抖阴社区

                                    

«ជាសង្សាររបស់បង ។ប៉ុណ្ណឹងបានទេ? បើនៅនិយាយបន្តរនិងមិនចប់ងាយៗឡើយ» លីយ៉ាញញឹមពីខ្សែរទូរស័ព្ទម្ខាងមក ឮសម្លេងគេក៏ធ្វើអោយនាងញញឹមបានដូចគ្នា ដូចជាថាមពលដែរធ្វើអោយនាងចង់រស់នៅបន្តរ នៅរហូតដល់ចាស់សក់ស្កូវជាមួយគេក៏មិនធុញ។

«អូខេ ប៉ុណ្ណឹងសិនក៏បាន bye bye »ណាមជុន

«bye bye muahh» លីយ៉ាធ្វើជាថើបគេនៅចុងប្រយោគហើយក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទទៅ នៅតែធ្វើអោយគេឈរញញឹមម្នាក់ឯងបានពេលយកទូរស័ព្ទដាក់ចូលទៅក្នុងហោប៉ៅខោទុកវិញ ។

«ហឹមមមម»

       ឆ្ងល់ថានែលលីយ៉ាជាអ្នកណាមែនទេ? នែលលីយ៉ាជាស្នេហាគ្រាដំបូងនិងជាសង្សារដំបូងបង្អស់ដែរកម្លោះម្នាក់នេះប្រគល់ទាំងក្ដីស្រឡាញ់និងបេះដូងអោយ។ កន្លងមកគេមិនដែរខ្វល់ពីរឿងស្នេហាអស់នេះនោះទេក្រៅពីខំរៀន ហើយនិងខំធ្វើការ ផ្ដោតលើតែលុយនិងភាពជោគជ័យតែមួយមុខគត់ ។ រហូតគេបានមកជួបនិងនាង ...មនុស្សស្រីដែរគេកាន់តែចង់នៅក្បែរមិនដែរធុញ មនុស្សស្រីដែរមិនង៉ក់ងរច្រើន ហើយអាចទទួលយកអ្វីដែរជាខ្លួនគេច្រើនជាងសម្បិត្តក្រៅខ្លួនរបស់គេដែរកំពុងមានពេលនេះ។ នាងទាំងស្តូតបូត រមទម្យ ឆ្លាត ពូកែ និងជាសង្សារដ៏ល្អ មិនចម្លែកទេដែរគេង៉ប់ងល់និងនាងដល់ថ្នាក់នេះ គឹស្រឡាញ់ខ្លាំងក៏កំពុងគិតគូរដល់រឿងរៀបការហើយ ។

.....

[ជាន់ក្រោម]

ក្រឡេកមកមើលអ្នកដែរនៅក្រោមផ្ទះឯណេះវិញពេលនេះអ៊ូរអរណាស់ ទោះថេយ៉ុងនិងយ៉ុនហ្គីទៅធ្វើបាត់តែក៏មានអ្នកផ្សេងដែរទំនេរបានមកអង្គុយជជែកគ្នាអោយត្រហឹងពេញផ្ទះតែម្ដង តាមពិតទៅពីរអ្នកនោះក៏ចង់នៅដែរតែ
ព្រោះការងារសំខាន់មិនអាចចោលបានក៏ខាំមាត់សង្កត់ចិត្តអោយភរិយាមកជំនួសមុន ឯពួកគេនៅចាំប្រមូលក្មេងៗមកពីសាលានិងមកដល់តាមក្រោយ ណាក៏ប្រជុំចប់ និងឆាប់មកវិញដដែរ។

«យូរហើយទើបតែដាច់ចិត្តចុះមក?»

សម្លេងរបស់អ្នកប្រុសជីនបន្លឺឡើងប្រណាំងនិងសម្លេងភ្លៀងនៅខាងក្រៅពេលនេះមេឃងងឹតណាស់ មិនដឹងអ្នកខាងក្រៅយ៉ាងមិចយ៉ាងម៉ាទៅហើយទេ។

??????????????????????????????6?Where stories live. Discover now