ក្រោយពីជុងហ្គុកនាំនាងតូចចេញទៅបាត់ ណាមជុនក៏នៅអង្គុយធ្វើការរបស់ខ្លួនតាមកុំព្យូទ័រដល់ម៉ោងបាយថ្ងៃត្រង់ តែក៏ដូចថាពួកគេទៅបាត់មួយថ្ងៃពេញមិនបានត្រឡប់មកវិញពេលថ្ងៃនោះទេ មិនដឹងជុងហ្គុកនាំទៅណាខ្លះតែគេក៏ត្រូវទៅធ្វើការងាររបស់គេនៅខាងក្រៅ ទម្រាំជុងហ្គុកនាំនាងមកខនដូរវិញក៏យប់ម៉ោង7-8 តែត្រូវគេខលសួររហូតមិនដឹងជាសួរអីណាស់ណា ទាល់តែបំបែកគ្នាទៅផ្ទះរៀងខ្លួនទើបម្នាក់ៗបានសម្រាក និងលែងមានសម្លេងរំខាន។
.........
[ថ្ងៃថ្មី]✨🤍វាជាថ្ងៃចូលរៀនដំបូងរបស់សកលវិទ្យាល័យដែរនាងតូចបានរៀន។ ថ្ងៃនេះណាមជុនក៏ជូននាងទៅសាលារៀនដូចកាលពីមុន តែកុំមើលមុខអ្នកដែរត្រូវគេជូនទៅអោយសោះមិនញញឹម មិននិយាយ មិនមើលមុខគេដូចកាលពីមុននោះទេ។ នេះគេហៅថាខឹង មនុស្សស្រីខឹងងំល្អពិបាកលួងខ្លាំងណាស់ គេសូមខ្លាចពិតមែន។កាលស្រឡាញ់គ្នានិងនែលលីយ៉ា គេមិនដែរតាមលួងអីបែបនេះទេ ព្រោះនែលលីយ៉ាមិនមែនជាមនុស្សស្រីពូកែខឹង មិនចេះគុំ ក៏មិនដែរមកធ្វើអោយគេឈឺក្បាលម្ដងណាឡើយ ។ តែនាងតូចដែរអង្គុយក្បែរគេនេះ ពេលនេះប្រែពីមេរំខានមកស្ងាត់បាត់មាត់ឆឹងមួយរំពេច គេក៏នៅមិនស្រណុក មិនចង់អោយនាងប្រងើយកន្តើយនិងខ្លួនបែបនេះ។
« ដល់ហើយ ល្ងាចខ្ញុំមកទទួល»ណាមជុន
«ចាស » យូនីហ្វឺរ ថាហើយក៏បើកទ្វារចុះទៅតែម្ដងដោយគ្រាន់តែឆ្លើយតែមួយម៉ាត់តែប៉ុណ្ណោះ ហើយគេក៏មើលនាងដើរចូលទៅរហូតដល់បាត់ស្រមោលទើបគេបើកចេញទៅរកក្រុមហ៊ុនវិញ។
[ក្រុមហ៊ុន]
ថ្ងៃនេះគេក៏រវល់ មកដល់ក្រុមហ៊ុនភ្លាមមិនបានមានពេលទំនេរអោយអង្គុយគិតរឿងអ្វីនោះទេ ក៏មានអង្គប្រជុំភ្លែតអោយឈឺក្បាលតែម្ដង។ រឿងបញ្ហាចំណូលក្រុមហ៊ុមស្រាប់តែប្លែក ទើបចាប់ផ្ដើមសង្ស័យនិងពិនិត្យមើលគ្រប់យ៉ាងសារឡើងវិញ កិច្ចសហការជាមួយដៃគូរក៏និងចាប់ផ្ដើម មានប្រជុំជាច្រើនទៀតដែរមិនទាន់ចាប់ផ្ដើមក៏មិនទាន់និងបញ្ចប់ អ្វីដែរសំខាន់គេត្រូវពិនិត្យប្រាក់ចំណូលដោយខ្លួនឯង ព្រោះក្នុងក្រុមហ៊ុនដូចជាមានអ្នកកេងប្រវ័ញហើយ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??