💛 ម្ចាស់ស្នេហ៍ មីន យ៉ុនហ្គី...

By KongKeageming

14.4K 815 95

មីន យ៉ុនហ្គី & ផាក ជីមីន More

ភាគទី: 1 បំពេញពាក្យសម្បថចាស់ទុំ☘️
ភាគទី:2 ប្រពន្ធជាមនុស្សពិការ🍁
ភាគទី:3 បើគ្មានស្រែកស្អី អំពុលទុកមែន🍂
Hello 👋
ភាគទី:4 ស្នាមថើបដំបូង💋
ភាគទី:5 សុំក្រាស់ធ្វើសង្សារ☘️
ភាគទី:6 លោកប្តី💮
ភាគទី:7 អ្នកណាប្រើ សួរថាអ្នកណាប្រើ🍁
ភាគទី:9 លោកប្តីមានសង្សារហើយត្រូវទេ☘️
ភាគទី:10 ដឹកកំហុស🍁
ភាគទី:11 ធ្វើរឿងប្តីប្រពន្ធគួរធ្វើ🔥
ភាគទី:12 តាមលុះក្ស័យ☘️
ភាគទី:13 កុំប៉ះប្រពន្ធយើងឲ្យសោះ🥀
ភាគទី:14 ឯងមិនអាចឈ្នះយើងទេ🥀
ភាគទី:15 ព្រោះតែម៉ាក់យើងមែនទេ🥀
ភាគទី:16 ប្រពន្ធជាកម្លាំងចិត្ត🥀
ភាគទី:17 ជ្រើសទៅរវាងសង្សារនិងប្រពន្ធ🥀
ភាគទី:18 ល្បិចទល់ល្បិច🥀
ភាគទី:19 អូនគិតថាបងឈប់ស្រលាញ់អូនមែនទេ🥀
ភាគទី:20 ព្រមរៀបការនិងបងទេ🥀
ភាគទី:21 មកជួបម៉ាក់ក្មេក🥀
ភាគទី:22 សុភមង្គល🥀
ភាគបញ្ចប់ 🥀

ភាគទី:8 បងយ៉ុនយកឯងជារបស់កំដរប៉ុណ្ណោះ💔

592 37 4
By KongKeageming

*ព្រឹកបន្ទាប់...

ភូមិគ្រឹះចន...

ថ្ងៃនេះជុងហ្គុកមិនបានទៅណានោះទេគេនៅចាំជូនកូនស្រីមិត្តកភ្កិករបស់ម៉ាក់គេទៅដើរសំលៀកបំពាក់ ទាំងចិត្តមិនចង់ព្រោះគេបានដឹងពីរចំណងរបស់ម៉ាក់គេហើយគាត់ចាប់គូរនាងជាមួយនិងគេទាំងដែលដឹងហើយថានាយមិនបានចាប់អារម្មណ៍ឬមានចិត្តទៅលើនាងឡើយ!!!! តែម៉ាក់របស់នាយនៅតែព្យាយាមរុញនាងឲ្យគេដដែល...

« កូនជុង ថ្ងៃនេះត្រូវជូនប្អូនទៅដើរផ្សារឮទេព្រោះគ្មានមិនស្គាល់ទីនេះច្បាស់ទេ ណាមួយប្អូននៅបរទេសយូរឆ្នាំអាចនិងភ្លេចទីនេះខ្លះៗហើយ » អ្នកស្រីចន និយាយទាំងញញឹមស្រស់ពេលបាននាងក្រមុំមកបែបនេះមើលទៅគាត់ដូងជាពេញចិត្តពេញថ្លើមនិងនាងដល់ហើយ ចំណែកស្រីស្រស់ដែលអង្គុយញញឹមអឹមអៀនពេលដែលអ្នកស្រីចនស្រលាញ់ចូលចិត្តគេបែបនេះ ហើយវាក៏ងាយស្រួលនិងចាប់ជុងហ្គុកបានដូចគ្នាបើម៉ាក់គេពេញចិត្តយើងបែបនេះហើយ....នាងមានឈ្មោះថា លី ម៉ូយ៉ុង អាយុ21ឆ្នាំ នាងគឺនៅក្មេងណាស់សព្វថ្ងៃនាងរស់ឯបរទេសហើយនាងក៏ទើបតែត្រឡប់ប្រទេសកូរ៉េដូចគ្នា...

