🍂ា់៍តតរយ🍂(ձᷡ...

By Tey_jin

279K 10.7K 203

ជុងហ្គុក រេនដូ&ថេយ៉ុង អាយរូ More

ា១:ែលះ
ភាគ២:ប្អូនស្រីកុំភ័យអី បើដង្កូវមកបងនឹងវាយវាឲ្យ
ា៣:ំឺពជ??
ា៤:េុីា𞔵ច់រ់េ?
ភាគ៥:លោកគ្មានសិទ្ធិទេ ជុងហ្គុករេនដូ!!!!
ា៦:ាោឯបៀនោស្់ើ!!
ភាគ៧:យើងឆ្កួតព្រោះតែឯង ថេយ៉ុងអាយរូ
ភាគ៨:ថេយ៉ុង អាយរូ!!!!
ាᷳ:ងែាដែ🔞
ា១០:៉កៗលោកែដែលុហ្គក!!
ា១១:ើនងលុȞ្រវើ!!
ភាគ១២:លោកអាក្រក់ណាស់!! ខ្ញុំគ្មានថ្ងៃលើកលែងទោសឲ្យលោកទេ!! ហ៊ឹកៗ..!
ំឹ!!!
ា១៣:ង់ធ្វករកាេនេ?
ា១៤:ប់យងល់ម្លង?!
ា១៥:ុĵឿនេះោយងា់ĵរ!!
ា១៦:ិមត់ៅក្មេងង្រៃ!!
ា១៧:ូោះលេងេ៉ងៅ!
ា១៨:ួឲ្យលញ់ដែរាȟ!!
ា១៩:ាពលោក!!
ា២០:ោĵង់ួខសូលនង?
ា២១:ោះលេងុៅហ៉ឹៗ
ា២២:លញ់គ្នល្េ?
ា២៣:ួĵើត្រវើ!!
ា២៤:ĵមេរ៉ាែយងង្ក់ឯនោះី!!
ា២៥:នស្សោĵាបែបះនៅមនារេ!!
ា២៦:𞹵...ĵំȞ្ឃមាុៅវញាួលោកសោះ!!
ា២៧:ួȞមន្ដសខ!
ភាគ២៨:ថាម៉េច ឯងជាគ្រូពេទ្យ?
ភាគ២៩:ធុញ!! មិនចង់ឃើញមុខនាង!!
ភាគ៣០:ថេយ៉ុង!! អាដេយ៉ុន!!
ា៣១:ា់ុĵាើដក់នឯៅចះ!!🔞
ា៣២:េជយពខ្ញំង!!
ា៣៣:ĵន្នងៃ?
ា៣៤:ោĵាងីា់បំខ្ញំេេ?
ភាគ៣៥:កុំបារម្ភ កូននាងយើងធានាចិញ្ចឹម តែនាងយើងគ្មានថ្ងៃលើកធ្វើប្រពន្ធឡើយ!!
ា៣៦:ោះខ្ញំលញ់នង!!
ភាគ៣៧:សុបិន្តល្អប្រពន្ធសម្លាញ់!! ជុប..!!
ា៣៨:ោះត់
ា៤០:ិ!!
ា៤១:ើȞស!!
ា៤២:ា់ĵរងាំ!!
ា៤៣:ៀករាួបៅវ៉ុ៉ុ!!
ា៤៤:ាĵេ!!
ាបប់:Ȟមលាន្ត៍
hello

ា៣៩:្ដសខួȞ.2

3.5K 160 1
By Tey_jin


«ថេជុងកុំរត់កូនប្រយ័ត្នដួល!!»

«កូនមិនដួលទេអាប់ប៉ា...ប្រូស!!» និយាយមិនទាន់ផុតពីមាត់ផង នាងតូចក៏ជំពប់ជើងដួលប្រូសផ្កាប់មុខទៅលើស្មៅ នាយក្រាស់សើចកក្អឹកមិនខ្ចីទៅលើក ចំណែករាងតូចងាកសម្លក់ស្វាមីបន្ទិចទើបរត់មកលើកកូន...

«ថេជុងយ៉ាងម៉េចហើយកូន មានត្រូវរបួសត្រង់ណាទេ?» នាងតូចងើបអង្គុយទាំងម៉ីងមាំង ជួនជាក្រលេកទៅឃើញបងប្រុសនាងកំពុងសើច អារម្មណ៍ខឹងក្រោធក៏ផ្ទុះឡើងភ្លាម...

