🍂ា់៍តតរយ🍂(ձᷡ...

By Tey_jin

267K 10.6K 202

ជុងហ្គុក រេនដូ&ថេយ៉ុង អាយរូ More

ា១:ែលះ
ភាគ២:ប្អូនស្រីកុំភ័យអី បើដង្កូវមកបងនឹងវាយវាឲ្យ
ា៣:ំឺពជ??
ា៤:េុីា𞔵ច់រ់េ?
ភាគ៥:លោកគ្មានសិទ្ធិទេ ជុងហ្គុករេនដូ!!!!
ា៦:ាោឯបៀនោស្់ើ!!
ភាគ៧:យើងឆ្កួតព្រោះតែឯង ថេយ៉ុងអាយរូ
ភាគ៨:ថេយ៉ុង អាយរូ!!!!
ាᷳ:ងែាដែ🔞
ា១០:៉កៗលោកែដែលុហ្គក!!
ា១១:ើនងលុȞ្រវើ!!
ភាគ១២:លោកអាក្រក់ណាស់!! ខ្ញុំគ្មានថ្ងៃលើកលែងទោសឲ្យលោកទេ!! ហ៊ឹកៗ..!
ំឹ!!!
ា១៣:ង់ធ្វករកាេនេ?
ា១៤:ប់យងល់ម្លង?!
ា១៥:ុĵឿនេះោយងា់ĵរ!!
ា១៦:ិមត់ៅក្មេងង្រៃ!!
ា១៧:ូោះលេងេ៉ងៅ!
ា១៨:ួឲ្យលញ់ដែរាȟ!!
ា១៩:ាពលោក!!
ា២០:ោĵង់ួខសូលនង?
ា២១:ោះលេងុៅហ៉ឹៗ
ា២២:លញ់គ្នល្េ?
ា២៣:ួĵើត្រវើ!!
ា២៥:នស្សោĵាបែបះនៅមនារេ!!
ា២៦:𞹵...ĵំȞ្ឃមាុៅវញាួលោកសោះ!!
ា២៧:ួȞមន្ដសខ!
ភាគ២៨:ថាម៉េច ឯងជាគ្រូពេទ្យ?
ភាគ២៩:ធុញ!! មិនចង់ឃើញមុខនាង!!
ភាគ៣០:ថេយ៉ុង!! អាដេយ៉ុន!!
ា៣១:ា់ុĵាើដក់នឯៅចះ!!🔞
ា៣២:េជយពខ្ញំង!!
ា៣៣:ĵន្នងៃ?
ា៣៤:ោĵាងីា់បំខ្ញំេេ?
ភាគ៣៥:កុំបារម្ភ កូននាងយើងធានាចិញ្ចឹម តែនាងយើងគ្មានថ្ងៃលើកធ្វើប្រពន្ធឡើយ!!
ា៣៦:ោះខ្ញំលញ់នង!!
ភាគ៣៧:សុបិន្តល្អប្រពន្ធសម្លាញ់!! ជុប..!!
ា៣៨:ោះត់
ា៣៩:្ដសខួȞ.2
ា៤០:ិ!!
ា៤១:ើȞស!!
ា៤២:ា់ĵរងាំ!!
ា៤៣:ៀករាួបៅវ៉ុ៉ុ!!
ា៤៤:ាĵេ!!
ាបប់:Ȟមលាន្ត៍
hello

ា២៤:ĵមេរ៉ាែយងង្ក់ឯនោះី!!

4.9K 236 3
By Tey_jin

#ក្រុមហ៊ុនរេនដូគ្រុប

« ច្បាស់ណាស់ចៅហ្វាយ ត្រានេះជាត្រារបស់ក្រុមហ៊ុនយើងពិតមែន!!»ហ្យុនជីនហុចក្រដាស់មួយសន្លឹកដែលមានវាយត្រារួចជាស្រេចនៅលើនោះ។ ក្រដាស់មួយសន្លឹកនេះគឺជាកិច្ចសន្យាលក់រូបមន្តស្រាទំពាំងបាយជូរឲ្យទៅក្រុមហ៊ុនដទៃ។

«តែយើងមិនបានលក់ទេ!!>>ជុងហ្គុកទទួលយកមកមើល ឃើញថាពិតមែន តែនាយមិនបានធ្វើ ច្បាស់ជាមាននរណាម្នាក់បន្លំត្រារបស់នាយហើយ!!

