抖阴社区

?????17

708 26 1
                                    

    ថ្ងៃថ្មីដែររាងក្រាស់ចាប់ផ្ដើមការងាររបស់គេក៏បានមកដល់។ ណាមជុនបានរៀបចំឯកសារសំខាន់សារជាថ្មីទាំងអស់ និងទំនាក់ទំនងទៅម្ចាស់ដីធ្លីតាមរយៈការនិយាយវីដេអូខលតាមអ៊ីនធឺណេតនៅលើកុំព្យូរទ័ររបស់គេ ។ គ្រប់យ៉ាងក៏រលូនទៅដូចការព្រៀងទុក មិនប៉ុន្មានថ្ងៃទៀតទេពិធីដាក់ដេញថ្លៃនិងមកដល់ រឿងក្ដីរបស់លោកមីនណាមជុនបានរកមេធាវីដែរពូកែនិងមានបទពិសោធន៍ខ្ពស់អោយមកកាន់កាប់រួចជាស្រេច។ មួយក្ដារនេះគេចំណាយច្រើនពិតមែន តែនិងមិនស្ដាយក្រោយឡើង។

«ចាហ្វាយ អ្នកដែរបានបើកឡានបុកឡានរបស់លោកមីននោះពេលនេះស្លាប់បាត់ហើយទាន»ប៊ែល

«យើងគិតហើយថានិងបែបនោះ»ណាមជុន

«មេធាវីកំពុងព្យាយាមប្រមូលភស្ដតាងមកផ្ដុំហើយ ។ ខ្ញុំថាណា100% ប្រាកដជាស្នាដៃអាថៅកែអ៊ូចង្រៃយ៍នោះច្បាស់ណាស់»ប៊ែល

«ហឹសស វារករឿងបងប្អូនរបស់យើងមិនអស់ចិត្តឬ? ខលទៅប្រាប់អ្នកនៅកូរ៉េទៅថាពេលយើងត្រឡប់ទៅវិញយើងនិងចាត់ការពួកអាថៅកែអ៊ូរ អស់នោះ។ បន្ថែមមនុស្សអោយជួយមេធាវីរកភស្ដតាង យល់ល្អបើជួបសមាជិកគ្រួសារវាដែរនៅរស់ក៏ចាប់យកមកសួរចម្លើយអោយអស់មក ។ ហើយអោយមនុស្សទៅរុករកភស្ដតាងនៅផ្ទះរបស់ពួកវាអោយអស់ យ៉ាងណាត្រូវតែរកអោយបានដាច់ខាត ទោះតិចតួចក៏ដោយ»ណាមជុន

«បាទចាហ្វាយ ខ្ញុំនិងចាត់ចែង»ប៊ែល

«ក៏ឆាប់ទៅធ្វើទៅ»ណាមជុនថាហើយ អ្នកកម្លោះក៏ឱនគោរពលាចេញទៅតែម្ដង តែបោះជំហ៊ានមិនទាន់ផុតoffice របស់គេស្រួលបួលផងសម្លេងទូរស័ព្ទរោទិ៍ក្នុងហោរប៉ៅក៏បន្លឺឡើង ។

«អាឡូ»

«បាទអ្នកប្រុស?» ប៊ែល

«យ៉ាងមិចហើយ?បងប្រុសរបស់យើងនៅរស់ធម្មតាដែរទេ?»ជីមីន

«គឺធម្មតាណាស់ទាន និយាយតែពីរឿងការងារ និងរឿងសំខាន់ក្រៅពីនេះតែមុខក៏មិនមើលខ្ញុំផង»ប៊ែល

«ចុះបាយទឹក? »ជីមីន

«គឺមានតែបាយព្រឹកនិងបាយយប់តែប៉ុណ្ណោះ បាយថ្ងៃត្រង់គាត់មិនដែរហូបទេ តែក៏មិនសូវជាបាក់បៀរ ព្រោះប្រហែលឆ្អែតនិងការងារហើយ» ប៊ែលឯណេះក៏ពូកែឆ្លើយ ឯអ្នកសួរក៏ពូកែសួរ ប៉ះគ្នាបែបនេះត្រូវជើងគ្នាល្អណាស់ មួយនៅអ៊ីតាលី មួយនៅកូរ៉េ។

??????????????????????????????6?Where stories live. Discover now