«បងប្រុសសើចអូនមែនទេ?»

«បងសើចកំប្រុកព្រៃឯនោះទេ ចាប់ចំណីមិនបានក៏ដួលផ្កាប់មុខខ្លួនឯង!!»

«ហ៊ឹកៗ...បងប្រុសសើចអូន បងប្រុសធ្វើបាបអូន ហ៊ឹកៗ...!!»

«បានហើយឈប់យំទៅ បងប្រុសមិនបានសើចកូនឯណា !!»

«មោះៗ កូនកំប្រុកតូច ចាំប៉ាវាយបងប្រុសឲ្យ!!» ដោយឃើញកូនយំមិនបាត់ ទើបនាយចូលមកលើកកូនពរព្រមទាំងលួងលោមមិនឲ្យយំតទៀត មើលចុះ គ្រប់គ្នាដែលមកបោះតង់ដែរសម្លឹងមើលមកមិនឈប់សោះ...។

«ហ៊ឹកៗ...»

«បងសុំទោស បងនាំប្អូនទៅចាប់មេអំបៅល្អដែរទេ?»
«
ឈប់ខឹងក៏បានដែរ តោះទៅ!!» ត្រូវរ៉ូវគ្នាហើយ ពួកគេក៏ដឹកដៃគ្នាទៅចាប់មេអំបៅនៅក្បែរនោះធ្វើព្រងើយ ចំណែកជុងហ្គុកនិងថេយ៉ុងសម្លឹងមុខគ្នារួចក៏សើចកក្អឹក ខំលួងសឹងស្លាប់មិនបាត់យំ បងប្រុសគេលួងបន្ទិចសោះក៏ត្រូវគ្នាវិញ ពិតជាលឿនបស់គេមែន....។

«ចរិកដូចអូនបេះបិទ!!»

«រអ៊ូអី?»

«បងនិយាយថា អូនគួរឲ្យស្រលាញ់!!»

«... » រាងតូចលែងតប សម្តីនាុធ្វើឲ្យថ្ពាល់ទាំងគូររបស់គេឡើងក្រហមដូចម្ទេសទុំ នាយដឹងថាគេអៀនទើបសរសៀរចូលមកឱបចង្កេះតូចពីក្រោយថ្នមៗ...

«ចង់ធ្វើអី ឆាប់ទៅតម្លើងតង់ទៅ!!»រាងតូវមិនផ្តល់ឱកាសឲ្យនាយ គេធ្វើជាដើរទៅកាន់តង់ដែលមិនទាន់បានតម្លើងព្រមទាំងប្រាប់ឲ្យនាយមកជួយ នាយក្រាស់ឈរស្ងៀមធ្វើមុខជូរ យូរបន្ទិចទើបនាយចូលទៅជួយ ចំណែកកូនៗក៏នៅដេញចាប់មេអំបៅក្បែរនោះឯង...។

«ឆាប់ទៅត្រង់នោះទៅ កុំមកចង្អៀតខ្ញុំ!!»

«តែបងចង់នៅត្រង់នេះ!!»

«អញ្ចឹងខ្ញុំទៅត្រង់នោះវិញ...»

«បងទៅដែរ...!!»

«លោកចង់យ៉ាងម៉េចឲ្យប្រាកដ?»ថេទ្រាំលែងបាន បើនាយតាមរញ៉េរញ៉ៃខ្លួមរកតែធ្វើអីមិនកើត តែប្រយោគដែលគេលឺធ្វើឲ្យគេចង់ខ្យល់ចាប់...

«បងចង់នៅក្បែរអូន!!»

«ហ៊ឺយ... បើលោកនៅតែបែបនេះ ថ្មើរណាទើបបាននៅទៅ!?»

«មានបងនៅទីនេះអូនកុំភ័យ!! កូនប្រុសឪមោនេះ..!!» នាយក្រាស់គក់ទ្រូងដឹបៗបង្ហាញធ្វើដូចនាយជាហេរ៉ូយ៉ាងអញ្ចឹង វិនាទីបន្ទាប់ក៏ស្រែកហៅកូនប្រុសដែលជាជំនួយការពិសេស អាល្អិតលឺហើយក៏រត់មកយ៉ាងលឿនដូចដឹងមុនថាដេតឌីត្រូវការអី...

«អូននិងថេជុងទៅអង្គុយម្ខាងទៅ ទុកឲ្យបងនិងថេហ្យុនជាអ្នកធ្វើ!!»