« កុហកពេកទេដឹងម៉ាក់ ពីម្សិលមិញកូនទើបតែនាងនៅក្នុងក្លឹបមួយកន្លែងជាមួយនឹងមនុស្សប៉ុន្មាននាក់ទៀតសោះ ហើយពេលនេះមកនិយាយថាមិនសូវស្គាល់ទីនេះ ហឹស.. » ជុងហ្គុក ហាក់អស់សំណើចពេលឮម៉ាក់នាយនិយាយបែបនេះ មិនស្គាល់របៀបណាបើពីម្សិលមិញគេទើបតែឃើញនាងនៅក្នុងក្លឹបផឹកស៊ីសប្បាយជាមួយនឹងមនុស្សស្រីប៉ុន្មាននាក់ទៀតសោះកោតចេះតែនិយាយទៅរួចនាងនេះពូកែរកពាក្យនិយាយកុហកមែន។មនុស្សស្រីបែបនេះតើមាននៅប៉ុន្មាននាក់ទៀត...ចំណែកឯស្រីស្រស់ពេលឮរាងក្រាស់និយាយបែបនេះហើយធ្វើឱ្យនាងគាំងតែម្ដងនេះនាយឃើញគេមែនទេ..

« មិនមែនបែបនិងទេបងជុង ព្រោះថ្ងៃនោះជាខួបកំណើតរបស់មិត្តភក្កិខ្ញុំហើយពួកគេក៏នាំខ្ញុំទៅទីនោះទៅទាំងដែលខ្ញុំបានស្គាល់ឡើយ។គឺពួកគេនាំខ្ញុំទៅតែប៉ុណ្ណោះ។ » ម៉ូយ៉ុង ព្យាយាមនិយាយបកស្រាយថាខ្លួនឯងល្អនាងមិនបានស្គាល់ទីនោះពិតមែន។ដោយទៅក៏ព្រោះតែមិត្តភក្កិអូសទាញទៅតែប៉ុណ្ណោះ។

« អាៗ បានហើយទុកថាវាជាការដើរលេងឲ្យស្គាល់កន្លែងនឹងគេឯងទៅបានហើយកូនឆាប់នាំក្មួយម៉ូយ៉ុងទៅៗនេះថ្ងៃណាហើយ » អ្នកស្រីចន...

« បាទ » ជុងហ្គុក ដោយមិនដឹងថាត្រូវប្រកែកនិងម៉ាក់នាយរបៀបណាគេក៏សម្រេចចិត្តជូននាងទៅតែម្ដង។កុំឱ្យមានរឿងទាស់សម្ដីជាមួយនឹងម៉ាក់និយាយទៀតព្រោះរលើកគេតែងតែទាល់សំដីនឹងគាត់គ្រប់ពេលឲ្យតែមានវត្តមានរបស់នាង

« ឆាប់ទៅតាមបងទៅកូន។ » អ្នកស្រីចន

« ចា៎ ម៉ាក់អ៊ំ » និយាយហើយនាងក៏ដើរតែតាមក្រោយជុងហ្គុក ទាំងញញឹមស្រស់ទីបំផុតគេអាចសម្រេចគោលបំណងរបស់គេហើយ។ដែលនឹងចាប់យកនាយឲ្យបានពេលនេះវាក៏បានដូចបំណងមែន។បានប្ដីជាអ្នកមានហ៊ឺហាមានលុយចាយពេញៗដៃចាំមើលគេរៀបការចូលក្នុងគ្រួសារនេះហើយ។ក្លាយជាអ្នកស្រីតូចនៅទីនេះហើយគេនឹងត្រួតក្បាលអ្នកនៅទីនេះទាំងអស់។បើអ្នកណាមិនស្ដាប់តាមសម្ដីគេគេនឹងកម្ចាត់ចោលឱ្យអស់មិនទុកនាំតែទើសដៃទើសជើងនោះទេ។

