ក្រោយពីអង្គុយធ្វើការមុខlaptop អស់រយៈពេល4ម៉ោងទីបំផុតព្រះអាទិត្យក៏ចាប់ផ្ដើមរះនិងចាំងពន្លឺចូលមកក្នុងបន្ទប់របស់រាងតូចដែរកំពុងគេងលក់យ៉ាងស្កប់ស្កល់ ទាំងមិនបានដឹងទេថាណាមជុននិងជំនិតរបស់គេអត់ងងុយពេញមួយយប់ដោយសារតែនៅទីនេះ ថ្នាក់ធ្វើការងារដែរត្រូវធ្វើហើយអស់រលីងគ្មានសល់ ថ្ងៃនេះប្រហែលទំនេរពេញមួយថ្ងៃហើយ ។
«ស្លាប់ហើយ លោកគីមលោកមិនសម្រាកទេហេហយប់មិញ?» ម៉ែដោះដែរទើបសម្អាតខ្លួនក្រោយក្រោកមកក៏ភ្ញាក់ផ្អើលមិនស្ទើរពេលឃើញគេនៅអង្គុយមុខlaptop ដដែរបែបនេះ។ គ្រាន់តែមើលភ្នែកក៏ដឹង គាត់ស្មានថាគេគេងលើសាឡុងនេះហើយតើ។
«ខ្ញុំក៏ជាប់មើលនិងបង្ហើយការងារ..បានម៉ែដោះមកហើយខ្ញុំក៏និងត្រូវទៅក្រុមហ៊ុនល្មម»ណាមជុន
«ទៅឥឡូវនេះហេហ? ញ៉ំាបាយពេលព្រឹកសិនទៅចាំទៅ »ម៉ែដោះ
«មិនអីទេ ខ្ញុំមានការសំខាន់ត្រូវបង្ហើយនៅក្រុមហ៊ុន។ណាស្អែកជាថ្ងៃចុងក្រោយផង ម៉ែដោះជួយរៀបចំរបស់របរយូលីហ្វឺរផងខ្ញុំនិងអោយគេមកយកនាងពេលត្រូវធ្វើដំណើរមកវិញ»ណាមជុន រៀបចំរបស់របរនិងឯកសារលើតុដាក់ក្នុងកាបូបយួរដៃយ៉ាងមានរបៀបមុននិង ងើបឈរនិយាយជាមួយនិងរាងវ័យចំណាស់អោយស្រួល
បួល ឯគាត់ក៏បង្ហាញទឹកមុខសេដមកអោយគេឃើញភ្លាមពេលគេនិយាយបែបនេះ។«ទើបតែថ្ងៃមុនសោះ ពេលនេះក៏ដល់បាត់ហើយ ខ្ញុំមិនដែរបែកអ្នកនាងទេច្បាស់ជានឹកស្លាប់មិនខាន»ម៉ែដោះ
«នាងនិងមិនអីទេ កុំបារម្ភអី អញ្ចឹងខ្ញុំទៅសិនហើយ» ណាមជុនថាហើយក៏ដើរចេញទៅជាមួយកូនចៅតែម្ដង ព្រោះបង្ហើយការងារនៅក្រុមហ៊ុនបន្តិចអាងនិងបានត្រឡប់ទៅខនដូរសម្រាកវិញ។
«ចាហ្វាយ ទៅក្រុមហ៊ុនតែម្ដងឬទៅផ្លាស់ខោអាវសិនទាន?»ប៊ែល
«ទៅក្រុមហ៊ុន»ណាមជុន
......