«គ្មានអ្នកណាជឿទេចៅហ្វាយ បើច្បាស់យ៉ាងនេះទៅហើយ គ្រប់គ្នាច្បាស់ជាគិតថាចៅហ្វាយលក់រូបមន្តមិនខាន!!»

«ឯងក៏មិនទុកចិត្តយើងដែរ?»នាយក្រាស់សម្លឹងមុខចំណិតដោយការអន់ចិត្ត ត្បិតជាកូនចៅស្និទ្ធស្នាលបំផុតក៏មិនទុកចិត្តនាហដែរ អញ្ចឹងឲ្យនាយរំពឹងអីទៅ។

«ខ្ញុំមិនដែលសង្ស័យចៅហ្វាយទេ តែអ្វីដែលសំខាន់គឺត្រូវរកភស្តុតាងឲ្យបានសិន!!»

«អឺម...!!»នាយងក់ក្បាលស្របតាម តែភ្នែកនៅសម្លឹងក្រដាស់មួយនោះមិនឈប់ កុំឲ្យដូចអ្វីដែលនាយសង្ស័យឲ្យសោះ  ក្នុងនាមជាម្ចាស់ភាគហ៊ុន៥០ភាគរយ ម៉េចនឹងអាចអាត្មានិយមលក់ឆ្នាំងបាយខ្លួនឯងនោះ ច្បាស់ជាមានអ្នកចង់ធ្វើបាបនាយជាមិនខាន។

«ចៅហ្វាយសង្ស័យអ្នកណាដែរ!?»

«មានអ្នកណាចូលបន្ទប់ធ្វើការយើងដែរទេ?»

«កាលពីយប់មិញដូចជាឃើញអ្នកនាងវ៉ុនយ៉ុងឈររេរាមុខបន្ទប់ចៅហ្វាយ តែនាងប្រាប់ថាគ្រាន់តែមករកចៅហ្វាយប៉ុណ្ណោះ ក្រៅពីនេះដូចជាគ្មានទេ!!»

«វ៉ុនយ៉ុងមិនអាចទេ!! នាងមិនអាចបញ្ជូនទៅលឿនដល់ថ្នាក់នេះឡើយ ក្រដាស់មួយសន្លឹកនេះយ៉ាងហោចណាស់ក៏ធ្វើឡើងតាំងពីសប្តាហ៍មុនដែរ!!»

«បើមិនមែនអ្នកនាងវ៉ុនយ៉ុង អញ្ចឹងតើជាអ្នកណា?»

«ប្រាប់ម្ចាស់ភាគហ៊ុនទាំងអស់ឲ្យចូលរួមការប្រជុំភ្លាម!!» ជុងហ្គុកយកដៃញីក្បាលបន្ទិចដោយទាល់តម្រឹះគិតមិនឃើញ នាយដឹងច្បាស់ណាស់ថាមានអ្នកលួចត្រារបស់នាយតែមិនអាចដៅបានថាជាអ្នកណាសោះ!!

«បាទចៅហ្វាយ!!» បន្ទាប់ពីទទួលបញ្ជាចៅហ្វាយនាយរួច ហ្យុនជីនក៏ពាំនាំដំណឹងនេះទៅម្ចាស់ភាគហ៊ុនគ្រប់គ្នា ដែលម្នាក់ៗកំពុងតែខឹងនឹងរាងក្រាស់យ៉ាងខ្លាំង។

     @បន្ទប់ប្រជុំ

«ម៉េចក៏លោកលក់រូបមន្តដោយមិនប្រាប់ពួកយើងបែបនេះ?» លោកជុងមីនដែលជាម្ចាស់ភាគហ៊ុន២០ភាគរយស្ទុះក្រោកស្តីបន្ទោសនាយក្រាស់ព្រមទាំងបោះឯកសារមកកាន់នាយទាំងកំហឹង។

«បើខ្ញុំប្រាប់ថា មិនបានធ្វើ តើអស់លោកជឿខ្ញុំទេ?»

