抖阴社区

?????47

884 38 3
                                    

    នៅតែពីរថ្ងៃទៀតទេយូនីហ្វឺរនិងទទួលបរិញ្ញាបត្យបញ្ចប់ការសិក្សារក៏បញ្ចប់ជីវិតជាសិស្សនៅសកលវិទ្យាល័យទៀតហើយ។ គ្រប់គ្នាកំពុងរងចាំថ្ងៃនោះ និងបានជប់លៀងអបអរសាទរអោយណាណីតែម្ដង ។ ម្ចាស់សមីខ្លួនក៏ដូចគ្នាព្រោះណាមជុនជាប់សន្យារនិងនាងច្រើនណាស់ពេលបញ្ចប់ការសិក្សារនេះថានិងធ្វើអ្វីអោយនាងខ្លះ។

«ឯកសារការងារចប់អស់ឬនៅ? »ណាមជុន

«បាទ សល់ប៉ុន្មានសន្លឹកទៀតអស់ហើយទាន» ប៊ែល

«រៀបចំឡានទៅយើងចង់ឆ្លៀតទៅហាងរបស់ថេយ៉ុងបន្តិច»ណាមជុន

«បាទទាន» ប៊ែលក៏មិនរងចាំយូររហ័សទៅរៀបចំឡានតាមបញ្ជារ ហើយគេក៏រហ័សបង្ហើយការងារអោយលឿន និងបានចេញទៅរកឡានដើម្បីធ្វើដំណើរទៅរកកន្លែងដែរខ្លួនចង់ទៅ។

   [ហាងនិងក្រុមហ៊ុនលក់ពេជ្យរបស់ថេយ៉ុង]

    ឡានទំនើបពណ៍ខ្មៅឈប់ចតនៅមុខនេះភ្លាម ពួកគេក៏ចុះទៅដោយមិនរងចាំយូរ និងមានបុគ្គលិកទទួលស្វាគមន៍យ៉ាងដិតដល់។

«លោកអគ្គនាយកត្រូវការអ្វីអោយពួកយើងជួយដែរទេ?»

«ខ្ញុំចង់ទិញរបស់ជាកាដូ»ណាមជុន

«សម្រាប់មនុស្សស្រីឬប្រុស?»បុក្គលិក

«សម្រាប់ក្មេងស្រី»ណាមជុន

«ចាស សូមអញ្ជើញខាងនេះពួកយើងនិងបង្ហាញម៉ូតថ្មីៗជូន»បុគ្គលិកក៏នាំគេទៅអង្គុយទល់មុខទូរកញ្ចក់សរថ្លាដែរមានដោយគ្រឿងពេញពាសពេញ គ្រប់ម៉ូត គ្រប់តម្លៃ តែម្ដងហើយ។

«អគ្គនាយកត្រូវការជាប្រភេទគ្រឿងអលង្ការអ្វីដែរ?»បុគ្គលិក

«ខ្ញុំមិនដឹងទេ គិតថាមួយណាដែរគួរទិញសម្រាប់ជាកាដូរ?»ណាមជុនក៏គិតមិនចេញ ទើបសួរយោបល់ពីអ្នកលក់វិញ ជាធម្មតាគេមិនដែរទិញរបស់អោយអ្នកណាជាកាដូក្រៅពីបងប្អូនរបស់គេនោះទេ។

«បើសម្រាប់មនុស្សស្រី ឈុតខ្សែរករនិងខ្សែរដៃឆ្មាលនេះល្អបំផុត ។ ពួកយើងមានច្រើនម៉ូត ដែរសុភាពសាកសមនិងមនុស្សស្រីគ្រប់រូបតែម្ដង»បុគ្គលិក

??????????????????????????????6?Where stories live. Discover now