*ភូមិគ្រឹះយ៉ុនហ្គី...
យ៉ុនហ្គីដោយការដឹងកំហុសដែលខ្លួនបានធ្វើគេព្យាយាមរកពេលវេរលាមួយសមស្របដើម្បីបាននិយាយជាមួយនិងជីមីនតែរាងតូចចេះតែគេចមុខគេរហូតមិននិយាយស្តីជាមួយនិងគេនោះទេពេលខ្លះទៀតមិនឲ្យនាយដែលជាប្តីប៉ះខ្លួនគេឡើយ...
« អាយ៉ុនអើយធ្វើយ៉ាងម៉េចទៅគេមិនព្រមនិយាយចូលឯងទេ » ពេលនេះនាយគិតអ្វីមិនចេញទេ ណាមួយមិនចេះរឿងលួងប្រពន្ធអីនេះទៀតពិបាកជាសុំុំក្លើងយក្សទៅទៀត កំពុងតែអង្គុយគិតរកវិធីលួងប្រពន្ធភ្លាមនោះក៏មានសំឡេងមួយហៅកាត់អារម្មណ៍របស់គេអស់រលីង។
« បងយ៉ុន » សំឡេងមួយបន្លឺឡើងនៅក្រោយខ្នងរបស់គេទើបធ្វើឱ្យគេដឹងថាម្ចាស់សំឡេងមួយនោះគឺជាអ្នកណានាងមកទីនេះទៀតហើយ។គេនឹងមិនទាន់បានលួងប្រពន្ធគេបាត់ផង។ឥឡូវនេះនាងមករកគេថែមទៀតប្រាកដណាស់វាមានរឿងកាន់តែច្រើនទៀតជាមិនខាន..ចំណែកកញ្ញារូបស្រស់ដើរមកទាំងញញឹមរួចហើយក៏ចូលទៅឱបគេដោយមិនខ្វល់ពីក្រសែភ្នែករបស់អ្នកបម្រើនៅទីនេះសោះ។
« ស៊ូវ៉ុន អូនមកទីនេះធ្វើអី » យ៉ុនហ្គី...
« ព្រោះតែនឹកហ្នឹងហើយទើបអូនមករកបងតាំងពីរៀបការជាមួយនឹងក្មេងម្នាក់នោះមកបងមិនដែលទៅរកអូននោះទេ នេះបងភ្លេចពាក្យសន្យាហើយមែនទេថាពេលដែលបងរៀបការហើយបងក៏មិនបោះបង់អូនដែរតែពេលនេះមើលចុះច្រើនខែហើយដែលបងមិនបានទៅរកអូន ឥឡូវនេះអូនមករកបងបែរជាបងនិយាយពាក្យទាំងនេះដាក់អូនទៅវិញ » ស៊ូវ៉ុន ព្យាយាមនិយាយធ្វើជាតួកំសត់ឲ្យនាយពិបាកចិត្តអាណិតនាងរួចត្រឡប់ទៅរកគេដូចមុនព្រោះច្រើនខែមកនេះពេលដែលនាយមិនបានទៅរកគេសូម្បីតែលុយរបស់ប្រើប្រាស់ល្អៗជាច្រើនក៏គេអស់ទៅតាមដូចគ្នា។ ចំណែកឡានគេក៏យកទៅលក់ដើម្បីមានលុយយកមកចាយព្រោះថារាងក្រាស់មិនបានឱ្យលុយនាងចាយដូចមុនទៀតនោះឡើយ។ដូច្នេះហើយនាងត្រូវតែរកពេលវេលាមកចាប់គេឲ្យបានដូចពីមុនវិញបើមិនអញ្ចឹងទេនាងប្រាកដជាបាត់ទ្រព្យដោយសារមហាសាលនេះទៅក្នុងដៃអ្នកដទៃហើយ។
« នឹកលុយរបស់យើងទេដឹង បើការនោះយើងដឹងមុនជាងនេះបន្តិចប្រហែលជាល្អ តែឥឡូវនេះគាត់ទុកថាសំណាងរបស់យើងដូចគ្នាដែលបានដឹងពីធាតុពិតរបស់នាង!!! យ៉ាងម៉េចរកប្រុសអ្នកមានទៀតមិនបានមែនទេទើបបកក្បាលមករកយើងវិញ។ របស់របរទាំងប៉ុន្មានយើងទិញឲ្យនាងមិនដែលចន្លោះតែនាងបែរជាយករបស់នោះទៅលក់យកលុយចាយហ៊ឺហាមិនខ្វល់ពីអ្នករកសោះ ឥឡូវនេះយ៉ាងម៉េចដែរលុយទាំងនោះអស់ហើយមែនទេទើបលាយត្រឡប់មករកយើងវិញនោះតែចង់ប្រាប់ថាយើងមិនល្ងង់ដូចពីមុនទៀតទេ។ » យ៉ុនហ្គី...