« គ្មានអ្នកណាជឿឯងទេ!! ត្រានេះមានតែឯងម្នាក់ប៉ុណ្ណោះដែលកាន់កាប់!!» លោកចាំងដែលមានភាគហ៊ុន៣០ភាគរយក៏ចូលរួមប្រជុំដែរ តាមពិតគាត់ត្រូវនៅបារាំងមើលការងាររោងចក្រទេ តែមានរឿងធំបែបនេះទើបគាត់ត្រឡប់មកកូរ៉េភ្លាមៗតែម្តង។

«តាមពិតទៅ ត្រារបស់ខ្ញុំបានបាត់តាំងពីសប្តាហ៍មុនមកម្ល៉េះ!!»

« កុំលេងសើចអី នេះគ្រាន់តែជាល្បិចដោះស្រាយបញ្ហារបស់ឯងនោះទេ!! គ្រប់គ្នានៅទីនេះព្យាយាមណាស់ទម្រាំបានសមិទ្ធិផលមួយនោះ តែឯងបែរជាយកទៅលក់យ៉ាងស្រួល តើឯងសមជាអគ្គនាយកដែរទេ?»

«បានហើយលោកចាំង ត្បិតថាគេលក់រូបមន្តក្រុមហ៊ុនមែន តែប៉ុន្មានឆ្នាំមកនេះគេគ្រប់គ្រងក្រុមហ៊ុនបានល្អណាស់ !! ពួកយើងទុកពេលឲ្យគេដោះស្រាយបញ្ហានេះចុះ សង្ឃឹមថាលោកអាចធ្វើបាន!!»

«អរគុណលោកជុងមីនណាស់ ខ្ញុំសន្យាថាមិនឲ្យអ្នកទាំងអស់គ្នាខកបំណងនោះទេ!!»ជុងហ្គុកក្រោកឈរពេញកម្ពស់ឱនគោរពដៃគូភាគហ៊ុនទាំងពីរទោះក្នុងចំណោមម្នាក់មិនពេញចិត្តក៏ដោយ តែមានតែវិធីនេះទេទើបអាចរកផ្លូវចេញពីបញ្ហានេះបាន។

    កិច្ចប្រជុំត្រូវបានបញ្ចប់ ម្ចាស់ភាគហ៊ុនទាំងបីនិងអ្នកចូលរួមប្រជុំផ្សេងទៀតចាប់ផ្តើមបំបែកគ្នារៀងគ្នានៅសល់តែលោកចាំងម្នាក់ឯងដែលកំពុងខឹងក្រោធព្រោះធ្វើអីនាយក្រាស់មិនបាន។

«ហេតុអីក៏ម្នាក់ៗទុកចិត្តវាខ្លាំងម៉្លេះ?» លោកចាំងបោះឯកសារចោលទៅម្ខាង ដោយកំហឹង គាត់ពិតជាមិនអាចបំបាក់ម្នាក់នេះបានពិតមែនហេស៎? ប៉ុន្តែ រឿងមិនចប់ត្រឹមនេះ គាត់គ្មានថ្ងៃឲ្យអ្នកណាម្នាក់រកឃើញភស្តុតាងបានឡើយ!!

«គ្នាយើងរាយការណ៍មកថាមានប៉ូលិសសុំចុះត្រួតពិនិត្យចំការទំពាំងបាយជូរយើងទៀតហើយ!! គិតយ៉ាងម៉េចទៅលោកម្ចាស់?»

«អាប៉ូលិសអស់នេះខាំមិនលែងពិតមែន!! ឲ្យលុយវាចាយទៅ!!»

«បាទលោកម្ចាស់!!»

«ហ៊ឹស..អាជុងហ្គុក ឯងរួចខ្លួនថ្ងៃនេះ ថ្ងៃក្រោយឯងងាប់ប្រាកដណាស់!!» លោកចាំងឧទានតិចៗ ទឹកមុខគាត់ញញឹមមានសង្ឃឹមឡើងវិញសម្លឹងរូបថតមួយសន្លឹកក្នុងដៃដែលកូនស្រីផ្ញើមកអោយកាលពីយប់។

