抖阴社区

                                    

«ពិតមែនហើយ ! យ៉ាងណាអបអរសាទរពួកគេជំនួសអូនផង មួយរយៈនេះអូនមិនសូវបានចេញទៅរកបងទេ ទំនេរពេលណានិងទៅរកនៅឯក្រុមហ៊ុនណា» លីយ៉ា និយាយធ្វើអោយគេចម្លែកចិត្តភ្លែត ហេតុអីមួយរយៈនេះនាងតែងតែប្រាប់គេថាបែបនេះ? គឺមិនសូវបានចេញមករកគេអីបែបនេះ បើនាងរវល់និងការងារគេមិនខ្វល់ទេតែការងាររបស់នាងប៉ុន្មានខែនេះត្រូវភ្ជួរចោលមួយរយៈធំ គេក៏ចង់ដឹងនាងមានអ្វីនៅផ្ទះដែរឬអត់?

«អូនមានកើតអ្វីដែរទេ?» ណាមជុន

«អូននេះហេហ? មិនបានកើតអីទេ ហេតុអីក៏សួរបែបនេះ?មិនទុកចិត្តអូនមែនទេ?» លីយ៉ាធ្វើសម្លេងដូចជាអន់ចិត្តឡើងមកទើបគេរហ័សដោះសារ មិនមែនថាគេមិនទុកចិត្តតែគេឆ្ងល់ច្រើនជាង ។

«ហើយអូនគិតថាបងមិនទុកចិត្តអូនហេហ? បងគ្រាន់តែបារម្ភ ឃើញមួយរយៈនេះអូនដូចជារវល់នៅផ្ទះ ទើបសួរក្រែងល៎របងជួយអ្វីបានខ្លះ»ណាមជុន

«គឺគ្មានអីទេណា ពេលនេះមេឃភ្លៀងខ្លាំងណាស់ បងប្អូនរបស់បងប្រហែលជាកំពុងរងចាំហើយឆាប់ចុះទៅខាងក្រោមទៅ អូនមិនហ៊ាននិយាយទូរស័ព្ទពេលមេឃភ្លៀងយូរនោះទេ» លីយ៉ាតឿនគេអោយដាក់ទូរស័ព្ទចុះ តែសម្លេងនាងដូចជាកំពុងរត់ចូលទៅក្នុងបន្ទប់ទឹក ព្រោះគេមិនបានតបចាំស្ដាប់ហើយក៏ឮសម្លេងបើកទឹកប្រហែលជារត់ទៅក្នុងបន្ទប់ទឹកហើយ។

«មិនមែនរំខានអូនចូលបន្ទប់ទឹកទេឬ?» ណាមជុនរហ័សបង្អាប់នាងលេង ហើយនាងក៏សើចតបព្រោះដឹងច្បាស់ណាស់ថាគេចង់សម្ដៅលើអី ។

«អូនមិនបានធ្វើអីទេ គ្រាន់តែចូលមកលប់មុខ
ព្រោះអម្បិញមិញលាបក្រេមបណ្ដើរក៏វាសប៉ះចុងច្រមុះ »លីយ៉ា

«ហាសហា អូខេៗ ប៉ុណ្ណឹងសិនចុះអញ្ចឹងទំនេរខលមករកបងផងឮទេ? បងនឹក» ណាមជុន

«អូនដឹងហើយ ទំនេរពេលណានិងខលទៅពេលនឹងភ្លាម ព្រោះអូននឹកបងជាង » លីយ៉ា

«សម្ដីរបស់សង្សារអ្នកណា?ស្ដាប់ឮហើយហេតុអីសប្បាយចិត្តដល់ថ្នាក់នេះ» ណាមជុនញញឹមបញ្ចេញថ្ពាល់ខួចមកខាងក្រៅ ហីយ៉ា!!នាងធ្វើអោយគេញញឹមបានគ្រប់វិនាទីតែម្ដងហើយ។

??????????????????????????????6?Where stories live. Discover now