អាចនិយាយបានថាពីមុននាយល្ងង់ក៏បានដែលជឿងប់នឹងនាងមិនជឿពីពាក្យសំដីរបស់ម៉ាក់គេនិយាយថានាងមិនមែនជាមនុស្សល្អឡើយការដែលមកស្រឡាញ់នាយក៏ដោយសារតែឃើញទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ តែគេនៅតែមិនជឿថែមទាំងស្ដីបន្ទោសឲ្យម៉ាក់របស់គេទៀតផង។ប៉ុន្តែពេលនេះគេបានភ្លឺភ្នែកហើយថាស្រីម្នាក់នេះពិតជាដូចម៉ាក់របស់គេនិយាយមែន។ បីថ្ងៃក្រោយពេលដែលគេរៀបការជាមួយនឹងជីមីនរួចគេក៏បានត្រឡប់ទៅរកនាងដែរប៉ុន្តែពេលដែលទៅមិនឃើញនាងនៅក្នុងខុនដូនោះទេ គេក៏ទៅរកនៅកន្លែងមួយទៀតដែលពួកគេចំណាំទៅពេលទៅដល់ក៏ឃើញថានាងកំពុងតែរួមរៈជាមួយនឹងបុរសម្នាក់ផ្សេងទៀតគេឃើញហើយពិតជាមានអារម្មណ៍ថាខកចិត្តខ្លាំងមែនទែន។មិនគួរណាមនុស្សស្រីដែលគេស្រឡាញ់ចាប់ទុកជាអនាគតបែរជាធ្វើរឿងថោកទាបបែបនេះនៅពីក្រោយខ្នងគេទៅវិញសោះ ដោយមិនចង់និយាយអ្វីច្រើនគេក៏សម្រេចចិត្តចេញមកវិញហើយចាប់តាំងពីថ្ងៃហ្នឹងមកគេក៏មិនបានទៅរកនាងទៀតនោះដែរ។
« យ៉ុនបងនិយាយអ្វីហ្នឹងអូនមិនយល់នោះទេរបស់ទាំងអស់នោះអូនទុកវានៅនឹងខ្លួនអូនរហូតចំណែកលុយអូនក៏មិនបានចាយអ្វីផ្ដេសផ្ដាសដែរកាលដែលអូនមករកបងក៏ព្រោះតែនឹកបងក៏ដឹងថាអូនស្រឡាញ់បងខ្លាំងប៉ុណ្ណាពេលដែលបងរៀបការជាមួយនឹងគេអូនយំច្រើនថ្ងៃណាមិនគួរអ្នកបងទៅរៀបការចោលអូននោះឡើយ។ទើបដឹងថាអូនស្រលាញ់បងសឹងស្លាប់ទៅហើយនោះ ហេតុអ្វីក៏បងមកនិយាយពាក្យទាំងនេះដាក់អូនទៅវិញអូនបានធ្វើអ្វីខុសទៅអូនស្រឡាញ់បងដោយស្មោះមិនបានគិតពីទ្រព្យសម្បត្តិលុយឡានរបស់បងនោះទេ។ ណាយ៉ុនជឿអូនទៅ » ស៊ូវ៉ុន...
« ហឹស...ពាក្យទាំងនេះទោះនាងទៅនិយាយបោកក្មេងអាយុ 3 ឆ្នាំក៏វាមិនជឿដែរ បានហើយខ្ញុំមិនចង់ពាក់ព័ន្ធអ្វីជាមួយនឹងស្រីដូចជានាងទៀតនោះទេ។មានមនុស្សប្រុសច្រើនណាស់ដែលគេរង់ចាំនាងកុំគិតថាយើងមិនដឹងឱ្យសោះថាក្រោយខ្នងរបស់យើងមកនេះ។នាងលួចលាក់មានមនុស្សប្រុសប៉ុន្មាននាក់ទៀតនោះដូច្នេះហើយកុំយកខ្លួនប្រាណដល់ស្មូកក្រោករបស់នាងមកចិត្តយើងឲ្យសោះ ឆាប់ចេញទៅវិញទៅបើមិនចង់ឱ្យយើងបាញ់បំបែកក្បាលលេងនោះទេ » យ៉ុនហ្គី...