: នៅក្នុងឡានហាក់មានសភាពស្ងប់ស្ងាត់គ្មានអ្នកណានិយាយស្ដីអ្វីឡើយ។ជុងហ្គុកគេមិនបានចាប់អារម្មណ៍ឬនិយាយរកនាងនោះទេ រីឯម៉ូយ៉ុងក៏ចេះតែសួរនាយពីរនេះពីនោះរហូតធ្វើឲ្យជុងហ្គុកមានថាធុញនិងកាន់តែខ្លាំងជាពិសេសការនិយាយញ៉ិញ៉ក់របស់នាងនេះតែម្ដងធ្វើឲ្យគេស្ទើរតែរត់ចេញពីឡានភ្លាមៗទៅហើយ...បានមួយសន្ទុះពួកគេក៏មកដល់ផ្សារទំនើបដែលត្រូវទៅទិញសំលៀកបំពាក់ហើយហាងដែលគេចូលនោះគ្មានកន្លែងណាក្រៅពីហាងរបស់រាងតូចធ្វើការនោះទេណាមួយគេចង់បញ្ឈឺចិត្តរបស់រាងតូចផងចង់ដឹងថាបើគេបណ្ដើរស្រីផ្សេងមកពេលគេឃើញតែគេនឹងមានអារម្មណ៍បែបណាខឹងឬក៏ប្រច័ណ្ឌគេឬអត់...

« ហាងមួយនេះសម្លៀកបំពាក់ស្អាតនាងចូលទៅ » ជុងហ្គុក..

« បងជុង ពិតជាពូកែរើសមែនមើលចុះសំលៀកបំពាក់សុទ្ធតែស្អាតៗទាំងអស់ថ្ងៃក្រោយខ្ញុំនឹងឧស្សាហ៍ឲ្យបងជូនមកជាញឹកញាប់ហើយមើលទៅព្រោះបងពូកែឬហាង » ម៉ូយ៉ុង

« សួស្តីតើ..លោក » ថេយ៉ុង ពេលដែលជុងហ្គុកនៅទីគេក៏មានអារម្មណ៍ទើសផ្ទាល់ភ្លាមតែម្ដងមិនថាពេលណាថ្ងៃណានោះទេ។តែងតែមានវត្តមានរបស់នាយមករំខានក្នុងជីវិតគេរហូតមើលចុះពេលនេះសូម្បីតែបណ្ដើរសង្សារមកទិញសំលៀកបំពាក់ក៏ជ្រើសរើសយកលងហាងគេដែរមើលទៅប្រហែលជាចង់បញ្ឈឺគេហើយ។តែសូមប្រាប់ថាគេមិនខ្ចីខ្វល់នោះទេ។

« សួស្តីលោកជាបុគ្គលិកនៅទីនេះមែនទេ ខ្ញុំចង់មើលម៉ូតសំលៀកបំពាក់ដែលត្រូវពាក់ចូលរួមក្នុងកម្មវិធីយកម៉ូតណាដែលស្អាតលេចថ្លូជាងគេឮទេ » ម៉ូយ៉ុង.

« បាទមានត្រូវម៉េចតែម្ដងថ្ងៃនេះទើបតែមានម៉ូតថ្មីចូលមកធានាថាពេលដែលអ្នកនាងយកវាទៅពាក់លើខ្លួនហើយគឺស្អាតសាកសមនឹងអ្នកនាងខ្លាំងមែនទែនតែម្ដង។ » ថេយ៉ុង និយាយណែនាំប្រាប់នាងរួចហើយគេក៏ដើរទៅយករ៉ូបមួយនោះមកឱ្យនាងសាកលលើខ្លួនមើលទៅវាពណ៌ស្អាតសាកសមនឹងនាងខ្លាំងណាស់។ណាមួយនាងក៏ស្អាតមិនធម្មតាដែរ។ពេលស្លៀកវាទៅកាន់តែស្អាតលើកដើម

: រ៉ូបដែល ម៉ូយ៉ុង.ល

ពេលដែលថេយ៉ុងយករ៉ូបនោះមកឲ្យនាង.ល.ហើយនាងក៏ចេញមកវិញមើលទៅស្អាតណាស់រ៉ូបពណ៌ក្រហមសាកសមនិងនាងមែនទែន..

« បងជុង យ៉ាងម៉េចដែលស្អាតទេ » ម៉ូយ៉ុង បង្វិលខ្លួនមួយជុំដើម្បីឲ្យជុងហ្គុកមើលមកគេថាគេស្លៀករ៉ូបមួយនេះហើយតើស្អាតសាកសមនឹងគេដែរឬអត់ ? ដូចជាពាក្យសម្ដីដែលថេយ៉ុងនិយាយទេ ចំណែកឯរាងក្រាស់វិញដោយចិត្តចង់បាញ់ឈឺអ្នកម្ខាងទៀតគេក៏និយាយឡើង។..

