抖阴社区

?????23

689 20 0
                                    

       គ្រប់យ៉ាងនៅក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់ មិនរងចាំយូរពេលវត្តមានរបស់អ្នកកម្លោះទាំងពីរចេញទៅបាត់ភ្លាម យូលីហ្វឺរក៏ស្ទុះទៅបើកវាំងននបង្អួចតាមដែរគេបានប្រាប់ ក៏បង្ហាញទេសភាពទីក្រុងមើលពីលើនេះចុះទៅស្រស់ស្អាតពិតមែន សឹមបន្តរដើរទៅរកកន្លែកបើកកុងតាក់ភ្លើងអោយភ្លឺគ្រប់ទីកន្លែងមិនអោយចន្លោះមួយណាឡើយ។

«ដូចជាគួរអោយខ្លាចណាស់បើនៅម្នាក់ឯងបែបនេះ» យូនីហ្វឺរនិយាយបណ្ដើរក៏ដើរមើលជុំវិញនេះបណ្ដើរ ទោះភ្លើងភ្លឺគ្រប់ទីកន្លែងតែអារម្មណ៍មនុស្សមិនធ្លាប់នៅម្នាក់ឯងដូចជានាងប្រាកដជាមិនស្រួលឡើយ។

«កូនមកដល់កូរ៉េហើយប៉ា »

   [1ម៉ោងក្រោយមក (11កន្លះយប់)]

      ក្រោយពីមូជទឹកសម្អាតខ្លួនរួច រាងកាយតូចក្នុងឈុតអាវយឺតនិងខោខ្លីក៏បង្ហាញវត្តមានឡើងនៅលើគ្រែ ។ នាងចាប់ផ្ដើមដាក់ខ្លួនសង្ងំគេងនៅលើពូកទន់ល្មើយ ព្រោះហត់មកពេញមួយថ្ងៃទៅហើយ តែពេលនេះខួរក្បាលបែរជានឹកដល់ឳពុកដែរនៅសែនឆ្ងាយ ឆ្ងាយដល់ថ្នាក់ទោះចំណាយពេលពេញមួយជីវិតរបស់នាងក៏មិនអាចទៅដល់ ។ នាងគេងសម្លឹងមើលទៅផ្កាយនៅលើមេឃតាមរយៈកញ្ចក់បង្អួចនៅក្បែរគ្រែ ក៏សង្ឃឹមថាពេលនេះប៉ារបស់នាងនិងបានទៅជួបជាមួយនិងម៉ាក់របស់នាងទៅចុះ ...តែទោះខំគិតយ៉ាងណាក៏នាងគិតមិនចេញថាហេតុអីខ្លួនឯងត្រូវមកអភ័ព្វជួបនិងខ្សែរជីវិតបែបនេះ ???? ម្ដាយក៏មិនបានជួប ឳពុកក៏ស្លាប់ចោលទាំងនាងមិនទាន់រស់នៅបានពាក់កណ្ដាលជីវិតផង មានលុយមានកន្លែងនៅល្អ មានទ្រព្យសមប្បត្តិរបស់ឳពុកដែរនៅសល់ តើមានតម្លៃអី?បើចុងក្រោយនាងត្រូវប្រើជីវិតមកនៅម្នាក់ឯងបែបនេះ ។ ដោយសារតែនៅក្នុងអន្លង់គំនិតនៃការគិត ទើបធ្វើអោយ
យូរលីហ្វឺរគេងលង់លក់បាត់ទៅដោយមិនបាច់បង្ខំ។

.......

2AM -

ពាក់កណ្ដាលយប់ហើយថ្មារនេះមេឃក៏ចាប់ផ្ដើមចុះត្រជាក់ បរិយាកាសស្ងប់ស្ងាត់ចម្លែក តែព្រោះបំពង់ករដែរក្អកត្រូវការទឹកទើបបង្ខំរាងតូចអោយដើរចេញពីបន្ទប់ទៅសម្ដៅរកទូរទឹកកកដែរនៅចង្ក្រានបាយ ។

??????????????????????????????6?Where stories live. Discover now