« តែអូន // ចេញ »
« ក៏បាន តែកុំសង្ឃឹមថាពួកឯងរស់បានសុខនោះ » និយាយតែប៉ុននេះនាងក៏ដើរចេញពីភូមិគ្រឹះទាំងកំហឹងគេនឹងសងសឹកវិញនាងហ្នឹងមិនឱ្យពួកគេរស់បានសុខនោះឡើយ។គេនឹងសងរាល់ការឈឺចាប់របស់នាងទាំងប៉ុន្មានទៅកាន់ពួកគេវិញ
« ហ្ហើយ.. » យ៉ុនហ្គី ដកដង្ហើមធំមួយខ្យល់ទាំងស្មុគស្មាញមិនគួណារឿងទាំងនេះកើតឡើងចំពោះគេនោះទេ។ មនុស្សស្រីដែលគេខំដាក់ចិត្តស្រឡាញ់អស់ពីពោះពីពងតែចុងក្រោយអ្វីដែលគេទទួលបានត្រឹមតែការបោកប្រាស់ទំនុកចិត្តរបស់គេតែប៉ុណ្ណោះព្រោះការស្រឡាញ់របស់នាងគឺទៅលើទ្រព្យសម្បត្តិគេនោះទេ។
!!! ពេលល្ងាច !!!
រាងតូចអង្គុយលើរទេះរុញនៅសួនច្បារក្រោយភូមិគ្រឹះអង្គុយស្រងូកស្រងាត់តែម្នាក់ឯងគិតរឿងគ្រប់យ៉ាងថាតើជីវិតគេ។តើតែមុខទៀតត្រូវជួបរឿងអ្វីខ្លះទៅបើពេលនេះជួបច្រើនយ៉ាងនេះទៅហើយ ថាគេអាចជំនះវាទៅមុខទៀតបានដែរឬអត់ កាលពីព្រឹកមិញនេះគេក៏បានឃើញដែរថាស៊ូវ៉ុនមករកយ៉ុនហ្គី ហើយគេក៏បានតាមទៅមើលក៏ឃើញថាពួកគេទាំងពីរនាក់កំពុងតែឱបគ្នាដូច្នេះហើយគេក៏មិនចង់ចូលទៅកាត់ចង្វាក់ក៏សម្រេចចិត្តរុញរទេះចេញមកវិញទាំងក្នុងភ្នែកមានទឹកពណ៌សស្រកចេញមក គេយំទៀតហើយមែនទេ ហេតុអីទៅឬមួយដូចជាពាក្យសំដីដែលនាយនិយាយពិតមែនថានឹងយកនាងមករស់នៅទីនេះ។ ដូចដឹងស្រាប់មនុស្សស្រីដែលគេស្រឡាញ់គឺជានាងមិនមែនខ្លួនឡើយការដែលព្រមរៀបការក៏ព្រោះតែការស្បថស្បែររបស់មនុស្សចាស់តែប៉ុណ្ណោះ។វាមិនបានកើតឡើងដោយចិត្តស្រឡាញ់នោះទេ។
« ហុឺម...តើខ្ញុំអាចជម្រះវាតទៅមុខទៀតបានដោយរបៀបណាទៅបើត្រឹមតែប៉ុន្មានខែសោះខ្ញុំឈឺដល់ថ្នាក់នេះទៅហើយ។ ហេតុអី្វក៏លោកមិនមើលឃើញខ្ញុំខ្លះ ខ្ញុំចង់ប្រាប់ថាពេលនេះខ្ញុំពិបាកចិត្តស្រឡាញ់លោកបាត់ទៅហើយ មីន យ៉ុនហ្គី » ជីមីន គេខំហាមចិត្តខ្លួនឯងហើយថាមិនឲ្យស្រឡាញ់នាយនោះទេព្រោះខ្លាចថាតទៅមុខទៀតដឹងត្រូវឈឺចាប់។ដូចដឹងស្រាប់នាយមិនបានស្រឡាញ់ខ្លួនប៉ុន្តែគេមិនអាចហាមបេះដូងរបស់ខ្លួនឯងបានព្រោះពេលនេះបានរួមស្រឡាញ់គេបាត់ទៅហើយចាប់តាំងពីពេលណាក៏មិនដឹង ដឹងត្រឹមថាពេលនេះមិនចង់ឲ្យគេទៅក្បែរអ្នកដទៃឬស្និតស្នានិងអ្នកណាផ្សេងក្រៅពីខ្លួននោះទេ។
« មកនៅអីត្រង់នេះម៉េចក៏មិនចូលទៅក្នុងផ្ទះវិញនេះល្ងាចហើយ » យ៉ុនហ្គី ដោយបាត់ជីមីនមិនឃើញគេក៏សួរមេដោះគាត់ក៏ប្រាប់ថាជីមីននៅសួនខាងក្រោយភូមិគ្រឹះ គេចង់នៅម្នាក់ឯងមិនឲ្យអ្នកណាមករំខានទេ
« យ៉ុន គ្មានអីទេគ្រាន់តែចង់វិលទេសភាពនៅខាងក្រៅខ្លះទើបចេញមកតែម្ដងទៅបងមានអីមែនទេ » ជីមីន...
