ន្ក់ស្នេហ៍សតន

By TAEEHWA

109K 2.7K 98

រយលានល្បិចដើម្បីតែបាននាង តែចុងក្រោយគេក៏បោះបង់ដោយគ្មានពាក្យថាសោកស្តាយ More

ើរង
ា១
ា២
ា៣
ា៥
ា៦
ា៧
ាᷳ
ា១០
ា១១
ា១២
ា១៣
ា១៤
ា១៥
ា១៦
ា១៧
ា១៨
ា១៩
ា២០
ភាគ ២១
ា២២
ា២៣
ា២៤
ា២៥
ា២៦
ា២៧

ា៤

2.6K 108 1
By TAEEHWA

សម្តីរបស់ ជុងហ្គុក ធ្វើអោយ ជីមីន ទច់ដំណើរឈប់ងក់ភ្លាមដោយខានពុំបាន និងរហ័សងាកមកឆ្លើយតបជាមួយស្នាមញញឹមបែបសោះកក្រោះអត់ជាតិ បញ្ជាក់យ៉ាងច្បាស់ថាគេមិនរីករាយនិងនិយាយលេងសើចជាមួយទាល់តែសោះ៖
«ត្រឹមបារីមួយដើម ខ្ញុំជឿថាគ្រាន់តែលោកកម្រើកកូនម្រាមដៃមួយ វាក៏មកដោយឯងៗ តើខ្ញុំនិយាយត្រូវដែរទេ?» ជីមីន បោះជំហ៊ានទៅក្បែរបន្តិច ហើយសួរទៅកាន់អ្នកម្ខាងទៀត ដោយញាក់ស្មាបន្តិច រួចក៏ដើរហួសទៅយ៉ាងព្រងើយ! គ្រាន់តែមើលតាមឫកពារ និង ស្តាប់សម្តីសម្តៅដែល ជុងហ្គុក និយាយចេញមក ជីមីន ដឹងបាត់ទៅហើយថាគេជាមនុស្សមានអំណាចខ្លាំងក្លា ហើយក៏ដឹងទៀតថា គេមិនក្រអីដល់ថ្នាក់ដើរសុំបារីផ្តេសផ្តាសបែបនេះដែរ នេះគេហៅថាផ្ចាញ់ផ្ចាលច្បាស់ណាស់។
ជុងហ្គុក ប្រើកែវភ្នែកដ៏មុតស្រួច សម្លឹងទៅ ស្ទើរតែចាក់ទម្លុះផែនខ្នងអ្នកដែលចាកចេញទៅមុននេះ ទឹកមុខត្រជាក់ស្រេប មិនបង្ហាញអារម្មណ៍អោយឃើញច្បាស់ មនុស្សគេគឺបែបនេះ មិនថា ខឹង ស្អប់ ឬ គុំគួនអ្វីឡើយ គេមិនត្រូវការបកស្រាយ តែគឺរងចាំឱកាសណាមួយមកដល់ ចាំប្រើកំហឹងជះលើតែម្តង។
__
មិនប៉ុន្មានម៉ោងក្រោយមក បេន នឹង ដេយុន ក៏ត្រឡប់មកពីទិញរបស់ដែលចៅហ្វាយរបស់ខ្លួនត្រូវការ រួចប្រគល់អោយដល់ដៃគេ៖
«កុំអោយមានមនុស្សមករញ៉េរញ៉ៃនៅមុខបន្ទប់នេះទៀតអោយសោះ ស្តាប់បានទេ?»ជុងហ្គុក ទទួលរបស់ពីដៃពួកគេ ហើយបន្ថែមការស្តីបន្ទោសពីលើ ដោយសម្តីធ្ងន់ៗ អ្នកក្រោមបង្គាប់ បានត្រឹមឈ្ងោកមុខចុះ នឹងងក់ក្បាលស្តាប់តាម ក្រោយមកគេក៏បិទទ្វា ឮសូរគ្រាំង សឹងតែរលើងបាក់ស្រុតទៅហើយ។
រាងសង្ហាដើរទៅក្បែរពូក ទម្លាក់ថង់សម្លៀកបំពាក់នៅចុងជើងនាងក្រមុំ ដែលគេងសន្លប់ ពុំទាន់ដឹងខ្លួននៅឡើយ៖
«បងគេងកំដរអូនណា៎ ស្រីស្អាត» ជុងហ្គុក ស្រដីឡើងក្នុងទឹកមុខព្រាននារីបែបកំណាចរបស់គេ ក្រោយមកទើបសម្រូតខ្លួនឡើងលើពូក ទម្លាក់ខ្លួនផ្អែកនឹងក្បាលគ្រែ រួចក្តោបរាងតូចសាច់ត្រជាក់ មកឱបថ្នាក់ថ្នម ដោយដាក់ឲ្យនាងកើយលើទ្រូងហាប់ណែនរបស់ខ្លួន។ រំពេចនោះ ភួយដែលគេបានគ្របដណ្តប់រាងកាយនាង ក៏ជាគេដដែល ដែលកន្រ្តាក់ចេញ ហើយរលាស់ចោលទៅលើឥដ្ឋ ដើម្បីអោយបានឃើញច្បាស់ នូវដងខ្លួនដ៏ល្អឥតខ្ចោះ អាក្រាតនៅចំពោះមុខ
