«មិនកើតទេៗ រៀបចំបន្ទប់វះកាត់ភ្លាមហើយផ្លាស់អ្នកជម្ងឺទៅ សរសៃឈាមរបស់អ្នកជម្ងឺពេលនេះរាំងស្ទះហើយទុកបន្តិចទៀតនិងដាច់សរសៃឈាមសង្គ្រោះលែងបានមិន
ខាន»ដុកទ័រក៏ភ័យមិនស្ទើរដែរ តែសេវ៉ាក៏រហ័សប្រាប់ថាអោយរៀបចំក៏រៀបចំមិនដល់5នាទីទេ. គ្រែរបស់នែលលីយ៉ាត្រូវបានរុញដោយគ្រូពេទ្យស្រី3អ្នកចេញទៅ ធ្វើអោយណាមជុននិងប៉ាម៉ាក់របស់នាងអស់ព្រលឹងស្ទើរទន់ជង្គុងដួល។«គ្រូពេទ្យកូនរបស់ខ្ញុំកើតអី? ហើយកំពុងនាំនាងទៅណា?»ម៉ាក់
«អ្នកជម្ងឺត្រូវការវះកាត់សរសៃរឈាមបេះដូងបន្ទាន់បើទុកបន្តិចទៀតនិងមានគ្រោះថ្នាក់ដល់ជីវិត សូមអាណាព្យាបាលទៅសញ្ញេលិខិតយល់ព្រមផងទើបពួកយើងអាចធ្វើការបានទាន់ពេល »ដុកទ័រ
«ក្រែងសុខភាពនាងខ្សោយមែនទេ?»ប៉ាលីយ៉ា
«នេះជាបញ្ហាធំ តែកាន់តែធំបើមិនធ្វើការវះកាត់
នៅពេលនេះ»ដុកទ័រ«ប្រញ៉ាប់ជួយសង្គ្រោះនាងទៅ ធ្វើអ្វីក៏បានអោយតែបានសង្រ្គោះនាងខ្ញុំសុំអង្វរ»ណាមជុនស្ទើរតែយំមុខគ្រប់គ្នាទៅហើយ ល្ងាចមិញនៅរឹងមាំនិងនិយាយជាមួយគេបានហេតុអីវាស្រាប់តែកើតឡើងភ្លាមៗបែបនេះ?
«ជាតួនាទីពួកយើង ខ្ញុំនិងខំអោយអស់ពីសមត្ថភាព» ដុកទ័រថាហើយក៏ឱនគោរពលាពួកគេដើម្បីដើរចូលទៅក្នុងបន្ទប់វះកាត់ឯម៉ាក់ប៉ារបស់នាងក៏ប្រញ៉ាប់ទៅសញ្ញេលើលិខិតយល់ព្រមក្នុងការវះកាត់ ហើយបន្ទប់emergencyក៏ចាប់ផ្ដើមលោតភ្លើងពណ៍លឿងដែរបញ្ជាក់ប្រាប់ថាការវះកាត់ចាប់ផ្ដើមហើយ ......
«ហឹកក ហឹកកក កូនរបស់ម៉ាក់» ម៉ាក់របស់នាងស្រាប់តែទន់ជង្គង់ភ្លាមៗតែសំណាងមានស្វាមីរបស់គាត់នៅក្បែរនិងជួយទប់លំនឹងអោយនាំទៅអង្គុយលើកៅអី គាត់ចាប់ផ្ដើមយំព្រោះទឹកចិត្តជាម្ដាយឃើញកូនវិះស្លាប់វិះរស់បែបនេះអ្នកណាទៅទ្រាំទៅបាន? គាត់ទាំងបារម្ភនិងភ័យខ្លាចដើរទន្ទឹមគ្នា ហេតុអីកូនស្រីរបស់គាត់ត្រូវមកឆ្លងកាត់រឿងឆ្កួតឡប់ទាំងនេះតែម្នាក់ឯង? គាត់សុំជំនួសកន្លែងនាងបានទេ? បើចង់យកក៏យកគាត់ទៅ ទោះប្ដូរជីវិតក៏គាត់ព្រមដែរ ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????7
Start from the beginning