« ភ្នែកកើតអីបានក្រហមយ៉ាងនេះទើបតែយំរួចមែនទេ » យ៉ុនហ្គី ទើបតែចាប់អារម្មណ៍ពេលដែលនាយតូចងាកមកមើលមុខគេក៏ឃើញថាភ្នែករបស់គេឡើងហើមព្រមទាំងក្រហមទៀតផង។ប្រាកដណាស់។ភ្នែកនេះទើបតែយំហើយមើលទៅ។ ចំណែករាងតូចវិញឮបែបនេះក៏ប្រញាប់ងាកមុខចេញលើកដៃមកជួបភ្នែកឲ្យស្អាតកុំឱ្យគេគិតថាខ្លួននេះយំ
« គ្មាន....គ្មានទេ ខ្ញុំអត់បានយំទេគ្រាន់តែមិញនេះមានសត្វល្អិតចូលភ្នែកទើបខ្ញុំយីភ្នែកវាឡើងក្រហមបែបនេះទៅ ចុះបងញ៉ាំអីហើយនៅបើនៅទេយើងចូលទៅក្នុងវិញទៅឲ្យមេដោះរៀបចំអាហារឲ្យ អឺម...» ជីមីន បើកភ្នែកធំៗប៉ិនពងមាន់ ហើយក៏មានអារម្មណ៍ថាភាំងនិយាយអ្វីមិនចេញព្រោះវាភ្លាមៗពេកគេពិបាកនឹងធ្វើអារម្មណ៍ខ្លាំងណាស់។តើនាយកើតអីហេតុអីបានជានៅសុខៗមកថើបគេបែបនេះ យ៉ុនហ្គីថើបជីមីនយូរគួរសមដែលហើយក៏ដកមាត់ចេញវិញរួចនិយាយ...
« សុំទោស សុំទោសដែលធ្វើឱ្យឯងពិបាកចិត្ត សុំទោសដែលធ្វើបាបផ្លូវអារម្មណ៍របស់ឯង។ប៉ុន្តែថ្ងៃក្រោយយើងនឹងមិនឲ្យវាកើតឡើងម្ដងទៀតនោះទេយើងធានា។ » យ៉ុនហ្គី លើកដៃទាំងសងខាងទៅក្រសប់ថ្ពាល់របស់ប្រពន្ធតូចហើយអង្អែលតិចៗព្រមទាំងនិយាយពាក្យសុំទោសទៅកាន់គេទៀតផង។ថាថ្ងៃក្រោយ។គេនឹងមិនធ្វើរឿងទាំងអស់នេះទៀតនោះទេ ចំណែករឿងព្រឹកមិញគេក៏បានដឹងដែរថាជីមីនបានឃើញ នៅពេលដែលស៊ូវ៉ុនចូលមកឱបគេ ហើយនិយាយក៏ដឹងច្បាស់ថាប្រាកដជាប្រពន្ធតូចគេនេះអន់ចិត្តនឹងរូបភាពទាំងនេះទៀតជាមិនខាន។ទើបគេសម្រេចចិត្តចាប់ការរឿងទាំងអស់នោះឲ្យដាច់ស្រេចទើបមកនិយាយលួងលោមប្រពន្ធតូចតាមក្រោយ
« សុំទោសធ្វើអី ខ្ញុំមិនបានថាអីនោះទេណាមួយនាងជាសង្សាររបស់បងហើយបងក៏ស្រឡាញ់នាងទៀតផង។ដូច្នេះហើយខ្ញុំគ្មានសិទ្ធិអីទៅហាមឃាត់បងនោះទេ។ទោះបងចាំនាំ ...អ្ហឺម » ទៀតហើយនេះគេថើបខ្លួនទៀតហើយមិនទាន់នឹងបាននិយាយចប់ស្រួលបួលផង។គេក៏ចាប់ថើបខ្លួនម្ដងទៀតតែលើកនេះមិនមែនថើបធម្មតាដូចមុននោះទេ។គេថែមទាំងខាំបបួលមាត់របស់ខ្លួនទៀតផង។ធ្វើអីគេមានអារម្មណ៍ថាផ្សារហើយនិងឈឺ..
