...........
[វីឡាលោកមីន]
ឡានខ្មៅរហ័សបើកសម្ដៅចូលមកក្នុងផ្ទះវីឡាស្កឹមស្កៃដែលពេលនេះស្ងាត់ជ្រងំព្រោះម្នាក់ៗនៅទួញសោកក្រោយបាត់បងចាហ្វាយដ៏ល្អបាត់ទៅ.... ណាមជុនបីរាងកាយទន់ល្ហឹតល្ហៃចុះពីលើឡានក៏សម្ដៅទៅលើសាឡុងមិនបង្អង់យូរ សឹមទម្លាក់នាងចុះថ្នមៗ ព្រោះមុននេះនាងខ្យល់គរ អស់កម្លាំងធ្វើអោយសន្លប់ភ្លាមៗរកគេឃាត់មិនទាន់។
«ស្លាប់ហើយខ្ញុំទៅយកទឹកមកជូតខ្លួនអោយអ្នកនាងសិន នេះប្រេងខ្យល់ជួយអោយអ្នកនាងហិតបន្តិចទៅលោកប្រុស»ម៉ែដោះភ័យលោះព្រលឹងពេលឃើញនាងបែបនេះ ធ្វើអ្វីមិនត្រូវក៏ពឹងកម្លោះដែរនៅទីនេះស្រាប់អោយជួយ។
ក្រោយពីជូតខ្លួននិងហិតប្រេងខ្យល់រួចរាល់ហើយ រាយកាយរបស់រាងតូចក៏ដឹងខ្លួននិងបានមកអង្គុយនៅលើសាឡុងជាមួយម៉ែដោះ ដោយមានណាមជុននិងប៊ែលដែរមកជាមួយអង្គុយបានស្រួលខ្លួនវិញបន្តិច។ នាងនៅតែគិតអ្វីមិនចេញ អស់កម្លាំង ក៏មិនមាត់ករ មិនបានសួរនាំថាហេតុអីខ្លួនមកនៅទីនេះ គឺបានត្រឹមបើកភ្នែកអង្គុយសញ្ចឹងប្រឹមៗ ដោយមិនខ្វល់ពីមនុស្សបីអ្នកដែរកំពុងអង្គុយក្បែរឡើយ ។
«ខ្ញុំថាយកអ្នកនាងតូចទៅសម្រាកនៅបន្ទប់វិញល្អជាង មើលទៅមិនទាន់ប្រសើរឡើងទេ»ម៉ែដោះ ព្យាយាមទាញរាងកាយស្ដើងអោយងើបឡើង នាងក៏មិននិយាយអ្វីក្រៅពីព្យាយាមងើបទៅតាមម៉ែដោះដែរបណ្ដើរខ្លួនឡើងទៅខាងលើផ្ទះ។
«មើលទៅសភាពមិនធម្មតាទេចាហ្វាយ នេះចង់ដូចចាហ្វាយហើយ» ប៊ែលក៏និយាយភ្លេចខ្លួនដៀមដាមដល់រឿងដែរកន្លងហួសទៅមិនប៉ុន្មានសប្ដាហ៍ ធ្វើអោយណាមជុនងាកមើលមុកថ្លែរ។
«ទៅវិញសិនទៅល្ងាចចាំមកម្ដងទៀត ហៅពេទ្យមកពិនិត្យមើលនាងផង» ណាមជុន
«បាទទាន» ប៊ែល
ឡានពណ៍ខ្មៅរលើបរលោងក៏បរសម្ដៅចេញទៅ ។ រាងក្រាស់និងជំនិតក៏ទៅធ្វើការងាររបស់គេបន្តរ រហូតដល់ថ្ងៃលិចបាត់ទើបពួកគេពិតជាត្រឡប់មកផ្ទះរបស់លោកមីនវិញម្ដងទៀតពិតមែន កាលបើមានរឿងត្រូវនិយាយគេចង់និយាយអោយចប់នៅថ្ងៃនេះ ព្រោះមានបញ្ហាច្រើនណាស់ដែរត្រូវដោះស្រាយ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????16
Start from the beginning