抖阴社区

?????18

700 23 1
                                    

     ងឺតតតតតតត~~~

     សម្លេងឡានឈប់នៅមុខផ្ទះពន្លឺឡើងធ្វើអោយគ្រប់គ្នាដកដង្ហើមកាន់តែធូរចិត្តព្រោះប៉ូលីសកំពុងតែពិនិត្យល្មម បានគេនៅគេក៏ពូកែចាត់ចែងបានខ្លះ ទោះទើបតែជួបគ្នាតែរាងវ័យចំណាស់ដែរជាម៉ែដោះមានអារម្មណ៍ថាទុកចិត្តគេខ្លាំងណាស់ មើលទៅគេម៉ត់ចត់ ច្បាស់លាស់និងសុវត្ថិភាពជាងអ្នកណាៗផ្សេងទៀតដែរគាត់ធ្លាប់ជួបទៅទៀត។

«ចាហ្វាយប៉ូលីសកំពុងពិនិត្យទាន»ប៊ែល

«យ៉ាងមិចហើយណាមជុនងក់ក្បាលហើយក៏ដើរសម្ដៅទៅរកប៉ូលីសទាំងនោះភ្លាមមុននិងសួរគេជាភាសាអង់គ្លេស ព្រោះភាសាអ៊ីតាលីគេមិនសូវស្ទាត់ជំនាញដូចអង់គ្លេសនោះទេ។

«បើតាមការពិនិត្យរបស់ពួកយើង ជនបង្ករគ្រាន់តែចូលមកគម្រាមតែប៉ុណ្ណោះ លោកមីនស្លាប់មិនទាន់បានប៉ុន្មានថ្ងៃនោះទេវាអាចពាក់ព័ន្ធនិងរឿងនេះដែរ ពួកយើងនិងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពជុំវិញនេះបន្ថែម ហើយនិងបន្ថែមកម្លាំងដែរយាមល្បាតជុំវិញនេះអោយកាន់តែតឹងរឹង ព័ត៌មានយ៉ាងណាពួកយើងនិងទាក់ទងទៅជំនិតរបស់លោក»ប៉ូលីស

«ទាក់ទងមកខ្ញុំផ្ទាល់តែម្ដងទៅ» ណាមជុនបញ្ចប់ប្រហោគដោយហុចខិត្តប័ណ្ណដែរមានលេខទូរស័ព្ទគេនៅលើនោះស្រាប់អោយទៅខាងប៉ូលីស

«អរគុណ អញ្ចឹងពួកយើងត្រឡប់ទៅវិញសិនហើយ»ប៉ូលីស ថាហើយពួកគេក៏ទទួលយកកាតមួយសន្លឹកនោះពីដៃរបស់រាងក្រាស់មុននិងត្រឡប់ទៅវិញតែម្ដង ព្រោះយោងតាមការឆេកឆេរមុននេះ ជនបង្ករក៏រត់បាត់ហើយពួកគេមានតែតាមរកតាមរយៈកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវសាធារណៈតែប៉ុណ្ណោះ។

« ចាហ្វាយខ្ញុំថាពួកវាប្រហែលដឹងពីរឿងដែរយើងកំពុងស្វែងរកភស្ដតាងដើម្បីចាប់ខ្លួនពួកវាហើយ ជាពិសេសអាចជារឿងដែរយើងក្លាយជាអាណាព្យាបាលរបស់អ្នកនាងយូនីហ្វឺរទៀតផង ទើបវាមកទីនេះដើម្បីគម្រាមដល់គ្រប់គ្នា»ប៊ែល

«ចាត់មនុស្សអោយមកយាមប្រាមនៅទីនេះរហូតដល់ថ្ងៃកំណត់យើងត្រឡប់ទៅវិញ»ណាមជុន

??????????????????????????????6?Where stories live. Discover now