抖阴社区

                                    

«គំនិតល្អ ម៉ោះសាកទៅនិយាយជាមួយគេទៅ»យ៉ុនហ្គីថាហើយក៏ងើបដើរសម្ដៅទៅម្ដង ឯប្រាំអ្នកទៀតក៏ដើរតាមពីក្រោយចូលទៅក្នុងបន្ទប់ដែរធំក្លិនតែស្រាហួង ។

«យកស្រាមកលាងបន្ទប់ឬយ៉ាងមិចនេះទើបបន្ទប់ធំក្លិនដល់ថ្នាក់នេះ?»ជីមីនក្រវីក្បាលធ្វើមុខជូរហួញ គេឧស្សាហ៍ចូលមកដែរតែនៅតែមិនទាន់ទម្លាប់និងក្លឹនស្រាឆួលពេញច្រមុះនេះនៅឡើយ គេពិតជាស្បថហើយស្បថពិតមែនថាបើណាមជុនប្រសើរឡើងពេលណាគេនិងមិនព្រមអោយបងប្រុសរបស់គេមកធ្លាក់ក្នុងសភាពនេះបានទៀតទេ។

«ហ្យុងង..»ជុងហ្គុក

«........» គ្មានការឆ្លើយតប

«បងបណ្ដាលអោយខ្លួនធ្លាក់ដល់សភាពបែបនេះបងមិនខ្លាចបងលីយ៉ាខឹងទេឬ? គាត់អាចនិងទៅដោយមិនស្ងប់សុខទេបើបងទាញខ្លួនឯងអោយធ្លាក់ដល់ចំណុចសូន្យបែបនេះ» ជុងហ្គុកមិនបានកុហកឬត្រឹមតែលើកយកឈ្មោះរបស់លីយ៉ាមកនិយាយ តែវាជាការពិតបើអ្នកស្លាប់ជាគេអោយមកឃើញសភាពមនុស្សដែរខ្លួនឯងស្រឡាញ់បែបនេះច្បាស់ជាកង្វល់ចិត្តទៅណាក៏មិនបាន មិនបានចាប់ជាតិនិងគេទេមើលទៅ។

«........» ម្ដងនេះណាមជុននៅតែមិនឆ្លើយតែក្រសែភ្នែកគេកំពុងងាកមកសម្លឹងមុខជុងហ្គុកភ្លាមៗ ពេលឮដល់ឈ្មោះរបស់លីយ៉ា ។

«បងកុំទាន់គិតពីអតីតកាល សាកមកគិតនៅពេលនេះ តើអគ្គនាយកដែរគ្រប់គ្រងក្រុមហ៊ុនជិត6ប្រទេសពេលនេះបាត់ទៅណាហើយ ? ណាមជុនដែរតែងតែមានថ្ពាល់ខួចនៅលើថ្ពាល់របស់គ្រប់គ្នាពេលនេះកំពុងធ្វើអ្វី? ពួកយើងយល់ថាក្រោយបាត់វត្តមានរបស់គាត់ បងមានអារម្មណ៍បែបណា តែបងត្រូវចាំថាការខំប្រឹងរបស់គាត់មុនពេលបងដឹងពីរឿងរបស់គាត់ឈឺ គាត់ខំប្រឹងញញឹម ខំប្រឹងលាក់បងដើម្បីអោយបងមើលថែក្រុមហ៊ុននិងខ្លួនឯងអោយល្អប៉ុណ្ណា ហេតុអីពេលនេះបងនៅតែអង្គុយជាមួយនិងរូបថតគាត់បែបនេះ? បងកំពុងធ្វើអោយគាត់កាន់តែពិបាកចិត្ត បងកំពុងតែបំផ្លាញខ្លួនឯងហើយ បងមិនធ្វើតាមសន្យាជាមួយគាត់ទេ »ថេយ៉ុង

«......»

«មួយខែហើយហ្យុង (hyung) មួយខែហើយដែរពួកយើងទុកពេលអោយបងបានកាត់ចិត្ត។ ពេលនេះបងគួរតែត្រឡប់មកធ្វើជាណាមជុនដ៏រឹងមាំវិញ បងអាចនឹកគាត់ បងអាចទៅលេងនៅផ្នូររបស់គាត់ បងអាចយំនៅពេលនឹកគាត់ តែបងមិនអាចធ្វើអោយខ្លួនឯងបាត់បង់ខ្លួនឯងបែបនេះទេ ។ បងគួរតែចេញទៅមើលគេឯង ចេញទៅស្រូបយកខ្យល់អាកាស ចេញទៅធ្វើអ្វីដែរអាចអោយខ្លួនឯងរវល់នោះពេលនោះបងនិងអាចសម្រាលបន្ទុកចេញពីក្នុងខ្លួនរបស់បងបានខ្លះ ។ ពួកយើងត្រូវការបង បុគ្គលិកនិងក្រុមហ៊ុនក៏ត្រូវការអគ្គនាយក មានមនុស្សជាច្រើនដែរត្រូវការបង ខ្ញុំសុំអង្វរបងកុំធ្វើដូចពេលនេះអី»ជីមីន និយាយស្ទើរចេញទឹកភ្នែករបស់ខ្លួនមកទៅហើយ គ្រប់គ្នាក៏បែបនេះព្រោះសភាពគេពេលនេះគ្មានអ្នកណាអាចទប់ទឹកភ្នែកមិនអោយស្រកមកបាននោះទេ ។ នេះមិនមែនជាលើកទីមួយទេដែរពួកមកទទូចដាក់រាងក្រាស់បែបនេះ តែសង្ឃឹមថាការជួបជុំគ្នានិយាយជាមួយគេលើកនេះនិងបានផលទៅចុះ។

??????????????????????????????6?Where stories live. Discover now