«ពិតមែនហេស៎?»

«បាទ...!!»នាយឆ្លើយយ៉ាងស្រទន់ រាងតូចញញឹមរួចក៏ដើរទៅអង្គុយម្ខាងជាមួយកូនស្រី មិនយូរ ប៉ាកូនក៏ចាត់ការតម្លើងតង់ភ្លាមៗ មិនដល់១០នាទីផង តង់ក៏តម្លើងរួចរាល់ ទំហំក៏ធំ គុណភាពក៏អេមអាចការពារភ្លៀងខ្យល់បានយ៉ាងល្អ..។
 
   ថេយ៉ុងញញឹមពីចម្ងាយពេលឃើញស្វាមីនិងកូនប្រុសបណ្តើរគ្នាសំដៅមកកាន់ខ្លួន។

«អស់កម្លាំងណាស់ សុំគេងលើភ្លៅបន្ទិច!!» រាងតូចភ្ញាក់ព្រើតសុខៗនាយក៏ទម្លាក់ខ្លួនមកគេងលើភ្លៅស្រលូនរបស់ខ្លួនសំខាន់នៅមុខកូនៗថែមទៀតផង មិនចេះខ្មាស់កូនសោះ...។

«នែ មិនចេះខ្មាស់កូនទេហេស៎?»

«ខ្មាស់ធ្វើអី សុំថើបមួយមក..ខ្សឺត...!!»

«លោក..!!»ថេរហ័សក្តោបថ្ពាល់ត្រង់កន្លែងដែលស្វាមីថើប មិនយូរមិនឆាប់គេច្បាស់ជាត្រូវគាំងបេះដូងស្លាប់ព្រោះនាយមិនខាន...

«ថេជុងក៏ចង់ថើបអាប់ប៉ាដែរ!! ជុប...» រាងតូចសើចកក្អឹកពេលត្រូវកូនស្រីចាប់ថើប ចំណែកថេហ្យុនក៏ឈរនៅស្ងៀម ចិត្តចង់ថើបបន្ទិចអត់បន្ទិច តែគេមិនហ៊ាន មួយរយៈនេះគេដូចជាអៀនៗយ៉ាងម៉េចមិនដឹងទេ...

«ថេហ្យុនមិនចង់ថើបអាប់ប៉ាទេហេស៎?»អាល្អិតមិនតប គេឈរក្តាប់ដៃរវល់តែអៀនប្រៀន ឃើញកូនអៀនមិនហ៊ានថើបបែបនេះទើបរាងតូចឱនទៅថើបថ្ងាស់កូនមួយខ្សឺត បើចាំឲ្យកូនមកថើបខ្លួននោះប្រហែលគ្មានថ្ងៃទេ បើអៀនយ៉ាងនេះនោះ...។

«កូនស្រលាញ់អាប់ប៉ា!»អាល្អិតស្រវ៉ាហក់មកឱបអាប់ប៉ាវ័យក្មេងពោលពាក្យថាស្រលាញ់ពេញៗមាត់ ចំណែកជុងហ្គុកក៏ស្ទុះក្រោកអង្គុយធ្វើមុខស្ងួតច្រណែនភ្លាម...

«ចុះដេតឌី?»

«កូនក៏ស្រលាញ់ដេតឌីដែរ!!»នាយក្រាស់ញញឹមខ្ចឹប រាងតូចលួចសើចបន្ទិចដែលនាយប្រែជាបែបនេះ កាលពីមុនមុខមាំមិនឈប់ ឥឡូវប្រែជាចេះច្រណែន ចេះងរ សំខាន់ពូកែញ៉ោះថែមទៀតផង...គ្រប់គ្នាសើចសប្បាយ ប្រលែងលេងជាមួយកូនៗបានបន្ទិចទើបថេយ៉ុងក្រោកទៅរៀបចំធ្វើម្ហូបព្រោះថ្ងៃរសៀលហើយ ដោយទុកឲ្យលោកស្វាមីនៅលេងជាមួយកូនៗកុំឲ្យអផ្សុក...។

«ឈ្ងុយណាស់ សុំភ្លក់បន្ទិចមក!!>>ថេយ៉ុងកំពុងធ្វើម្ហូបសុខៗ ជុងហ្គុកក៏ដើរមកឱបគេពីខាងក្រោយ ដាក់មុខសង្ហារលើស្មាររបស់ប្រពន្ធពោលសរសើរថ្វីដៃគេមិនឈប់ថែមទាំងសុំភ្លក់ថែមទៀតផង រាងតូចញញឹមយកដៃច្បិចថ្ពាល់ស្វាមីលេងបន្ទិចទើបដួសសាច់មួយដុំឲ្យនាយភ្លក់់...

