ដោយសារតែគ្មានអីធ្វើនិងទំនេរចោលឥតប្រយោជន៍មកកន្លះថ្ងៃហើយ ទើបយូនីហ្វឺរចាប់ផ្ដើមនៅមិនសុខក្នុងខ្លួន។ នាងជាមនុស្សរពឹសល្មមនិងមិនអាចនៅស្ងៀមៗឥតអ្វីធ្វើដូចគេឡើយ ទើបនឹកគិតចង់ចេញទៅក្រៅដើម្បីដើរលេងនិងស្រូបយកបរិយាកាសនៅខាងក្រៅបន្តិច ទោះមិនស្គាល់ផ្លូវច្បាស់តែនាងមិនអាចវង្វេងទេត្រឹមដើរតែក្បែរៗនេះនោះ។
ក្រាកកក~~~
ទ្វារបន្ទប់បើកឡើង បង្ហាញអោយឃើញរាងកាយតូចក្នុងឈុតខោកាប៊យជើងវែង អាវយឺតពណ៍សរដែរមានអាវចាក់ពីក្រៅពណ៍ដីមើលទៅសាមញ្ញតែសម្រាប់នាងដែរពាក់គឺស្អាតខ្លាំងណាស់។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. មិនចង់ទៅណាឆ្ងាយទេ នាងក៏ចុះមកដើរមើលគេឯងធម្មតាក្បែរៗនេះ ព្រោះតាមដងផ្លូវមានមនុស្សច្រើននិងអ៊ូអរណាស់ ក៏ជួយបំបាត់ភាពអប្សុកនិងធ្វើអោយនាងស្រស់ស្រាយបានខ្លះដែរ កាលនៅអ៊ីតាលីនាងមិនដែរមានឱកាសចេញមកខាងក្រៅពេលយប់បែបនេះទេ ព្រោះដឹងហើយថាប៉ានិងម៉ែដោះរបស់នាងប្រាកដមិនព្រមឡើយ តែពេលនេះនាងមានឱកាសហើយយល់ថាជីវិតមិនដូចនិងការពិតសោះ នាងគ្រាន់តែគិតថាវាដូចជាអារម្មណ៍យល់សប្ដិ ដែរគ្មានមួយវិនាទីមួយណាដែរនាងគិតថាវាជាការពិតនោះទេ។
«ជីវិតដែរខ្ញុំមិនគិតថានិងមានថ្ងៃនេះ»យូនីហ្វឺរញញឹមស្រស់ទទួលយកអាកាសធាតុនារដូវផ្ការីកយ៉ាងស្រស់ថ្លា ។ នាងចូលម៉ាតទិញការ៉េមហើយក៏យកទៅអង្គុយញ៉ំានៅលើបង់ក្នុងសួនដែរមានភាគច្រើនសុទ្ធតែជាគូរសង្សារ តែនាងមិនបានចាប់អារម្មណ៍និងរឿងនេះទេ ព្រោះភាពស្ងប់ស្ងាត់ និងបរិយាកាសពេលនេះកំពុងសណ្ដំនាងអោយអន្លង់អន្លោចតែម្ដង។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??