មិនប៉ុន្មានថ្ងៃទេ ថ្ងៃដែរណាមជុនត្រូវហោះហើរទៅអ៊ីតាលីក៏មកដល់ ប៉ុន្មានថ្ងៃនេះគេញ៉ំាគ្រប់គ្រាន់ធ្វើអោយមានសាច់ឡើងមកវិញនិងមើលទៅដូចដើមវិញខ្លះ ទោះមិនទាំងអស់តែក៏សង្ហារទៅតាមមនុស្សដែរធ្លាប់សង្ហារស្រាប់ ។ បងប្អូនរបស់គេក៏ចង់មកជូនដំណើរតែគេមិនអោយមកព្រោះគេមិនបានទៅរាប់ឆ្នាំឯណាតែ3អាទិត្យជាងក៏មកវិញហើយគ្រាន់តែចង់ប្ដូរទីតាំងក្រែងល៎គេមិនសូវមានសម្ពាធផ្លូវចិត្ត។
[12ម៉ោងក្រោយមក✈️]
~~~~អ៊ីតាលី
ធ្វើដំណើរអស់រយៈពេលកន្លះថ្ងៃទីបំផុតគេនិងកូនចៅក៏បានមកដល់ទឹកដីប៉ែកអឺរ៉ុបមួយនេះ។ ចាំបានថាកាលពីគេឡើងមកលើកមុនគឺលីយ៉ានៅឯកូរ៉េនិងខលមកលេងគេរាល់ថ្ងៃព្រោះតែជាប់មើលការងារនៅទីនេះពីរសប្ដាហ៍ តែពេលមកលើកនេះគឺគ្មាននាងទេ គេមកដើម្បីកាត់ចិត្តពីនាង កាត់ចោលអារម្មណ៍ដែរធ្វើអោយគេឈឺចាប់ តែចងក្ដោបអនុស្សាវរិយ៍គ្រប់យ៉ាងរបស់នាងយកមកទុកក្នុងបេះដូង ព្រោះគេគ្មានថ្ងៃបំភ្លេចនាងចោលមួយវិនាទីណាឡើយ។
[Condo ]
ផ្ទៃមេឃពេលយប់ងងឹតឈឹងមានតែពន្លឺទីក្រុងដែរឆ្លុះអោយឃើញតាមបង្អួចកញ្ចក់ភ្លឺថ្លាពីខនដូរសេរីទំនើបខ្ពង់ខ្ពស់កណ្ដាលទីក្រុង រាងក្រាស់មាំក្នុងឈុតក្រហ្សេទឹកប៊ិចក្រម៉ៅឈរបង្អួតខ្លួននៅក្បែរនោះតែម្នាក់ឯង ព្រោះប៊ែលគេមានកន្លែងគេស្នាក់នៅត្រឹមត្រូវហើយឯអ្នកខាងនេះក៏នៅម្នាក់ឯងព្រោះចូលចិត្តភាពឯកជន។
រីងងង រីងងងងង ✨ (សម្លេងទូរស័ព្ទរោទិ៍)
«អាឡូ»
«ហ្យុងដល់ហើយមែនទេ?»ជុងហ្គុក
«ហឹមមម»ណាមជុន
«កុំភ្លេចញ៉ំាបាយផង សុខភាពហ្យុងនិងកាន់តែរឹងមាំឡើង»ជុងហ្គុកនិយាយបារម្ភធ្វើដូចជាសង្សារ តាំងពីថ្ងៃគេចេញពីបន្ទប់មកប្អូនពៅគេម្នាក់នេះហើយដែររវល់សួរ បារម្ភគេឆ្វេងស្ដាំគ្រប់ពេល នឹកៗទៅក៏គួរអោយចង់សើចម្យ៉ាងដែរ។
«យើងដឹងហើយ»ណាមជុន
«ហ្យុងស្នាក់នៅខនដូរមែនទេ?»ជុងហ្គុក

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??