抖阴社区

?????49

1K 35 4
                                    

       ដោយសារម្នាក់ៗស្រវឹងជោគរៀងខ្លួនអស់ទៅហើយទើបកូនចៅជំនិតរបស់ពួកគេត្រូវដើរប្រមូលចាហ្វាយរបស់ខ្លួនដើម្បីយកទៅផ្ទះរៀងៗខ្លួន។ ឯប៊ែលក៏ដើរមកឃើញណាមជុននិងយូរនីហ្វឺរកំពុងបណ្ដើរគ្នាចេញមកល្មម មើលទៅចាហ្វាយគេដូចជាមិនបានស្រវឹងអីបន្តិចទេដំណើរត្រង់ផ្លូវ រាងកាយនៅមាំទាំ ទឹកមុខមើលមកកាន់តែច្បាស់លាស់ជាងមុនទាំងធាតុពិតគេវិលឡើងមើលមិនចង់ឃើញថាប៊ែលជាអ្នកណាទៅហើយ គ្រាន់តែនេះជាចារិកពេលគេស្រវឹងតែប៉ុណ្ណោះ។ កាន់តែស្រវឹងគេមើលមកកាន់តែមាំទាំដូចធម្មតាណាស់ តែលើកម្រាមដៃបួនសួរថាលេខប៉ុន្មានទៅមើស ចម្លើយប្រាកដជាបានមកវិញថាជាលេខ8មិនខាន។

«គេទៅណាអស់ហើយ?»ណាមជុន

«ក៏ត្រឡប់ទៅវិញមុននេះឯង ឡានត្រៀមនៅមុខរួចហើយចាហ្វាយសូមអញ្ជើញ»ប៊ែល

«ត្រឡប់ទៅវិញ?លឿនម្ល៉េះ..ឯណាស្រារបស់ខ្ញុំ មុននេះខ្ញុំញ៉ំាមិនទាន់អស់ទេ » យូនីហ្វឺរក៏បម្រុងនិងដើរបកទៅរកតុដែរអង្គុយមុននេះតែត្រូវណាមជុនចាប់មកវិញជាប់ និងនាំនាងដើរចេញទៅរកឡានដោយមិនរងចាំយូរ។ព្រោះទោះស្រវឹងយ៉ាងណាក៏មិនត្រូវអោយនាងដើរចេញទៅណារប៉ាត់រប៉ាយដែរ។
        .........

[ភូមិគ្រិះធំ]

           ឡានទំនើបពណ៍ខ្មៅបានបើកចូលមកក្នុងទីធ្លាភូមិគ្រិះក្រោយគេបង្អស់។ដោយសារប៊ែលមិនដឹងថាយកយូនីហ្វឺរត្រឡប់ទៅខនដូរវិញយ៉ាងមិចបើចាហ្វាយរបស់ខ្លួនស្រវឹងជោគបែបនេះក៏សម្រេចចិត្តថានាំនាងអោយទៅសម្រាកនៅផ្ទះវីឡាផ្ទាល់ខ្លួនរបស់ណាមជុនដែរនៅក្រោយភូមិគ្រិះនេះចម្ងាយឃ្លាតគ្នាប្រហែល100ម៉ែត្រ។ ក៏ព្រោះតែនៅទីនេះមានបន្ទប់2-3 អាចអោយនាងតូចសម្រាកសិនបានក៏អោយរាងក្រាស់គេងនៅបន្ទប់របស់គេដែរទុកចោលនោះបានដូចគ្នា នៅផ្ទះធំបន្ទប់មានតែ7ទេ 6ទៀតក៏មានម្ចាស់អស់ហើយសល់បន្ទប់មួយរបស់ណាមជុនអោយយូនីហ្វឺរទៅគេងមិចនិងកើត??ប៊ែលនេះពូកែគិតគូរមែន។

«ដល់ហើយចាហ្វាយ អោយខ្ញុំជួយដែរទេ?»ប៊ែល ចុះពីលើឡាននិងដើរវាងទៅរកកៅអីក្រោយព្រោះឃើញថាយូនីហ្វឺរស្រវឹងឡើងជោគតែម្ដង នៅមានចាហ្វាយគេទៀត។

??????????????????????????????6?Where stories live. Discover now