«យ៉ាងម៉េចដែរប្រើការបានទេ?» គេសួរទាំងទឹកមុខញញឹម រងចាំឲ្យនាយឆ្លើយ តែនាយមិនតបបែរជារត់ទៅណាមិនដឹង រាងតូចចាប់ផ្តើមភ័យស្មានថាម្ហូបញ៉ាំមិនបានទើបរហ័សភ្លក់មើលម្តង តែធម្មតា គ្មានអីប្រែប្រួលឡើយ ថ្វីដៃគេពីមុនយ៉ាងម៉េច ពេលនេះក៏នៅបែបនឹងដដែល។
 
   រាងតូចរហ័សបិទហ្គាសបម្រុងតាមមើលនាយបន្ទិច តែក៏ឃើញស្វាមីត្រឡប់មកវិញជាមួយនឹងបាយមួយចាននៅក្នុងដៃ មិនត្រឹមតែនាយម្នាក់ នៅមានកូនទាំងពីរទៀត មិនដឹងថាទៅបានបាយមកពីណាទេបើគេមិនទាន់ដាំផង។

«ទៅបានបាយមកពីណា?»

«សុំអ្នកជិតខាង!!» 

«មិនចេះខ្មាស់គេសោះ !!» ថេសើចបន្ទិចចំពោះកិរិយារបស់ស្វាមី ប្រហែលឃ្លានខ្លាំងហើយទើបដល់ថ្នាក់សុំបាយគេបែបនេះ។

   មិនចាំយូរ រាងតូចក៏ដួសម្ហូបដាក់ឲ្យពួកគេញ៉ាំ ចំណែកគេក៏ចូលអាស្រ័យជាមួយផងដែរ ព្រោះបាយដែលសុំមកមិនមែនតិច សង្ស័យដួសឲ្យអស់ពីឆ្នាំងផងក៏មិនដឹង ...។

«ញ៉ាំបាយរួចបងនាំអូនទៅកន្លែងមួយ!!»

«ជាកន្លែងអី?»ថេសួរតែនាយមិនឆ្លើយ នាយបែរមើលមុខគ្នាជាមួយកូនៗ ស្នាមញញឹមក៏លេចឡើង រាងតូចឆ្ងល់តែនាយមិនប្រាប់ទើបសម្រេចចិត្តនៅស្ងៀមៗវិញ ប្រហែលនាយចង់ស៊ុបប្រាយគេហើយ....

     ក្រោយពីញ៉ាំអាហាររួច ថេយ៉ុងត្រូវបាននាយនាំមកកន្លែងមួយដែលនៅមិនឆ្ងាយពីកន្លែងបោះតង់របស់ពួកគេ រាងតូចត្រូវបានកូនៗទាំងពីរកាន់ដៃម្នាក់ម្ខាង ចំណែកជុងហ្គុកនាយយកដៃបិទភ្នែកគេជិតឈឹង ព្រោះចង់ឲ្យគេភ្ញាក់ផ្អើល។

«មកដល់ហើយ!!»ថេបើកភ្នែកធំៗ អ្វីដែលនៅពីមុខគេគឺជាដើមឈើសម្រេចបំណងមួយដើមដែលគូស្នេហ៍គ្រប់រូបតែងតែសរសេរសំបុត្រហើយក៏យកមកចងភ្ជាប់នៅលើមែករបស់វា ។
 
   គេនិយាយថា បំណងប្រាថ្នារបស់យើងនឹងបានសម្រេចប្រសិនបើយើងសរសេរយកមកចងភ្ជាប់នៅទីនេះ ហើយរាងតូចគឺជាមនុស្សម្នាក់ដែលតែងតែប្រាថ្នាចង់ស្គាល់ដើមឈើមួយនេះណាស់ តែគេមិនដឹងឡើយថាវាស្ថិតនៅឯណា តាមពិតនៅជិតបង្កើយបែបនេះសោះ។

«ដើមឈើសម្រេចបំណង?»

«អូនមិនសប្បាយចិត្តទេហេស៎?»

«សប្បាយចិត្តណាស់ ម៉េចក៏លោកដឹងថាវានៅទីនេះ?»