« អ្នកណានិយាយថានាងជាសង្សាររបស់យើង ពីមុនមែនប៉ុន្តែពេលនេះអត់នោះទេព្រោះយើងបានរៀបការមានប្រពន្ធរួចទៅហើយ។រឿងអីដែលត្រូវមានសង្សារថែមមួយទៀតនោះដូច្នេះកុំនិយាយពាក្យនេះឱ្យយើងឮទៀត។បើមិនអញ្ចឹងទេយើងនឹងថើបឯងឲ្យដាច់បបូរមាត់ស្រួចដូចទារនេះជាមិនខាន។ ទេថើបមិនគ្រប់គ្រាន់នោះទេយើងនឹងរំលោភឯងបើសិនជាលើឯងនិយាយពាក្យនេះម្ដងទៀត។ » យ៉ុនហ្គី...
« ចុះព្រឹកមិញនេះ ខ្ញុំឃើញនាងមករកបង ហើយថែមទាំង »
« នាងចូលមកឱបយើងដោយខ្លួនឯងទេយើងមិនបានទៅអោបនាងនោះឡើយ។ ចំណែករឿងយើងជាមួយនឹងនាងយើងក៏បាននិយាយចាប់សព្វគ្រប់អស់ហើយតែបើនាងនៅតែមកគ្រវីរវល់ជាមួយនឹងពួកយើងទៀត។នោះជីវិតរបស់នាងមិនធានាថារស់បានសុខនោះទេ។ ថ្ងៃក្រោយទោះនាងនិយាយអ្វីក៏ដោយកុំយកចិត្តទុកដាក់ស្ដាប់អីជឿតែសំដីយើងម្នាក់ទៅបានហើយ។ ឮដែរទេ » យ៉ុនហ្គី ...
« យល់...យល់ហើយ » ជីមីន..
« អញ្ចឹងចូលផ្ទះវិញទៅល្ងាចហើយ » យ៉ុនហ្គី ថារួចគេក៏រុញរទេះរបស់ប្រពន្ធដើម្បីត្រឡប់ចូលទៅក្នុងផ្ទះវិញណាមួយវាក៏ល្ងាចរាងច្រេរណាស់ទៅហើយ។ ខ្លាចថានៅយូររាងតូចត្រូវទឹកសន្សើមអាចទៅជាគ្រុនបានដូច្នេះហើយទើបប្រញាប់រុញគេចូលទៅក្នុងផ្ទះវិញទៅ។
____________________
* ក្លឹបកំសាន្ត...
នៅក្នុងក្លឹបកំសាន្តមួយកន្លែងពពេញទៅដោយពពួកអ្នកលេងជាមួយដឹងអ្នករកស៊ីជំនួញធំៗ។មកកំសាន្តអារម្មណ៍នៅក្នុងក្លឹបមួយនេះ។ដែលមានស្រីៗអង្គុយអែបសងខាង ឯអ្នកខ្លះទៀតក៏នាំទៅកាន់បន្ទប់រៀងៗខ្លួនដើម្បីកំដរអារម្មណ៍របស់ពួកគេនៅពេលដែលស្មុគស្មាញម្ដងៗ ហើយក្រឡេកទៅទុកម្ខាងទៀតក៏ឃើញមានមនុស្សស្រីប្រុសពីរនាក់កំពុងតែអង្គុយនិយាយគ្នា។តែមិនដឹងថាគេជាអ្នកណានោះទេ។
« យ៉ាងម៉េចវាទាត់ក្បាលចោលហើយមែនទេ? បាត់ទៅរត់មករកយើងបែបនេះ យើងថាហើយវាមិនល្ងង់នោះទេដាក់ឲ្យនាងបោកយកទ្រព្យសម្បត្តិរបស់វាបាននោះ » បុរសវ័យជំទង់ម្នាក់ដែលមើលទៅអាយុប្រហាក់ប្រហែលជាមួយនឹងតួឯកប្រុសរបស់យើងដែរគេបាននិយាយឡើងទាំងញញឹម។ របៀបសើចចំអកទៅកើតមនុស្សស្រីដែលកំពុងតែអង្គុយទល់មុខរបស់គេនេះតែយើងមិនទាន់ដឹងថាមនុស្សប្រុសម្នាក់នេះជាអ្នកណានោះទេ ហេតុអ្វីបានជាគេស្គាល់យ៉ុនហ្គីដែរតើពួកគេមានរឿងអ្វីពាក់ព័ន្ធជាមួយគ្នាមែនទេ។