«គួរអោយស្តាយដែលសន្លប់លឿនពេក ម្ល៉េះពេលនេះ នាងកំពុងតែដង្ហក់ខ្យល់ក្រោមទ្រូងយើងហើយ» ស្របសម្តី គេយកបាតដៃក្តៅគគុក មកបបោសអង្អែលដើមដៃនាងតូច ចុះឡើងៗ ខណៈភ្នែកសម្លឹងមនុស្សស្រីក្នុងរង្វង់ដៃ តាំងពីចុងសក់ ដល់ចុងជើង សម្លឹងបណ្តើរ ប្រាប់ខ្លួនឯងនៅក្នុងចិត្តបណ្តើរ ឲ្យតាំងចិត្តអោយស្ងប់ គ្រប់គ្រងអារម្មណ៍អោយបាន បើឱកាសនេះមិនហុចផល មានឱកាសក្រោយទៀត ព្រោះគេជឿជាក់យ៉ាងមុតមាំ នាងគ្មានថ្ងៃរួចផុតពីកណ្តាប់ដៃគេបានឡើយ។
«...» សុខៗ ត្របកភ្នែកតូចៗទាំងគូ ចាប់ផ្តើមកម្រើកតិចៗ មិនយូរប៉ុន្មានក៏បើកឡើងមក បង្ហាញកែវភ្នែកមូលក្រឡង់ សម្លឹងទៅអ្នកខាងលើ ដែលកំពុងឱនសម្លឹងមក
«លោក?» អ៊ែលហ្វា ភ្ញាក់ព្រើតដូចឃើញខ្មោច ពេលដឹងថាខ្លួនកំពុងស្ថិតក្នុងរង្វង់ដៃគេ ទើបភ្លាម ក៏ស្ទុះក្រោកចេញយ៉ាងរហ័ស ថែមទាំងសម្លក់មុខគេដោយការចោទប្រកាន់៖
«ខ្ញុំមកដល់បន្ទប់នេះបានយ៉ាងមិច?លោក...លោកបានធ្វើស្អីមកលើខ្ញុំខ្លះ?»ស្វាងមែនទែនហើយ ទើបនិយាយដឹងខុសដឹងត្រូវ សួរជីករកឫសគល់ ទាំងភ្លេចថាខ្លួនគ្មានសំលៀកកំពាក់បិទបាំងសូម្បីតែអាវក្នុង គឺទទេស្អាត ដែលធ្វើអោយ ជុងហ្គុក គិតតែអង្គុយឱបដៃ ញោចចុងមាត់សើចញញឹម យ៉ាងសមចិត្ត ពិតជាសមចិត្តមែនទែន ពេលនាងក្រោកអង្គុយបង្ហាញប៉ាន់ច្បាស់ៗ កាយវិការស់រវើក គួរអោយសប្បាយភ្នែកមើលដល់ហើយ
«មានឮខ្ញុំសួរទេ?» អ៊ែលហ្វា ស្រែកតឹងសសៃក ទាំងខាំមាត់គ្រឺតនឹងឫកពារធ្មឹងៗរបស់អ្នកកំលោះ សួរមិនឆ្លើយ ទុកនាងជាស្អី? ជាមនុស្សយន្តមែនទេ?
«ចូលមកនេះមក ចាំបងប្រាប់តាមសម្រួលណា កុំអាលឆេវឆាវពេក» ជុងហ្គុក បក់ដៃខ្វើកៗ ហើយយកបាតដៃមកផ្អឹបទ្រូងខាងឆ្វេងរបស់ខ្លួន បញ្ជាក់អោយនាងមកត្រង់នេះ មកគេងស្តាប់គេបកស្រាយនៅត្រង់ត្រង់នេះ!
«អាឆ្កួត» មិនខ្វល់ទេលោកអើយ ស្គាល់ក៏ជេរ មិនស្គាល់ក៏ជេរដែរ វាមិនដែលសុខៗមកនៅក្នុងបន្ទប់តែពីរនាក់ស្រីប្រុស បែបនេះមិនហ៊ានស្រម៉ៃទេ ថាមានរឿងអីកើតឡើងនោះ
«ចង់អង្គុយស្រាតអញ្ចឹងរហូតឬ?» រាងក្រាស់សួរចំៗមិនបញ្ឆៀង ធ្វើអោយម្ចាស់រាងកាយប្រតិកម្មនូវសម្តីគេ ភ្លាមៗក៏ឱនមើលរូបរាងខ្លួនឯង ស្របពេលភ្នែក នឹងមាត់ ត្រូវចំហឡើងធំៗ៖
