ក្រោយពីវត្តមានរបស់ជីនចេញទៅ ណាមជុនក៏អង្គុយលើសាឡុងវិញដោយមានកុំព្យូទ័រនៅលើភ្លៅ ម៉ាក់ប៉ារបស់នាងក៏កំពុងអង្គុយអានកាសែតព្រោះបន្តិចទៀតទើបរៀបចំកន្លែងគេង។ ពីមួយនាទីទៅដប់នាទី ពីដប់នាទីទៅកន្លះម៉ោង ពីកន្លះម៉ោងជាមួយម៉ោងណាមជុនដែរបិទកុំព្យូទ័របម្រុងនិងចេញទៅខាងក្រៅហើយស្រាប់តែត្រូវឈប់ង៉ក់ពេលឮសម្លេងមិនប្រក្រតីដែរចេញពីម៉ាស៊ីនក្បែរគ្រែរបស់លីយ៉ា
ទឺត——___——-_____
«លីយ៉ា!!!!!!!!!!!!»
ណាមជុនស្ទុះចូលទៅរករាងកាយនាងដែរគេងនៅលើគ្រែទាំងមិនដឹងខ្លួន ខ្សែរបន្ទាត់អុកស៊ីសែនដែរបំពាក់ជំនួយដល់នាងស្រាប់តែលោតសញ្ញាអាសន្នធ្វើអោយគេភ័យរកធ្វើអ្វីមិនត្រូវ ប៉ាម៉ាក់របស់នាងក៏ប្រញ៉ាប់ចូលមកមើលដូចគ្នាទើបគេនឹកឃើញនិងស្ទុះទៅហៅគ្រូពេទ្យស្ទើរតែបាក់ករ។
«គ្រូពេទ្យៗមានអ្នកណានៅជិតនេះទេ? អុកស៊ីសែនរបស់លីយ៉ាមានសញ្ញាអាសន្នហើយ» ណាមជុនឆ្លេឆ្លារកអ្នកនៅខាងក្រៅ សំណាងល្អមានគិលានុដ្ឋាយិការនៅក្បែរនេះ គ្រាន់តែឮភ្លាមម្នាក់ៗក៏រត់ទៅហៅដុកទ័រអោយមកពិនិត្យដែរមិនមែនជាជីន តែពេលនេះពិនិត្យអាការៈនាងគឺសំណាងបំផុត។
«អ្នកជម្ងឺមានអាការៈអីមុនលោតសញ្ញាអាសន្នទេ?»ដុកទ័រ
«អត់ទេគឺគេងធម្មតា មួយម៉ោងមុននេះដុកទ័រជីនមកពិនិត្យម្ដងហើយសម្ពាធឈាមនាងធម្មតា នាងកើតអីមែនទេដុកទ័រ?»ណាមជុន
«សម្ពាធឈាមរបស់អ្នកជម្ងឺស្រាប់តែចុះខ្សោយភ្លាមៗ អ្នកទាំងបីអាចរងចាំនៅខាងក្រៅបានទេ?»ដុកទ័របញ្ចប់ប្រយោគភ្លាមក៏ទាញវាំងននជុំវិញគ្រែមកបាំងជិត អ្នកទាំងបីនោះក៏រហ័សដើរចេញទៅទាំងទុកព្រួយ។
«ជីបចរអ្នកជម្ងឺកាន់តែចុះខ្សោយហើយ ចង្វាក់បេះដូងធ្លាក់ចុះសល់ត្រឹម150» nurse និងគ្រូពេទ្យប៉ុន្មានអ្នកទៀតក៏ញាប់ដៃជើងដើម្បីសង្គ្រោះនាងដាច់ខាតអោយបាន ព្រោះជាអនាគតប្អូនថ្លៃរបស់ម្ចាស់មន្ទីរពេទ្យផងនិងជាអ្នកជម្ងឺដែរគេមានតួនាទីត្រូវតែសង្គ្រោះផង ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????7
Start from the beginning