ម៉ាក់របស់លីយ៉ាក៏យំទន់ខ្លួនរហូតដល់សន្លប់ ឯណាមជុនក៏ជាអ្នកចាត់ចែងគ្រប់យ៉ាងជំនួសប៉ាម៉ាក់របស់នាងដែរកំពុងស្លុតអារម្មណ៍ ។ បើសួរថាចុះគេវិញ? គេមិនកើតអីទេឬទើបអាចចាត់ចែងពិធីបុណ្យសព្វនៅឯវីឡារបស់លោក
នែលបាន? ចម្លើយនោះគឺ ចុះបើគ្មានគេតើមានអ្នកណាមកកំដរនាង? គេមិនអាចទុកអោយនាងនៅម្នាក់ឯងឡើយ បើអាចគេសុំទៅជាមួយនាងផងបានទេ?[វីឡា លោកនែល]
ពិធីបុណ្យសព្វដែរគ្រប់គ្នាមិនបានរំពឹងថានិងកើតឡើងស្រាប់តែកើតឡើង ណាមជុនជាមនុស្សតែម្នាក់ដែរនៅក្បែររាងកាយស្ដើងដែរពេលនេះនៅសល់តែសម្បកខ្លួន តាំងពីនៅមន្ទីរពេទ្យរហូតមកដល់ផ្ទះ ។ បងប្អូនរបស់គេក៏បានមកដល់ ទាំងប្អូនថ្លៃនិងបងថ្លៃ ជាពិសេសគឺជីន ដែរជិះឡានផ្សេងមកព្រោះទើបតែបញ្ចប់ការវះកាត់ គេស្ទើរមិនជឿថាលីយ៉ាដែរគេពិនិត្យនៅរឹងមាំមិនប៉ុន្មានម៉ោងស្រាប់តែពេលនេះក្លាយទៅជាបែបនេះ ។
«ណាមជុន .. បងសុំទោស»ជីនមិនបង្អង់យូរក៏ដើរមកឱបប្អូនប្រុសដែរពេលនេះដូចជាគ្មានព្រលឹងនៅក្នុងខ្លួន គេជាពេទ្យគេជាបងប្រុសដែរសង្គ្រោះជីវិតមនុស្សដែរប្អូនប្រុសរបស់គេស្រឡាញ់មិនបាន គេខឹងនិងខ្លួនឯងដែរធ្វើអោយប្អូនប្រុសរបស់គេធ្លាក់មកក្នុងសភាពបែបនេះ ។
«មិនមែនជាកំហុសហ្យុងទេ»ណាមជុន
«ហ្យុងមើលទៅអស់កម្លាំងណាស់ ឆាប់ទៅរកញ៉ំាអីសិនទៅ ចុះអ៊ំប្រុសអ៊ំស្រីនៅឯណា?»ជុងហ្គុក
«ប៉ាកំពុងមើលម៉ាក់ដែរសន្លប់មិនទាន់ក្រោកនៅខាងលើ »ណាមជុន
«គាត់ទៅបានសុខហើយ បងគួរតែមើលថែសុខភាពខ្លួនឯង បើបងមិនញ៉ំាអីទេបងនិងគ្មានកម្លាំងនៅក្បែរគាត់ដល់ថ្ងៃបញ្ចប់ទេ»ជីមីន ក៏មិនដឹងនិយាយអ្វីក្រៅពីតឿនអោយគេទៅញ៉ំាអីចូលពោះខ្លះ អ្នកផ្ទះនិងគ្រប់គ្នាសុទ្ធតែយំព្រោះក៏ស្និតនិងគ្នាជួបគ្នានិងលីយ៉ាមករហូត មនុស្សក្មេងល្ហក់ សុខភាពរឹងមាំសុខៗក៏មកប្រាប់ថាចូលមន្ទីរពេទ្យមិនទាំងទាន់បានមកមើលផងពេលនេះក៏ត្រូវគេដឹកយកមកធ្វើពិធីបុណ្យ
នៅផ្ទះត្រឹមសម្បកកាយដែរគ្មានវិញ្ញាណ អញ្ចឹងឬ? ហេតុអីទើបព្រះជាម្ចាស់យកតែមនុស្សល្អនៅក្បែខ្លួនពួកគេទៅអញ្ចឹង? នេះសូម្បីតែឱកាសកាក៏គ្មាន។«មិនទាន់ឃ្លានទេ យើងចង់នៅក្បែរនាង»ណាមជុន
«អញ្ចឹងខ្ញុំនិងយកម្ហូបមកអោយ» ថេយ៉ុង
«យើងមិនឃ្លាន បើជាពួកឯងពេលនេះតើពួកឯងលេបចូលដែរទេ?»ណាមជុនមិនត្រឹមតែនិយាយ តែគេបង្ហាញកែវភ្នែកនៃភាពទុក្ខព្រួយប៉ុនគំនរភ្នំមកបង្ហាញបងប្អូនរបស់គេអោយបានដឹង បើមិនមែនដោយសារគេមិនចង់ឃ្លៀតឆ្ងាយពីនាង ពេលនេះគេប្រហែលរត់ចេញទៅអោយឆ្ងាយបាត់ទៅហើយ ទៅកន្លែងណាក៏បានអោយតែស្ងប់ស្ងាត់ កន្លែងដែរគេអាចបញ្ចេញភាពទន់ជ្រាយរបស់ខ្លួនមកបាន កន្លែងដែរគេមិនបាច់មកជួបនិងអ្នកណា គេចង់ស្លាប់រស់យ៉ាងមិចក៏ជារឿងរបស់គេ ។
នាងជាស្នេហាគ្រាដំបូងរបស់គេ ជានារីតែម្នាក់ដែរគេដាក់ចិត្តស្រឡាញ់លើកដំបូងនិងលើកចុងក្រោយ ។ នាងជាហេតុផលដែរគេមិនដែរហត់ក្នុងការរស់នៅ ជាពណ៍និងពន្លឺដែរចូលមកក្នុងជីវិតគេដើម្បីបំភ្លឺអោយមានពណ៍ស្រស់បំព្រងដូចសព្វថ្ងៃនេះ តែពេលនេះនាងទៅបាត់ហើយ នាងក្បត់ពាក្យសន្យា នាងមិនបាននៅរៀបការសាងគ្រួសារជាមួយគេទេ នាងមិនបានកាន់ដៃគេដល់ថ្ងៃដែរសក់គេប្រែទៅជាពណ៍សរនោះទេ ពេលនេះគេពិបាកទ្រាំណាស់ ក្នុងខ្លួនដូចជាបាត់អ្វីមិនដឹង ល្ហល្ហេវ ឯការនិងរងាស្របពេលតែមួយ នាងជាពន្លឺតែមួយគត់ដែរគេមិនចង់អោយលិចហើយគ្មានថ្ងៃនិងលិចតែពេលនេះនាងទៅបាត់ហើយ គេគ្មានឱកាសបានឮសម្លេងនាង បានញ៉ំាម្ហូបដែរនាងធ្វើ បានហិតក្លិនក្រអូបចេញពីសក់រលោងស្អាតដូចសរសៃសូត្ររបស់នាងទៀតទេ ។
To be continued 🌷

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??