«មុននេះមានអ៊ំស្រីចំណាស់ម្នាក់បានប្រាប់បង!! អូនមិនចង់ប៉ងប្រាថ្នាអីទេហេស៎?»

«ឆាប់ឡើង នៅចាំអីទៀត!!?» ថេត្រេកអរញញឹមពព្រាយទាញដៃនាយទៅកាន់តែជិតដើមឈើនោះ ។
   
  ពេលនេះរាងតូចស្ថិតនៅក្រោមដើមឈើសម្រេចបំណងហើយ នៅពីលើជាមែករបស់វាដែលពោរពេញទៅដោយបន្ទះឈើតូចៗដែលគេបានសរសេរយកមកចងភ្ជាប់នៅទីនេះ គេក៏ចង់សរសេរមួយដែរ តែគេមិនបានត្រៀមរបស់មកសោះ ភ្លាម នោះជុងហ្គុកក៏ញញឹមដកបន្ទះឈើតូចមួយហុចមកឲ្យប្រពន្ធ នាយបានត្រៀមរួចជាស្រេចក្នុងការបំពេញបំណងភរិយាតូច។

«ឆាប់សរសេរបំណងប្រាថ្នារបស់អូនទៅ!!»

«លោកបានវាមកពីណា?» ថេងើបមុខសម្លឹងនាយដោយការងើយឆ្ងល់ មិនដឹងថានាយមានវាតាំងពីពេលណា សង្ស័យលួចទៅទិញពេលខ្លួនកំពុងធ្វើម្ហូបហើយ...

«បងទិញមុននេះ ឆាប់សរសេរទៅនឹងអាលចងព្យួរជាមួយគ្នា!!»

«អរគុណណាស់!!»

«ប្តូរពីពាក្យអរគុណមកជាអីផ្សេងបានទេ?»

«លោកចង់បានអី?»ថេសួរ នាយគិតបន្ទិចស្នាមញញឹមកំហូចក៏លេចចេញមក ...

«ឈប់ហៅបងថាលោក តែត្រូវហៅលោកប្តីវិញ!!»

«លោក!!»

«បើអញ្ចឹងបងយករបស់វិញ!!» នាយចង់យកបន្ទះឈើពីដៃគេវិញ រាងតូចរហ័សក្តាប់ជាប់មិនលែង ព្រមធ្វើតាមសម្តីនាយ...

«លោកប្តី...» ថេពោលតិចៗសឹងមិនលឺ ព្រោះគេអៀន នាយក្រាស់លឺហើយតែដោយសារចង់ញ៉ោះប្រពន្ធទើបធ្វើជាមិនលឺចង់ឲ្យគេនិយាយសារជាថ្មី...

«ថាម៉េច បងស្តាប់មិនលឺទេ!!»

«លោកប្តី!!» សារនេះរាងតូចស្រែកលឺៗរហូតធ្វើឲ្យគូស្នេហ៍នៅក្បែរនោះងាកមកមើលព្រមគ្នារួចក៏ញញឹម... គេប្រែជាអៀនយ៉ាងខ្លាំង គេមិនដឹងសោះឡើយថាមានអ្នកនៅក្បែរនេះ ខណៈពេលនេះគេសឹងតែជ្រែកដីលាក់ខ្លួនទេឲ្យសមនឹងភាពអាម៉ាស់មួយនេះ រីឯនាយក្រាស់វិញបានប្រពន្ធហៅលោកប្តីក៏ញញឹមស្រស់ វិនាទីបន្ទាប់ក៏ឱនមកថើបថ្ពាល់តូចមួយខ្សឺតរឹតតែធ្វើឲ្យគេខ្មាស់គុណនឹង២...

«ខ្សឺត...!!»

«ម៉េចក៏ថើបខ្ញុំទៀតហើយ?»

«ត្រូវនិយាយថាអូន!!»

«ខ្ញុំ....!!»

«បើនៅនិយាយខ្ញុំទៀតបងនឹងថើបឲ្យសឹកថ្ពាល់តែម្តង....!!» នាយមិនត្រឹមតែនិយាយនៅឱនមកជិតបម្រុងធ្វើពិតមែន ថេរហ័សក្តោបថ្ពាល់ទាំងសងខាងជិតនិយាយទាំងចុះចាញ់...

«អូនព្រមហើយ!!»