« ស្អាតណាស់អូនស្អាតបែបនេះស្លៀកអ្វីក៏សមដែរមើលចុះ ធានាថាក្នុងកម្មវិធីយប់នេះអូនវ៉ាដាច់គេជាមិនខានសង្សាររបស់អ្នកណាហេតុអ្វីក៏ស្អាតបែបនេះ » ជុងហ្គុក មិនត្រឹមតែនិយាយនោះទេគេថែមទាំងដើរចូលមកចិត្តនាងហើយយកដៃទៅអង្អែលថ្ពាល់លេងតិចៗដោយសកម្មភាពទាំងនេះស្ទើរតែធ្វើឲ្យនាងដួលសន្លប់នៅនឹងកន្លែងតែម្ដងព្រោះតែរំភើបពេកមុននេះនៅឯផ្ទះនាយសោះកក្រោះដាក់គេសោះប៉ុន្តែមកដល់ទីនេះបែរជាផ្អែមល្ហែមធ្វើដូចគ្រូសង្សារនឹងគ្នាមែនទែនយ៉ាងអញ្ចឹង រីឯរាងក្រាស់មាត់និយាយប៉ុន្តែការភ្នែកលួចឌៀងមើលអ្នកម្ខាងទៀតចង់ដឹងថាគេមានប្រតិកម្មអ្វីឬអត់...ប៉ុន្តែអ្វីដែលគេទទួលបានគឺអត់សោះថេយ៉ុងមិនបានខ្វល់ខ្វាយជាមួយនឹងពួកគេនោះទេ។ដោយធ្វើខ្លួនធម្មតាព្រោះមិនបានមានព្រឹត្តិកម្មអ្វីឡើយ។

« បងនិយាយអីបែបនេះមិនខ្មាស់គេទេមើលទៅគេក៏នៅទីនេះដែរ » ម៉ូយ៉ុង

« ខ្មាសធ្វើអ្វីទុកថាគេជារូបចម្លាក់ទៅសំខាន់ពួកយើងផ្អែមល្ហែមជាមួយគ្នាទៅបានហើយ។ » ជុងហ្គុក និយាយបែបឌឺដងទៅកាន់ថេយ៉ុង ថែមទាំងទុកគេដូចជារូបចម្លាក់ទៀតនាយម្នាក់នេះនាំទុកដាក់ខ្លួនហើយតើ ចំណែករាងតូចវិញឮគេនិយាយបែបនេះហើយក្តៅឆេវតែម្ដង។

« អាឆ្កួតហ៊ានចាត់ទុកយើងជារូបចម្លាក់ផងហ្អី..ពុទ្ធោអើយអ្នកនាងខ្មាសធ្វើអ្វីទៅភ្ញៀវដ៏ទៃទៀតក៏គេធ្វើបែបនេះដូចអ្នកនាងដែរ។អ្នកខ្លះទៀតមានលើសនេះក៏មានមិនបាច់ខ្មាស់ទេ។ មើលចុះអ្នកនាងស្លៀករ៉ូបនេះទៅស្អាតណាស់ខ្ញុំថាហើយថាស្អាតគឺស្អាត » ថេយ៉ុង .

« អរគុណលោកហើយដែលជួយរើសវាឲ្យខ្ញុំអញ្ចឹងខ្ញុំយកមួយនេះចុះលោកជួយខ្យល់ពីឲ្យខ្ញុំផង។ » ម៉ូយ៉ុង..

« បាទ អញ្ចឹងអ្នកទាំងពីរសួរព្រមចាំបន្តិច » ថេយ៉ុង និយាយហើយគេក៏យករ៉ូបរកទៅខ្ចប់រួចហើយក៏ឲ្យពួកគេទាំងពីរនាក់បង់ប្រាក់ហើយអ្នកទាំងពីរក៏ចេញពីហាងនោះដើម្បីត្រឡប់ទៅផ្ទះវិញ

_________________

ភូមិគ្រឹះយ៉ុនហ្គី....

នៅក្នុងភូមិគ្រឹះថ្ងៃនេះមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា យ៉ុនហ្គីគេបានទៅក្រុមហ៊ុនដោយទុកឲ្យជីមីននៅផ្ទះជាមួយមេដោះនិងអ្នកបម្រើផ្សេងទៀតដើម្បីមើលថែគេមិនឲ្យមានរបួសស្នាមអ្វីដូចកាលមុនឡើយ។ បើលើកនេះមានរឿងបែបនោះកើតឡើងទៀតពេលនឹងដេញអ្នកបម្រើទាំងអស់ចេញពីក្នុងភូមិគ្រឹះជាមិនខាន។....

