ដោយសារអស់កម្លាំងពេក ណាមជុនក៏នាំខ្លួនចូលមកក្នុងបន្ទប់ដើម្បីសម្អាតខ្លួននិងសម្រាក ។ គេពិតជាអស់យោបល់ពិតមែនថាពេលនេះនាងនៅឯណា សួរមិត្តភក្តិរបស់នាងក៏មិនឃើញ កន្លែងដែរនាងធ្លាប់ទៅក៏មិនឃើញ ពេលនេះមនុស្សរបស់គេក៏តាមរកស្ទើរជ្រែកដីនៅសេអ៊ូលទៅហើយ តែលិទ្ធផលគឺបាត់សូន្យឆឹង។ គេក៏មានអារម្មណ៍ថាស្ដាយក្រោយនិយាយបែបនោះដាក់នាង និងមិនបានយកសម្ដីនាងមកគិតថាគ្រប់ពាក្យដែរនាងនិយាយសុទ្ធតែជាការពិត។ ប្រសិនបើពេលនាងនិយាយថានាងនិងមិនអោយគេឃើញមុខទៀតហើយគេឃាត់នាងមិនអោយទៅរឿងក៏វាចប់បាត់ទៅហើយមិនវែងឆ្ងាយដល់ថ្នាក់នេះនោះទេ។
[ថ្ងៃថ្មី🌷✨] 6:50 នាទីព្រឹក
ពន្លឺព្រះអាទិត្យរះឡើងជាថ្មី ក្រោយពីយប់ដ៏តានតឹងកន្លងផុតទៅ មនុស្សម្នាទើបតែក្រោកទៅធ្វើការ រកស៊ីរៀងខ្លួនចំណែកឯណាមជុនក៏ក្រោកតាំងពីព្រឹកព្រលឹមម៉ោង5ស្រាងៗជិះរកនាងតូចនៅតាមដងផ្លូវដដែររហូតមកដល់ថ្មារនេះ។ព្រោះកូនចៅរបស់គេខំតាមរកមួយយប់ទល់ភ្លឺទៅហើយគ្មានអ្នកណារកឃើញទេ សូម្បីចង់ប្ដឹងប៉ូសលីសពីការបាត់ខ្លួនរបស់នាងក៏មិនបានព្រោះមិនទាន់គ្រប់ពេល24ម៉ោងនោះទេ។ ជុងហ្គុកក៏ទៅបាត់មិនឃើញត្រឡប់មកវិញមិនដឹងជាតាមរកនាងឬចេញទៅដើរលេងអោយប្រាកដ។
រីងងង រីងងងង.....
« អាឡូ »
«ចាហ្វាយ ម៉ោង7នេះបុគ្គលិកដែរមានរឿងជាមួយអ្នកនាងយូនីហ្វឺរនិងទៅដល់ក្រុមហ៊ុនហើយទាន ពេលនេះចាហ្វាយនៅឯណា?»ប៊ែល
«យើងនៅតាមផ្លូវ 10នាទីទៀតយើងទៅដល់»ណាមជុន
«បាទ ខ្ញុំនិងចាំនៅក្រុមហ៊ុនមុន»ប៊ែលថាហើយរាងក្រាស់ក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទបាត់ មុននិងបង្វែរចង្កូតឡានជិះទៅក្រុមហ៊ុនវិញយ៉ាងលឿន។
ក្រុមហ៊ុន...✨🤍
បុគ្គលិកមិនជាច្រើនអ្នកប៉ុន្មានទេដែរមកដល់កន្លែងធ្វើការព្រោះម៉ោងចូលគឺម៉ោង7:30។ ប៉ុន្តែមីយ៉ុនត្រូវបានគេហៅអោយមកតាំងពីព្រឹកមុនគេតែម្ដង ។
«អរុណសួស្ដីអគ្គនាយក»
«សួស្ដីអគ្គនាយក»

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??