-ថ្ងៃស្អែកឈានមកដល់ ពិធីមង្គលការក៏ប្រារព្ធឡើង អធិកអធ័ម មានភ្ញៀវកិត្តិយស ជាច្រើនបាន ចូលរួម មិនលើកលែងសូម្បី សង្សារចាស់ នឹងមិត្តភក្តិសម្លាញ់ចិត្តដែលមកពីទីក្រុងផងដែរ។
កូនកម្លោះ កូនក្រមុំ បានបណ្តើរគ្នាចូលក្នុងពិធី ដោយមាន អាចារ្យ ឈរចាំលើឆាករួចជាស្ថាពរ។លោកគីម ញញឹមស្រស់ ប្រិមប្រិយ យ៉ាងសប្បាយចិត្ត មុននឹងបោះ ជំហានចូលទៅ ចាប់ក្រសោបដៃ ថេយ៉ុង នឹងជុងហ្គុកស្របគ្នា÷
"មើលថែប្អូនណាកូន-បើប្អូសខុសឆ្គងត្រង់ណា ក៏កុំសម្តីខ្លាំងៗ ដាក់កូនប៉ា ព្រោះចិត្តកូនកំហូចនៀក៎ ធំប៉ុនមហាមេឃយ៉ាងអ៊ីចឹង"នាមជាប៉ាក្មេក បន្លឺពាក្យសម្តីប្រាប់ដល់ កូនប្រសារ ដោយពុំភ្លេចដៀមដាមកូនផងដែរ។
"លោកប៉ាហ្ន៎"ថេយ៍
"បាទប៉ា..."
"ប៉ាប្រគល់ បេះដូង នឹង កែវភ្នែក ចុងក្រោយឱ្យកូនជុងថែហើយ ដូច្នេះកុំធ្វើឱ្យប៉ាក្មេកម្នាក់នេះ អស់សង្ឃឹមណាកូន"
ស្រដីចប់ លោកគីម ប្រគល់ថេយ៍ជូនជុង។ នាយកម្លោះព្រមទទួល ដោយស្នាមញញឹម នឹងបេះដូងស្មោះសរ។
"លោកប៉ា...."
"ទៅចុះកូនប៉ា...ទៅនៅជាមួយបងរបស់កូនណា"
"លោកប៉ាក្មេកកុំព្រួយចិត្ត! ភរិយាខ្ញុំមានតែមួយដូច្នេះ ខ្ញុំនឹងថ្នមចិត្ត ថ្នមកាយ មិនឱ្យថេយ៍ពិបាកឡើយ"
"ប៉ាទុកចិត្ត កូនប្រសាប៉ា"
វាចាអស់ពាក្យប្រយោគ ជុងហ្គុកដឹកដៃរបស់ភរិយាតូច រូបស្រស់ល្អឆើតឆាយ ឡើងលើវេទិកា ដោយមានលោកអាចារ្យ ឈររង់ចាំរួចជាស្រេច÷
កូនក្រមុំ កូនកម្លោះ ឈរទល់មុខគ្នា។ ថេយ៍ពាក់ស្ពៃ តែមិនអាចបិទបាំងសម្រស់បុប្ផា របស់ថេយ៍បានឡើយ។ជុងហ្គុក វិញថ្ងៃនេះនាយសង្ហាសមសួនណាស់ សមបំផុតសម្រាប់ គីម ថេយ៉ុង ហ៊ាយូគិ ដូចគ្នា។
"តើលោក-ចន ជុងហ្គុក យូណាន់អ៊ិ!! ព្រមទទួល កូនក្រមុំ ដែលមានឈ្មោះថា គីម ថេយ៉ុង ហ៊ាយូគិ ធ្វើជា ភរិយាអស់មួយជីវិតទេ? មិនថាមានរឿង ព្យុះបោកបក់ យ៉ាងណាក្តីក៏ លោក ជុងហ្គុក ព្រមកាន់ដៃនឹង ស្មោះស្ម័គ្រ ចំពោះ កូនក្រមុំ ជានិរន្តរ៍ទេ?"
"ខ្ញុំព្រម-"
"ចុះកូនក្រមុំ-គីម ថេយ៉ុង ហ៊ាយូគិ វិញនោះ? តើលោក ព្រមបើកចិត្ត នឹងស្មោះស្ម័គ្រចំពោះ លោកចន ជុងហ្គុក យូណាន់អ៊ិ ដែលឬទេ?"
"បាទ-ខ្ញុំយល់ព្រម"
ប្រាវវវវ!!!! ផ្លាប់!!!! ហ្វូររររ!!!