«ហ៊ឹសៗ...!!» នាយសើចហ៊ឹសៗសប្បាយចិត្ត ខុសប្លែកពីរាងតូចដែលអៀនឡើងមុខក្រហមព្រោះទើបតែត្រូវនាយញ៉ោះមុននេះ កាន់តែខ្មាស់បំផុតពេលគូស្នេហ៍ក្បែរនេះសម្លឹងមើលមកគេមិនឈប់ នៅខ្សឹបខ្សៀវគ្នាថែមទៀតមិនដឹងថានិយាយដើមគេអីខ្លះទេ គួរបន្ទោសគឺនាយ ដូចខ្វះពេលញ៉ោះណាស់អញ្ចឹង ...។
 
   ក្រោយពីបង្ខំប្រពន្ធឲ្យហៅលោកប្តីបានសម្រេច នាយក៏ចាត់ចែងសរសេរប្រយោគខ្លីមួយនៅលើបន្ទះឈើព្រមទាំងយកទៅចងភ្ជាប់លើមែករបស់វា បន្ទាប់ក៏ចងឲ្យប្រពន្ធម្តង ចំណែកកូនៗពួកគេទាមទារចងខ្លួនឯង ទើបបណ្តោយតាមនឹងទៅ។
 
   លុះយូរបន្ទិច រាងក្រាស់ក៏បបួលប្រពន្ធនិងកូនៗត្រឡប់ទៅកន្លែងបោះតង់វិញ ព្រោះល្ងាចណាស់ហើយ នៅយូរអាចវង្វេងបាន នៅទីនេះក៏ព្រៃក្រាស់ដែរ ម៉ោងទើប៤ ៥តែងងឹតដូចម៉ោង៧អញ្ចឹង។
   
  @កន្លែងបោះតង់

«យប់ហើយអូនមិនបាច់ធ្វើម្ហូបទេចាំបងកម្មង់វិញ!!» 

«គ្មានអ្នកណាដឹកម្ហូបមកកណ្តាលព្រៃអញ្ចឹងទេ  ចាំអូនធ្វើក៏បានដែរ!!» រាងតូចគ្រវីក្បាលតិចៗសើចស្វាមីដែលកម្មង់អាហារមិនមើលកន្លែង នេះជើងភ្នំមិនមែនកណ្តាលក្រុងទេ ណាមួយកន្លែងនេះហាមប្រាមមិនឲ្យម៉ូតូឡានឆ្លងកាត់ឡើយព្រោះរំខានដល់អ្នកបោះតង់ផ្សេងទៀត...។
 
   នាយនៅស្ងៀមមិនមាត់ សម្លឹងផែនខ្នងភរិយាដើរចេញទៅ ចំណែកកូនៗដោយលេងអស់កម្លាំងពេកក៏លក់ភ្លឹងក្នុងតង់តែម្តង ។
 
   ថេយ៉ុងកំពុងធ្វើម្ហូបសុខៗស្រាប់តែលឺសម្លេងកក្រើកមេឃ អ្នកបោះតង់ក្បែរនោះក៏នាំគ្នាចេញមកមើលព្រោងព្រាតមិនយល់ថាកើតអីឲ្យប្រាកដ គេភ័យពេកទើបរហ័សចូលមកខាងក្នុងវិញ ចំណែកនាយក្រាស់ធ្វើឬកពារធម្មតា ខុសប្លែកពីគេដែលភ័យស្ទើរលួសព្រលឹង...។

«បងលឺសម្លេងអីទេ?»

«សម្លេងឧត្ថម្ភាគចក្ររបស់បងទេ!!»

«នេះកុំប្រាប់ថាបងឲ្យពួកគេដឹកអាហារមកទីនេះឲ្យសោះណា?» សួរចំចំណុច នាយមិនឆ្លើយតែញញឹមដាក់គេបានន័យថាពិតមែន ។

    នាយក្រាស់ក្រោកឈរពត់ដៃជើងបន្ទិច ទើបបើកតង់ដើរមកខាងក្រៅរងចាំយកអាហារដែលកូនចៅរៀបចំមកឲ្យ ចំណែករាងតូចគ្រវីក្បាលហួសចិត្តនឹងស្វាមីដែលតាមចិត្តខ្លួនឯងគ្មានចេះក្រែងចិត្តអ្នកណាបន្ទិច មិនដឹងថាបែបនេះយូរប៉ុណ្ណាទៀតនោះទេទើបអាចកែចរិកមួយនេះចេញបាន...។

