ទម្រាំបានដាក់នាងអោយគេងលក់ណាមជុនក៏វិលមុខដូចខ្លួនកំពុងមានកូនម្នាក់ដែរនិយាយស្ដាប់គ្នាមិនបានយ៉ាងអញ្ចឹង។ តែព្រោះក្លិនស្អុយពីកម្អួតរបស់នាងពេកទើបគេត្រូវទៅមូជទឹកផ្លាស់ខោអាវដែរមាននៅទីនេះស្រាប់ មុននិងដើរទៅមើលអ្នកដែរគេងលក់នៅលើគ្រែម្ដងទៀត នេះសន្លប់ស្ដូកដូចជាត្រូវថ្នាំយ៉ាងអញ្ចឹង។
«ហ៊ើយយយ» ណាមជុនដកដង្ហើមធំដូចជាបានដកបន្លារចេញពីក្នុងដើមទ្រូងយ៉ាងអញ្ចឹង ។ទើបសម្រេចចិត្តថាត្រឡប់ទៅវិញមិននៅគេងនៅទីនេះទេ។ បើសភាពបែបនេះនាងប្រហែលគេងដល់ថ្ងៃចាំងគូទវិញផងក៏មិនដឹង។
ខាងអ្នកផ្សេងក៏ដូចគ្នាសុទ្ធតែត្រូវឈឺក្បាលព្រោះលើកនេះម្នាក់ៗលេងធ្ងន់ដៃសម្បើមណាស់ គ្មានអ្នកណាអន់ជាងអ្នកណានោះទេ។
..........
ថ្ងៃថ្មី✨🌷
ប្រាកដណាស់មនុស្សម្នាគ្រប់រូបគេស្រវ៉ាតទៅធ្វើការរកស៊ីអស់ហើយ នៅឡើយរាងតូចដែរគេងនៅលើគ្រែពេលនេះមិនទាន់ក្រោកនៅឡើយទេព្រោះនាងប្រហែលមិនដឹងទេថានេះជាម៉ោងប៉ុន្មានទៅហើយ ។
«ហឹមមមម..» យូនីហ្វឺរក្រហឹមនៅដើមករ ពេលមានអារម្មណ៍ថាក្បាលរបស់ខ្លួនឈឺដូចកំពុងរៀបនិងផ្ទុះចេញមកខាងក្រៅទៅហើយ នេះនាងកំពុងទូលភ្នំមួយនៅលើក្បាលមែនទេ?
«ខ្ញុំមកគេងទីនេះយ៉ាងមិចបាន?»
ពេលបើកភ្នែកមកឃើញបន្ទប់របស់ខ្លួនភ្លាមនាងក៏ស្រាប់តែមិនចាំរឿងកាលពីយប់មិញសោះ ចាំបានតែពេលចាប់ផ្ដើមផឹកជាមួយគ្នាជាមួយស្រីៗគ្នាឯង ក្រៅពីនេះយ៉ាងមិចខ្លះនាងមិនចាំទេ។ ស្លាប់ហើយនាងគួរតែមើលថាពេលនេះម៉ោងប៉ុន្មានទៅហើយ។
«11ថ្ងៃត្រង់????? ឆ្កួតមិនខានទេ» យូរនីហ្វឺរបើកភ្នែកធំៗសម្លឹងមើលទៅម៉ោងក្នុងទូរស័ព្ទដៃ ក៏មិនទុកយូរទើបរត់ទៅមូជទឹកសម្អាតខ្លួនតែម្ដង នេះសូម្បីតែខោអាវកាលពីយប់មិញក៏នាងមិនបានផ្លាស់ដែរ មិនដឹងមកដល់ទីនេះបានយ៉ាងមិចទេ។
30នាទីក្រោយមក💥
រាងកាយនាងតូចក្នុងឈុតខោខ្លីនិងអាវយឺតក៏បង្ហាញខ្លួនឡើងចេញមកវិញ។ ដោយសារតែឃ្លានផងទើបនាងដើរចេញពីក្នុងបន្ទប់មករកអីញ៉ំានៅខាងក្រៅ ។អ្នកណាទៅដឹងថាវត្តមានរបស់រាងក្រាស់នៅអង្គុយនៅលើសាឡុងតាំងពីពេលណាក៏មិនដឹង។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??