« អផ្សុកដល់ហើយធ្វើអ្វីក៏មិនបានត្រឹមតែអង្គុយលើរទេះគួរឲ្យធុញឯងនេះហេតុអ្វីក៏មិនស្លាប់នៅថ្ងៃនោះតែម្ដងទៅ។បើរស់នៅនាំតែវេទនាអ្នកដទៃដដែល » ជីមីន អង្គុយតូចចិត្តនិងវាសនាខ្លួនឯងមិនគួរណាគេត្រូវមកក្លាយជាមនុស្សពីការទាំងអ្វីក្មេងបែបនេះសោះ។បើពេលកើតហេតុនោះគេស្លាប់ទៅវិញវាល្អជាងឲ្យគេរស់នៅនាំតែពិបាកដល់អ្នកដទៃដដែលធ្វើអ្វីក៏មិនកើត បានត្រឹមតែអង្គុយធ្មឹងលើរទេះរុញតែប៉ុណ្ណោះ

« ត្រូវហើយឯងជាមនុស្សនាំទុកឱ្យអ្នកដទៃរួមទាំងបងយ៉ុនផងដែល » សំឡេងមនុស្សស្រីម្នាក់បន្តមកពីខាងក្រោយធ្វើឱ្យនាយតូចឮហើយក៏ប្រញាប់ងាកទៅមើលក៏ឃើញមនុស្សស្រីម្នាក់គេមិនដែលស្គាល់ពីមុនមកនោះទេ។តើនាងចូលមកក្នុងផ្ទះគេមានការអ្វីហើយអ្នកណាអនុញ្ញាឲ្យនាងចូលមក

« អ្នកនាងជាអ្នកណា ហើយជួលមកក្នុងផ្ទះខ្ញុំដោយរបៀបណាដែលអនុញ្ញាតឲ្យអ្នកនាងចូលទៅ » ជីមីន..

« វាមិនសំខាន់អ្នកណាអនុញ្ញាតឬមិនអនុញ្ញាតនោះទេ។តែអ្វីដែលសំខាន់នោះយើងគឺជាសង្សាររបស់បងយ៉ុន យើងមកយកមនុស្សរបស់យើងវិញដោយសារតែឯងទើបគាត់សម្រេចចិត្តទៅរៀបការចោលយើង។ទាំងដែលពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាស្ទើរតែស្លាប់!!! ទាំងអស់នេះវាក៏ដោយសារតែអាមនុស្សពីការអត់ប្រយោជន៍ដូចជាឯងនេះហើយ។ » ស៊ូយ៉ុន...នាងបានមករកយ៉ុនហ្គីដល់ផ្ទះព្រោះតាំងពីរៀបការហើយនាយមិនដែលទៅរកឬក៏ទាក់ទងមកនាងឡើយ។ ហេតុដូច្នេះហើយទើបនាងសម្រេចចិត្តមករកគេដល់ផ្ទះតែម្ដងណាមួយគេក៏គ្មានលុយចាយ។នៅពេលដែលមានយ៉ុនហ្គីនៅជាមួយនាងមានលុយចាយពេញៗដៃមានរបស់ប្រើប្រាស់ហ៊ឺហាសម្ភារៈល្អៗសម្រាប់អួតមិត្តភក្កិប៉ុន្តែពេលនេះអត់នោះទេ។ព្រោះតែនាយមិនបានទាក់ទងឬក៏ទៅរកនាងទៀតឡើយ។

« សង្សារស្អី? លោកប្ដីរបស់ខ្ញុំគ្មានសង្សារនោះទេនាងកុំចេះតែនិយាយផ្ដេសផ្ដាសឲ្យសោះ » ជីមីន កុហកគេពេកទេដឹងគេមិនដែលឮនាយនិយាយរឿងនេះឲ្យគេស្ដាប់នោះទេថានាយធ្លាប់មានសង្សារពីមុនមករឹតតែមិនដឹងទៀតថាមនុស្សស្រីម្នាក់នេះជាសង្សាររបស់នាយ។

