ពួកគេមិនបានទៅគេងនៅសណ្ឋាគារនោះទេ ព្រោះតែចង់ស្រូបយកខ្យល់បរិសុទ្ធនិងទេសភាពស្រស់ស្អាតនៅផ្ទៃទឹកសមុទ្យ ទើបគ្រប់យ៉ាងត្រូវបានគេរៀបចំនៅឯរីសតនៅលើផ្ទះទឹកសមុទ្យតែម្ដង ។ គ្រប់យ៉ាងនៅទីនេះវាលើសពីពាក្យថាស្រស់ស្អាត ឯអ្នកដែរសប្បាយចិត្តរីករាយជាងគេគឺនាងតូចនេះឯង ព្រោះកាលនៅអ៊ីតាលីប៉ារបស់នាងមិនដែរជូននាងទៅដល់សមុទ្យនោះទេព្រោះតែវាឆ្ងាយខ្លាំងពេកគាត់រវល់និងការងារណាស់ទើបជូនបានតែទីជិត ...តែពេលនេះថ្ងៃនេះនាងបានមកដល់ហើយ សមុទ្យដែរនិងខានមកជាយូរឆ្នាំ៖
«ទើបតែដឹងទេថាមកលេងសមុទ្យមានក្លិនប្រហើរ និងខ្យល់បែបនេះ»យូនីហ្វឺរដើរបណ្ដើរក៏និយាយបណ្ដើរ ភ្នែកងាកឆ្វេងស្ដាំសម្លឹងមើលមិនឈប់សោះ។
«ក្លិនយ៉ាងមិច? »ណាមជុន
«គឺក្លិនសមុទ្យណា បងប្រុសមានធុំក្លិនសមុទ្យដែរទេ? វាខុសពីនៅទីក្រុងឆ្ងាយណាស់»យូនីហ្វឺរពន្យល់បែបនេះហើយទើបគេចាប់អារម្មណ៍ ថាពេលមកដល់ទីនេះវាមានក្លិនដែរគ្រាន់តែហិតក៏ដឹងថាជាតំបន់ក្បែរសមុទ្យ គេមិនដែរចាប់អារម្មណ៍លើរឿងធម្មជាតិទាំងនេះទេ។
«ហឹមម »
«អគ្គនាយកនេះជាបន្ទប់សម្រាប់អ្នកទាំងពីរគូរ ឯខាងនេះគឺមានបន្ទប់បីផ្សេងដាច់ដោយឡែកពីគ្នាសម្រាប់អ្នកទាំងបី»manager នៅទីនោះថាហើយក៏ចង្អុលទៅម្ខាងដែរមានរីសតសម្រាប់គូរស្នេហាពីរគូរ ឯម្ខាងទៀតដាច់ដោយឡែកដោយមានបន្ទប់បីដាច់ពីគ្នាតែមានអាងទឹកតែមួយអីបែបនេះ។
«ទៅធ្វើការវិញចុះ»ហូស៊ុក
«ចាស សូមរីករាយនិងដំណើរកម្សាន្តនេះ»
បុគ្គលិកម្នាក់នោះថាហើយក៏ដើរចេញទៅ។ឯគ្រីសស៊ី ហេប្យុលនិងកម្លោះទាំងពីរនោះក៏លាគ្នាចូលទៅសម្រាកសម្អាតខ្លួនសិន។ ឯបីអ្នកនេះក៏ដើរមកកន្លែងគេងរបស់ខ្លួនដោយឡែកដូចគ្នា។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??