« ទាំងអស់នេះក៏ដោយសារតែអាក្មេងចង្រៃម្នាក់នោះហើយនិងយាយកញ្ចាស់ម្នាក់នោះដូចគ្នា។ បើថ្ងៃនោះលោកមិនធ្វើការប្រហែសបើកឡានបុកយាយកញ្ចាស់នោះឲ្យស្លាប់ទៅរឿងទាំងអស់នេះវាក៏មិនកើតឡើងដែរ។តែមិនគួរណាអាក្មេងចង្រៃនោះធ្វើជាហេរ៉ូមករកជំនួសសោះ នឹកឃើញពេលណាពិតជាគួរឲ្យខឹងមែន » ស៊ូវ៉ុន នាងនិយាយទាំងមូលម៉ៅឲ្យតែនឹកឃើញដល់រឿងទាំងអស់នោះតាមពិតទៅហេតុការណ៍ដែលមានឡានបើកបម្រុងរបស់អ្នកស្រីមីននោះវាជាគម្រោងការរបស់នាងសោះប៉ុន្តែវាមិនបានដូចបំណងរបស់នាយបែរជាមានក្មេងប្រុសម្នាក់នេះមករងជំនួសទៅវិញ
« ចុះម្ដងនេះចង់ឱ្យយើងធ្វើយ៉ាងម៉េច »
« ហីយ៉ា ដាញ៉ែល បងក៏ដឹងថារឿងបន្ទាប់នេះជាអ្វីក្មេងម្នាក់នោះវាបានពីការដូច្នេះហើយចង់សម្លាប់វាមិនពិបាកនោះទេ។ឱ្យតែវាបាត់ពីផែនដីនេះទៅ។នោះរឿងទាំងអស់គ្រប់យ៉ាង។យើងនឹងងាយស្រួលក្នុងការធ្វើវានោះអី » ស៊ូវ៉ុន នាងឡើងទៅអង្គុយលើភ្លៅរបស់ដាញ៉ែល ព្រមទាំងយកដៃទៅអង្អែលទ្រូងរបស់គេយ៉ាងស៊ិចស៊ីរបៀបដាក់អារម្មណ៍ឲ្យគេស្រើបស្រាលយ៉ាងអញ្ចឹង តាមពិតទៅនាងនិងបុរសម្នាក់នេះគឺជាគូសង្សារនឹងគ្នា ហើយបុរសម្នាក់នោះមានឈ្មោះថា ដាញ៉ែល។ គេជាកូនកាត់ ហើយក៏ត្រូវជាសត្រូវដៃគូររកស៊ីរបស់រាងក្រាស់ដូចគ្នា
: ដាញ៉ែល ( ឈ្មោះចេះតែដាក់សិនទេកុំប្រការ។☺️)
សង្ហាររបស់គេយាយ
« ចម្ការក្មេងនោះមែនទេមានអីទៅពិបាកទុកចិត្តចុះនាងកុំភ័យ ពីមុនយើងចេញឯងតែពេលនេះក៏មិនប្រាកដថាយើងនៅតែចាញ់ឯងដដែលនោះទេ មីន យ៉ុនហ្គី 😎 » ដាញ៉ែល ញញឹមយ៉ាងគួរឱ្យខ្លាចពីមុនគេធ្លាប់តែចាញ់រាងក្រាស់រាល់ពេលតែក៏មិនប្រាកដថាពេលនេះគេចាញ់នាយម្នាក់នេះទៀតនោះឡើយ។ ចាំមើលតែគេសម្លាប់ប្រពន្ធពិការរបស់គេម្នាក់នោះហើយតើគេនឹងមានអារម្មណ៍បែបណា
« រង់ចាំថ្ងៃអវសាររបស់ពួកឯងទៅចុះ » ស៊ូវ៉ុន
ម៉េចហើយបាត់មនុស្សអស់លេងអញ្ចឹងសេដណាស់អត់កម្លាំងចិត្តក្នុងការសរសេរទៀត។😔
________ រង់ចាំភាគបន្ត _______
#yoonmin💛🖤
#taekook💚💜