«សុំទោសចៅហ្វាយ ពួកយើងមកយឺតបន្ទិចព្រោះរកកន្លែងចុះចតមិនឃើញ!!>>ហ្យុនជីនប្រគល់ប្រអប់អាហារធំមួយឲ្យទៅចៅហ្វាយព្រមទាំងរៀបរាប់មូលហេតុដែលធ្វើឲ្យនាយមកយឺត ព្រោះរកកន្លែងចុះចតមិនឃើញ  ទីនេះគឺព្រៃ គ្មានដីទំនេរដែលអាចចុះចតបានឡើយ មុននេះនាយចតនៅឆ្ងាយពីនេះទម្រាំយកអាហារមកដល់ក៏ចំណាយពេលមិនតិចនាទីដែរ។

«បានហើយ ត្រឡប់ទៅវិញទៅ!!»ជុងហ្គុកទទួលអាហារពីចំណិតរួចក៏មិនភ្លេចដេញឲ្យត្រឡប់ទៅវិញ ព្រោះមិនចង់ឲ្យរំខានក្តីសុខនាយ ឯហ្យុនជីនកាលបើត្រូវចៅហ្វាយដេញហើយក៏រហ័សចេញទៅភ្លាមមិនចាំយូរ...

«បាទចៅហ្វាយ!!»

«អូនទៅដាស់កូនទៅ ទុកឲ្យបងជាអ្នករៀបចំអាហារដាក់ចាន!!»នាយក្រាស់ងាកមកញញឹមដាក់ប្រពន្ធ ដែលឈរសម្លក់នាយមិនឈប់ គេនៅមិនទាន់បាត់ភ័យផង នៅញ័រដៃនៅឡើយទេ នេះកុំតែប្តីទេ បើជាអ្នកដទៃគេវាយស្លាប់ហើយ ...

«អីយ៉ា ចាំបងទៅដាស់ពួកគេក៏បាន អូនមកអង្គុយត្រង់នេះសិនទៅ!!» ដោយឃើញទឹកមុខប្រពន្ធមិនស្រួលនាយរហ័សមកក្រសោបស្មារតូចឲ្យមកអង្គុយតុអាហារវិញ គេក៏មិនប្រកែក ព្រមអង្គុយតាមនាយ ចំណែកនាយក៏ចូលទៅដាស់កូនៗ...
    
ថេយ៉ុងអង្គុយសម្លឹងម្ហូបលើតុដែលហ្យុនជីនយកមក សុទ្ធតែជាម្ហូបថ្លៃៗ មិនដឹងថាទៅកម្មង់ពីហាងណានោះទេ បានបន្ទិចជុងហ្គុកក៏បណ្តើរកូនទាំងពីរចេញមក ទឹកមុខកូនៗហាក់មិនទាន់អស់ងងុយ សម្លេងនាយនិយាយលេងជាមួយកូនប៉ប៉ោចតាំងពីតង់រហូតដល់តុអាហារ ។
 
   ជុងហ្គុករហ័សដួសបាយឲ្យកូននិងប្រពន្ធម្នាក់មួយចានទើបដួសឲ្យខ្លួនឯងវិញម្តង ថេយ៉ុងញញឹមបន្ទិចទើបចាប់ផ្តើមញ៉ាំ ឯសម្លេងនិយាយគ្នាក៏ស្ងាត់ លឺតែសម្លេងខ្យល់បក់ប៉ះស្លឹកឈើ សម្លេងត្រីភ្លៀកនៅក្នុងទឹកបឹង សម្លេងចង្រិតក៏យំលឺៗ ធ្វើឲ្យបរិយាកាសមួយនេះកាន់តែស្រស់ស្រាយញ៉ាំបាយអស់ពីឆ្នាំងដោយមិនដឹងខ្លួន...។
 
   @ក្នុងតង់
 
   ក្រោយពីញ៉ាំអាហាររួចរាល់ រាងក្រាស់ក៏នាំកូនៗមកសម្រាកវិញ ចំណែករាងតូចនៅរៀបរបស់ខាងក្រៅ វិនាទីបន្ទាប់គេក៏ចូលមកតាមក្រោយ លុះចូលមកដល់ក៏ឃើញស្វាមីគេងសំកាំងខ្លួនញញឹមខ្ចឹបដាក់ខ្លួនពីចម្ងាយ រីឯកូនៗត្រូវនាយដេញឲ្យគេងម្ខាងសល់ចន្លោះធំល្មមសម្រាប់គេនិងនាយគេងឱបគ្នាតែពីរនាក់....

«ប្រពន្ធសម្លាញ់ឆាប់មកគេងត្រង់នេះមក!!»