   #SKIP

«កាមេរ៉ាសុវត្តិភាពបានខូចតាំងពីខែមុនម្ល៉េះចៅហ្វាយ អញ្ចឹងហើយគ្មានភស្តុតាងអីនោះទេ!!>>ហ្យុនជីនរៀបរាប់ព្រមទាំងហុចវីដេអូមួយចំនួនមុនពេលកាមេរ៉ាសុវត្តិភាពខូចឲ្យទៅចៅហ្វាយនាយ ជុងហ្គុកប្រញាប់យកមកមើល តែគ្មានអ្វីទាំងអស់ក្រៅពីនាយធ្វើការធម្មតា ។

«យើងទាល់តម្រិះហើយបើបែបនេះអី!!» នាយលើកដៃទាំងពីរជ្រោងសក់ឡើងទៅលើ ពេលនេះនាយទាល់មែនទែនហើយ គិតអ្វីក៏មិនចេញ ពាក្យសន្យាមុននេះប្រហែលជាគ្មានបានការអីនោះទេ តែភ្លាមៗស្រាប់តែទូរស័ព្ទគេរោទ៍ឡើង នាយក្រាស់ទាញមកមើលក៏ឃើញថាជា យ៉ុនហ្គី អូវ៉ាសាមិ កំពូលមិត្ត រាប់ខែរាប់ឆ្នាំទើបនឹកនាគ្នាម្តង ។ នាយចុចលើកទាំងបង្ខំព្រោះដឹងថាខាងនោះខលមកនិយាយរឿងឥតប្រយោជន៍ បើមិននិយាយរឿងស្រីក៏ស្រាដែរ។

«អាឡូ...!!»

«ឯងមកបារាំងរកងាប់អី មិនទាន់បានជួបមុខផងទៅកូរ៉េវិញបាត់!!»

«ខ្ចិលនៅ!!»

«ក្រុមហ៊ុនមានបញ្ហាមែនទេ?»

<<គ្រូទាយហេស៎ទើបដឹងថាយើងកំពុងមានបញ្ហា?» ជុងហ្គុកភ្ញាក់ផ្អើលបន្ទិច មិត្តសួរចំចំណុចតែម្តងហាក់ដូចជាដឹងថាខ្លួនជួបបញ្ហា មិនមែនបញ្ហាធម្មតាគឺបញ្ហាធំដោះស្រាយមិនចេញគឺរលាយក្រុមហ៊ុននឹងឯង។

«យើងជាមិត្តឯងវើយ!!»

«អឺ យើងកំពុងមានបញ្ហា!! មានគេលួចត្រារបស់យើងទៅស៊ីញ្ញេលក់រូបមន្តផលិតស្រាទំពាំងបាយជូរ ឥឡូវនេះម្ចាស់ភាគហ៊ុនកំពុងគ្រឺតធ្មេញដាក់យើងគ្រប់គ្នាហើយវើយ!!»

«ភ្លើណាស់ កាមេរ៉ាមានមិនមើល!!»

«ខូចបាត់តាំងពីខែមុនម្ល៉េះវើយ!!»

«កាមេរ៉ាដែលយើងបង្កប់ឲ្យឯងនោះអី!!»....

       
សូមរងចាំភាគបន្ត__

ទាយៗអ្នកណាជាអ្នកធ្វើ???😞
       

Continue Reading

You'll Also Like

630K 27.3K 67
Let's dive into a new romance saga ✿ 𝐌𝐄𝐄𝐓 𝐎𝐔𝐑 𝐌𝐀𝐋𝐄 𝐏𝐑𝐎𝐓𝐀𝐆𝐎𝐍𝐈𝐒𝐓 ✿ 𓆩 𝐀𝐁𝐇𝐈𝐌𝐀𝐍𝐘𝐔 𝐑𝐀𝐓𝐇𝐎𝐑𝐄 𓆪 Just like his name...
432K 44.5K 20
ကိုထွဋ် × နွေး 💛
238K 8.4K 45
**Unexpected Love ** ရည်းစားက သစ္စာဖောက်ပြီး နိုင်ငံခြား ထွက်သွားလို့ ရည်းစားဟောင်းကို အရွဲ့တို-က်ပြီး မိန်းကလေးတွေနဲ့ ONS တွေ နေလိုက် တွဲလိုက် လုပ်န...
1.7M 141K 79
AKASH RATHORE - 27 years old young sunshine boy of family ....COO of Rathore empire ...he didn't have any connection with girls in his whole life...