« នេះកុំប្រាប់ណាថាគេមិនដែលប្រាប់ឯងអញ្ចឹងយើងប្រាប់ឯងទៅចុះមុននឹងគេទៅរៀបការជាមួយនឹងឯង។ពួកយើងទាំងពីរនាក់បានទាក់ទងគ្នាយូរណាស់មកហើយ។ហើយក៏ស្រឡាញ់គ្នាខ្លាំងទៀតផង។តែដោយសារតែម៉ាក់របស់គាត់។ទើបគាត់សម្រេចចិត្តចេញពីយើងទៅរៀបការជាមួយនឹងឯងទាំងដែលគាត់មិនបានស្រឡាញ់ឯងបន្តិចសោះ។ !! បងយ៉ុនយកឯងជារបស់កំដរប៉ុណ្ណោះចាំទុកក្នុងខួរក្បាលដ៏អន់របស់ឯងនេះទៅតើអ្នកណាទៅទ្រាំរស់នៅជាមួយនឹងមនុស្សពិការនោះ។មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលអាចទ្រាំរស់នៅបាននោះ។ » ស៊ូយ៉ុន..

« ចឹងមានន័យថានាងគឺជាសង្សាររបស់គាត់ មិនអីទេចាំពេលក្រោយនេះមករកគាត់ចុះប៉ុន្តែពេលនេះគាត់មកនៅទេ។ » ជីមីន និយាយទាំងទឹកភ្នែកស្រុកហូរចុះមក តើគេជាមនុស្សល្ងង់រហូតមកមែនទេហេតុអ្វីក៏យ៉ុនហ្គីមិននិយាយប្រាប់គេថានាយមានសង្សាររួចទៅហើយ។ថានាយមានមនុស្សដែលគេស្រឡាញ់រួចទៅហើយ។បើដឹងបែបនេះនោះគេនឹងមិនឱ្យពិធីមង្គលការទាំងនេះកើតឡើងឡើយ។មកពីគេមិនដឹងទើបគេសម្រេចចិត្តរៀបការជាមួយនឹងនាយបែបនេះប៉ុន្តែឥឡូវនេះក៏លេចមុខសង្សាររបស់គេមកសុំមនុស្សរបស់គេទៅវិញហើយ។

« ល្អយើងទៅវិញក៏បានថ្ងៃក្រោយយើងនឹងមករកគាត់ម្ដងទៀតហើយឯងត្រូវចាំគ្មានអ្នកណាមកស្មោះត្រង់ជាមួយមនុស្សពីការដូចជាឯងទេ » និយាយរួចហើយនាងក៏ដើរចេញទៅវិញទាំងសប្បាយចិត្ត មិននឹកស្មានថាក្មេងម្នាក់នេះល្ងង់យ៉ាងនេះគ្រាន់តែគេនិយាយប៉ុណ្ណឹងសោះក៏ជឿស្លុងបាត់ទៅហើយ។

« ហេតុអ្វីក៏លោកមិនប្រាប់ខ្ញុំតាំងពីដំបូងថាលោកមានមនុស្សដោយលោកស្រឡាញ់រួចទៅហើយដូចខ្ញុំក៏មិនរៀបការជាមួយនឹងលោកដែរ។ដូចខ្ញុំមានឈ្មោះជាជនទីបីដណ្ដើមរបស់គេមែនទេ។ ហ្អឹកៗ...ហឹកៗ...គ្មានអ្នកណាមកល្ងង់ស្រលាញ់មនុស្សពីការដូចជាឯងនោះទេ ផាក ជីមីន ឯងល្ងង់ណាស់សមហើយដែលគេបោកប្រាស់កន្លងមក ហឹកៗ ..😭😭 » ជីមីន...

: គ្មានអ្វីឈឺចាប់ជាមនុស្សដែលខ្លួនយើងស្រលាញ់កុហកនោះទេ 😔

សូមរង់ចាំភាគបន្ត...

: yoonmin 💛 🖤

Continue Reading

You'll Also Like

43.8K 4.6K 57
#fengshui #acting #femaleprotagonist #cultivation #supernatural #strongfromthestart #xuanhuan #ghosts #system #geniusprotagonist #handsomem...
19.6K 1.9K 34
...
112K 2.2K 15
Adult sence တေ‌ွ ၊ age 21+🚨မို့ အသက်္မပြည့်သေးသူများမဖတ်ပါနဲ့ Horror , rape တဲ့အခန်းတွေပါရှိမှာမို့ ဇာတ်လမ်းက အချိုတွေသိပ်ပေးနိုင်မှာမဟုတ်လို့ပါ 🦋�...
8.5K 1.7K 22
هل كان جشعا منها لامتلاكها؟ او جشعا منها لخيانة صديق! مالذي ستثمره علاقة معقدة كهذه! حب او كراهية؟