនឯង ។

« លោក...ទ្វាលោកបើកមិនទេ! » ណានិចេញទៅបានមួយសន្ទុះ ហើយក៏ឡើងមករកម្ចាស់បន្ទប់វិញ ព្រោះតែគេបើទ្វាចេញមិនបាន ចំណែកអ្នកដែលធ្វើជាដេកលក់នេះលួចញញឹមតិចៗម្នាក់ឯងមិនអោយគេឃើញ 

?????????????????? | SkyNaniWhere stories live. Discover now