«អ្អាយយយ៎» អ៊ែលហ្វា ស្រែកចាចបន្ទាប់ពីដឹងថាខ្លួនកំពុងអាក្រាត បង្ហាញកេរ្តិ៍ខ្មាស់ នាងធ្មេចភ្នែកស្រែកខ្លាំងចង់បែកបំពង់ក ដៃខំស្រវេស្រវារកភួយមកបិទបាំងយ៉ាងលឿន ថែមទាំងគ្របក្បាលជិតឈឹង សម្ងំលាក់មុខក្នុងភួយ ហើយយំសោកបោកប្រាណ អណ្តឺតអណ្តក ខ្សឺតខ្សកៗ ឡើងញ័រខ្លួនទទ្រើក
«អ្ហឹកៗ...លោកប៉ា...បងប្រុស...ជួយខ្ញុំផង» មិនចាំបាច់គេបកស្រាយទេ គ្រាន់តែបានឃើញពីសភាពនៃខ្លួនប្រាណខ្លួនឯង ក៏ដឹងបាត់ទៅហើយថាគេបានធ្វើស្អីខ្លះនោះ ទើបបានជានាងស្រែកយំស្រែករកជំនួយ យំស្តាយភាពបរិសុទ្ធដែលគេបានឆក់យកទៅ ចុះបើគាត់ទាំងពីរបានដឹងរឿងនេះ តើនាងមានមុខអីទៅជួបគាត់? មានពាក្យអីទៅបកស្រាយពន្យល់ឲ្យគាត់យល់? មិនហ៊ានគិតទេ តែនាងក៏ដឹងមុនរួចទៅហើយ គឺគាត់ច្បាស់ជាខឹង នឹងបន្ទោសដែលនាងរឹងចចេសមិនស្តាប់សម្តីគាត់មិនខាន។ សម្លេងខ្សឹកខ្សួលបន្លឺឡើងគួរអោយសង្វេគ ខណៈដែលម្ចាស់ខ្សែភ្នែកកំណាច កំពុងតែញញឹម ពេបជ្រេញ ចម្អកអ្នកដែលឃ្លុំភួយជិតឈឹង ដោយការឌឺដង បើសិននាងបានឃើញទឹកមុខគេនៅពេលនេះ មិនដឹងជាត្រូវឈឺចិត្តស្អិតថ្លើមប៉ុណ្ណាឡើយ។
«គួរតែយើងទេដែលជាអ្នកត្រូវយំ យំព្រោះនាងដេញរំលោភ មិនតែប៉ុណ្ណោះ ថែមទាំងឆក់យកស្នាមថើបយ៉ាងព្រៃផ្សៃ រកតែមនុស្សដើរចូលក្នុងបន្ទប់មិនទាន់ មកបំពានយើងនៅនឹងមុខបន្ទប់ ថើបយកៗ តែម្តង ថាទៅមើល តើនាងយកស្អីមកសងថ្លៃការខូចខាតរបស់យើង?»

Continue Reading

You'll Also Like

2.1M 126K 69
Siara Malhotra was once the heartbeat of her family-a spirited, passionate girl who dreamed of love and acceptance. But one cruel twist of fate left...
850K 27.7K 73
Sylvia Quincy Diaz Gomez, from a powerful and wealthy family, was a captivating beauty known for her playful nature and string of admirers. Smart an...
449K 47.6K 48
𝘏𝘢𝘶𝘭𝘦 𝘏𝘢𝘶𝘭𝘦 𝘏𝘰𝘫𝘢𝘺𝘦𝘨𝘢 𝘗𝘺𝘢𝘢𝘳 -𝐁𝐎𝐎𝐊 𝐓𝐖𝐎 𝐎𝐅 𝐋𝐎𝐕𝐄 𝐂𝐇𝐑𝐎𝐍𝐈𝐂𝐋𝐄𝐒- "This was just an arrangement" I stared into o...
779K 27.2K 104
*They hated her at first... but they had no idea who she really was.* ........... Serena Carter was just trying to live-trying to find peace in the m...