សំឡេងទះដៃ បន្លឺឡើងខ្ទ័រខ្ទារ ពេញពិធីមង្គលការ ដ៏មានភាពផ្អែមល្ហែម។ ជុងហ្គុក ញញឹមស្រស់ដាក់ ប្រពន្ធ មុនយកចិញ្ចៀនអាពាហ៍ពិពាហ៍ មកពាក់ឱ្យភរិយា រីឯថេយ៍ដូចគ្នា...។ ក្រោយពីបំពាក់ចិញ្ចៀនស្នេហ៍ រួចរាល់ហើយ អ្នកទាំងពីរ ត្រូវមក ចុះហត្ថលេខា លើសំបុត្រ អេតាស៊ីវិល ផងដែរ...។
ថើប-ថើប...!!!!
បំពេញតាមកិច្ចរួច ភ្ញៀវកិត្តិយស ទាំងអស់ និយាយឡើងស្របគ្នា ក្នុងគោលបំណងចង់ឱ្យភរិយាស្វាមី មួយគូរថ្មីថ្មោងនេះ ថើបគ្នា។
"ថេយ៍-ថេយ៍"កូនកម្លោះ ហៅនឹងកេះកូនក្រមុំ តិចៗក្នុងន័យសូម ការអនុញ្ញាត ពីម្ចាស់បបូរមាត់
"ថើបមក-"ថេយ៍ ចិត្តឆៅ ហុចខ្លួនឱ្យប្តីទាំងកណ្តាលកម្មពិធី បណ្តាលឱ្យ អ្នកគ្រប់គ្នា ស្រែកហូរកញ្ជ្រៀវ ម្តងទៀត
"ប្តីអៀនណាស់អូន- មនុស្សច្រើនពេក ប្តីភ្លេចស្ទាយ៍ថើបអស់ហើយ"ជុងហ្គុក ប្រាប់ត្រង់ៗ ហាក់មិនលាក់លៀម ទាល់តែសោះ
"លឿនឡើងមក-គេមើល ច្រើនណាស់"ថេយ៍តឿនប្តី
តែជុងហ្គុក នៅតែក្រវីក្បាលដាក់ប្រពន្ធ។ ថេយ៍ខាំបបូរមាត់ ក្នាញ់ប្តីពេកក្រៃ ក៏ស្ទុះចង្អើរជើង ផ្ងើយមុខឡើងលើ ដៃចាប់ក្រសោប រង្វង់មុខដ៏ស្រស់សង្ហារបស់ប្តីមុននិង...។
អ៊ឹម...!!
ថេយ៍ទម្លាក់បបូរមាត់ លើបបូរមាត់ប្តីថ្នមៗ មុននឹងដកមកវិញ តែជុងហ្គុក ហាក់មិនព្រម ដៃមាំស៊កចាប់ចង្កេះអង្ក្រងតូច របស់ភរិយាជាប់ បន្ទាប់មកនាយ ក៏ឱនទៅថើប បឺតជញ្ជក់ បបូរមាត់ ថេយ៍យ៉ាងរោលរាលផងដែរ។
"ក្រែងថាអៀន?មិនថើបអូននោះអី?"ថេយ៍សួរ ដោយដាក់ដៃលើទ្រូងប្តីកម្លោះ
"មកពីអូនថើបបងតិចពេក"
"យីស!!"គាំង
=====
ក្រោយពីថើប ផ្តោះផ្ដងគ្នាឆ្អែតឆ្អន់ ហើយថេយ៍ហ្គុក បណ្តើរគ្នាទទួលភ្ញៀវ តែប៉ះភ្ញៀវចំសង្សារចាស់÷
"សួស្តីសង្សារចាស់"ពាក្យថាសួស្តីមិនអីទេ ណាស់តែពាក្យថា សង្សារចាស់តាស៎
"....."ជុងហ្វា មិនតប តែសម្លក់ថេយ៍ហ្គុក
"បោចសក់ ទះបែកមុខឥឡូវហើយ សង្សារចាស់"
"បែកគ្នាហើយ ចង់ប្រើហិង្សាដាក់គេទៀត តិចខ្ញុំប្តឹង"ជុងហ្វា តបទៅថេយ៍វិញ
"ហាសហាស ប្តឹងទៅបើឈ្នះ អារូបលើកមុន ផុសឱ្យផ្អើលពេញIG"
"...."ជុងហ្វា ស្ងាត់បញ្ជាក់ថាចាញ់
សង្គ្រាមហុចសាច់កំពុងតែ កើតឡើងរវាងសង្សារចាស់ សុខៗ ក៏មានសំឡេងពីរោះស្រទន់មួយបន្លឺឡើង ហើយម្នាក់នោះគ្មាននរណាក្រៅពី??