«ម៉េចក៏បងឲ្យកូនគេងខាងអញ្ចឹង?» រាងតូចសួរទាំងហួសចិត្ត ជាក់ស្តែងប៉ាម៉ាក់ត្រូវគេងអមកូន តែនេះបែរជាកូនគេងអមប៉ាម៉ាក់ទៅវិញ ដូចជាមិនសម...

«បើកូនគេងកណ្តាលបងម៉េចនឹងអាចឱបប្រពន្ធបាន?»

«ឆាប់ទៅគេងត្រង់នោះទៅ ចេះគិតឃើញបែបនឹងទៅកើត!!»

«តែបងចង់គេងឱបអូនពិតមែន!!»

«ទៅឬមិនទៅ?»ថេសម្លុត នាយក៏ធ្វើមុខជូរព្រមគេងខាងតាមបញ្ជារបស់ភរិយា នាយក៏លើកដាក់កូនស្រីពៅឲ្យគេងកណ្តាលវិញ ចំណែកនាយក៏ធ្វើជាគេងបែរខ្នងដាក់ប្រពន្ធបង្ហាញរឹកពារងរងក់ តែរាងតូចមិនខ្វល់ គេបែរមកគេងធ្វើព្រងើយ មិនខ្ចីសួរ មិនខ្ចីលួងទុកឲ្យស្វាមីបាត់ងរដោយខ្លួនឯង... ដោយសារអស់កម្លាំងផង គ្រាន់តែក្បាលដល់ខ្នើយភ្លាម គេក៏គេងលក់ភ្លែត សំខាន់ខ្យល់ត្រជាក់ៗ ភ្លៀងរលឹមៗធ្វើឲ្យគេគេងលក់ស្រួលតែម្តង ...។
 
   កណ្តាលយប់ ជុងហ្គុកប្រែទៅប្រែមក គេងក៏មិនលក់ មេឃភ្លៀងលាយឡំរន្ទះធ្វើឲ្យនាយភ័យលួសព្រលឹង ព្រោះនាយជាមនុស្សខ្លាចផ្គរបំផុតហើយៗងាកមើលប្រពន្ធបន្ទិចក៏ឃើញថាគេគេងលង់លក់យ៉ាងស្រួលខុសពីនាយដែលបញ្ឈរភ្នែករាប់ម៉ោងហើយគេងមិនលក់ដូចគេសោះ ...
 
   ដោយទ្រាំលែងបាននាយក្រាស់ស្ទុះក្រោកអង្គុយភ្លាម នាយសម្លឹងមើលកូនៗបន្ទិច ទើបលើកកូនប្រុសច្បងចេញ ជំនួសវិញដោយខ្លួននាយ.. នាយទម្លាក់ខ្លួនគេងថ្នមៗខ្លាចភរិយាភ្ញាក់ វិនាទីបន្ទាប់ក៏សរសៀរដៃចូលមកឱបរាងកាយតូចជាប់បិទភ្នែកសម្ងំគេងយ៉ាងកក់ក្តៅ ចំណែករាងតូចស្មានថាជាកូនប្រុសទើបគេរហ័សឱបវិញយ៉ាងណែនធ្វើឲ្យនាយញញឹមខ្ចឹបលង់លក់ក្នុងសុបិន្តនារាត្រីនោះ....។
________________

Good night sweet dreams all love 🌃💜

បាត់អ្នកមតិសាច់រឿងអស់រលីង រឿងជិតចប់ហៃ អត់បានពិនិត្យមើលសារឡើងវិញទេ បើមានកន្លែងណាខុសអ្វីសូមអភ័យទោសផងណា☺️

Continue Reading

You'll Also Like

3.7M 361K 61
AKSHAT SINGHANIA - A literature professor in Singania Institute of Arts and Commerce. He is soft and caring person with a tough exterior, who doesn'...
525K 17.6K 57
"မောင့်နှလုံးသားကညို့အပိုင်ပါ" #ခေတ်ထူးမောင် #ခေတ်ထူးမောင်+ကြာညိုမေ #အလွန်း Start Date-18.2.2025 End Date-.........
890K 29K 84
Ranawats are considered as the most powerful family because of the positions they uphold. They are the number 1 businessmen of the country and are ve...
266K 37.6K 47
Note: This book is a hard slap in the face of those who believe book girls only fall for rich and wealthy characters. YUG AHLAWAT Yug Ahlawat, a 22-y...