[ក្រុមហ៊ុន]
អគ្គនាយកក្រុមហ៊ុនថ្ងៃនេះបែរជាចូលទៅរកoffice តាមផ្លូវក្រោយទៅវិញព្រោះតែគេពាក់ឈុតដេកយប់មិនបានពាក់ត្រឹមត្រូវនោះទេ បើមិនទាន់បានទៅរកខនដូរម្ដងផងមួយយប់ពេញទៅហើយ។តែមកដោយសារតែត្រូវបង្ហើយការងារតែប៉ុណ្ណោះ។
« មើលឯកសារត្រៀមនៅថ្ងៃស្អែកអោយអស់ ហើយយកទៅខនដូររបស់យើង ស្អែកឡើងមិនបាច់ចូលមកក្រុមហ៊ុនទៀត»ណាមជុន
«ចុះសំបុត្យយន្ដហោះចាហ្វាយចង់កក់ចេញដំណើរនៅពេលណា?» ប៊ែល
«ម៉ោង7យប់ស្អែក»ណាមជុន
«បាទ »
«ចុះរឿងក្ដីលោកមីនយ៉ាងមិចហើយ?»ណាមជុន
«តុលាការនិងកោះហៅជនដៃដល់នៅអាទិត្យក្រោយ ខាងមេធាវីរបស់យើងក៏រកបានភស្តតាងបានច្រើនល្មមអោយពួកពាក់ព័ន្ធជាប់គុក តែប្រាកដណាស់ថាយើងចាប់មេធំវាមិនបានទេ»ប៊ែល
«មេខ្លោងពួកវាទុកអោយយើង»ណាមជុន
«បាទ អញ្ចឹងខ្ញុំនិងទៅរៀបចំឯកសារសិន ចាហ្វាយបង្ហើយការងារចុះរួចពេលណាខ្ញុំនិងរៀបចំឡានជូន» ប៊ែលឱនលាចាហ្វាយគេមុននិងចាកចេញទៅ ទើបណាមជុនអង្គុយបង្ហើយការងាររបស់ខ្លួនបន្តរ ព្រោះបើមិនអញ្ចឹងទេថ្ងៃនេះគេនិងមិនបានទៅដេកស្រួលនោះទេ។
......
[2ម៉ោងក្រោយមក]
ក្រោយពីចាត់ការការងារចប់អស់ហើយ អ្នកកម្លោះក៏ធ្វើដំណើរត្រឡប់មកខនដូរវិញ គេក៏ដាក់ខ្លួនគេងតែម្ដង ព្រោះស្អែកត្រូវទៅចូលរួមការដេញថ្លៃផង យប់មិញក៏មិនបានគេងផង គិតទៅមកទីនេះបំណងថាចង់មកលំហែរបែរជាមករវល់អោយឈឺក្បាលលើសដើមទៅវិញ ។
••••••••
[ថ្ងៃដេញថ្លៃមកដល់]
ទីកន្លែងសាលធំទូលាយមួយនេះពេលនេះពោរពេញដោយមនុស្សម្នា វាជាការដេញថ្លៃដ៏ធំព្រោះទីតាំងដែរដាក់ដេញថ្លៃចំកន្លែងល្អ ស្រួលធ្វើជំនួញ ស្រួលធ្វើពាណិជ្ជកម្ម ទាក់ទាញមនុស្សច្រើន នៅចំកណ្ដាលទីក្រុង និងមានតម្លៃកាន់តែថ្លៃកាន់តែពួកអ្នកជំនួញដូចជាពួកគេកាន់តែចង់បាន។
មើលតែមុខក៏ដឹងថាមនុស្សដែរមកដេញថ្លៃនៅទីនេះមិនមែនជាមនុស្សល្អរកស៊ីផ្លូវច្បាប់100រយភាគរយនោះទេ ជាពិសេសអាពួកថៅកែអ៊ូដែរចង់បានទីតាំងនោះយកធ្វើជាក្លឹប ។ តែសុំទោសផង គេមានឱកាសច្រើនជាងឆ្ងាយណាស់ កន្លែងគេចង់បានទោះត្រូវធ្វើអ្វីក៏គេត្រូវតែបាន អ្នកណាក៏មិនអាចមកធ្វើជាគូរប្រជែងគេបានដែរ។
To be continued 🤍🌷✨

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??