"សួស្តីថេយ៉ុង!!!"
"អ៎ៅ!!!វ៉ាងហ្សុី..."ថេយ៍សើចញញឹម លាក់ពិស មុននឹងឱបគ្នាទៅវិញទៅមក បញ្ជាក់ពីក្តីនឹករលឹកគ្នា។
"នឹកណាស់....!! អ៎ៅនេះប្តីថេយ៍ឬ??"វ៉ាងហ្សុី សួរទាំងលួចឱ្យភ្នែកជុងហ្គុក
"នឹងហៃ!! ជាប្តីរបស់ថេយ៍ យ៉ាងម៉េចដែរ??"
"ហិហិ ប្តីសង្ហាចឹង ម្តេចមិនណែនាំឱ្យមិត្តបានស្គាល់ផង?"
"ហាសហាស!!! ព្រោះប្តីសង្ហានឹងហៃទើបមិននាំឱ្យអ្នកផ្សេងស្គាល់នឹងបានឃើញ ខ្លាចថា មានគេលួចឆក់ទៅបាត់"ថេយ៍សើចកក្អឹក តែពាក្យសម្ដីមួយៗ ធ្វើឱ្យ មិត្តសម្លាញ់ចុកមិនស្ទើរដែលនឹងណា
"ថេយ៍-ប៉ិនលេងសើចណាស់"វ៉ាងហ្សុី
"មានណាមិត្ត យើងចេះតែការពារទៅណា ព្រោះប្តីមានតែមួយ បើកញ្ជ្រោងឆក់បាត់ស្តាយណាស់"
"កញ្ជ្រោងណាទៅ អីក៏សាហាវម្លេះ?"
"ហិហិ ក៏កញ្ជ្រោងជិតស្និទ្ធបំផុតនឹងណាមិត្ត.. នេះមិត្តសម្លាញ់ មិនដែលឃើញទេ អ្ហេស៎ ថាសម័យឥឡូវសម្បូរណាស់ មិត្តស៊ីប្តីមិត្ត"
"ថេយ៍-ថេយ៍ចង់មានន័យយ៉ាងម៉េច?"វ៉ាងហ្សុី សួរទាំងចាប់ផ្តើមប្រែទឹកមុខ ក្បាលបែកញើសសស្រាក់ ព្រោះខ្លាចថេយ៍ចាប់បាន
"គឺនិយាយអំពីសាច់រឿងក្នុងទូរទស្សន៍នឹងណា...ចុះឯងឱ្យយើងសម្តៅលើអ្វី?"
"គ្មានអីទេ..."
"មើលទៅឯងរអៀសខ្លួនណាស់!!! នេះមាន លួចលាក់ធ្វើអ្វីមក លើយើងខ្លះទេនឹង?"ថេយ៍ សួរបញ្ឆិតបញ្ឆៀង
"គ្មានទេ.."
"បើគ្មានភ័យធ្វើអី?? យើងស្រលាញ់ឯងណាស់ ព្រោះឯងជាមិត្តសម្លាញ់យើង តែកុំឱ្យ យើងតាមទាន់ឱ្យសោះ ពីគំនិតអាក្រក់របស់ឯង បើមិនអ៊ីចឹងទេ!!! សម្រស់ឯង អាចនឹងលែងស្អាត"ថេយ៍ហាស្តីទាំង មុខមាំ នឹងកាចឆ្នាស់បំផុត។ រីឯជុងហ្គុក ឈរកៀកកើយ ថេយ៍ព្រោះនាយក៏មាន អារម្មណ៍ថា ខ្លាចកែវភ្នែក របស់វ៉ាងហ្សុី ដែលសម្លឹងមើលខ្លួន ដែល។
"ថេយ៍-និយាយអ្វីនឹង???"វ៉ាងហ្សុី លេបទឹកមាត់ក្អឹកៗ ព្រោះមិនយល់ពីអ្វីដែល ថេយ៍ចង់និយាយឡើយ
"ក៏សម្តែង..."
"សម្តែង???"
"សម្តែងតាមរឿងភាគនឹងណា យ៉ាងម៉េចដែរ សមទេ?"
"ឯងគួរឱ្យខ្លាចណាស់ថេយ៍"
"ចុះខ្លាចយើងទេ?"
"ខ្លាចណាស់"
"បើខ្លាចកុំ សម្លឹង កុំមើលប្តីគ្នា ណាមិត្ត។"
=====
រងចាំភាគបន្ត !!