«លោកប្រុស ត្រឡប់មកភ្លេចអ្វីមែនទេ?» ម៉ែដោះ
«ខ្ញុំចង់និយាយជាមួយយូលីហ្វឺរ នាងភ្ញាក់ឬនៅ?»
«គឺភ្ញាក់ហើយ តែចង់ញ៉ំាបបរម្នាក់ឯងទើបមិនចង់អោយមានអ្នករំខាន»ម៉ែដោះ
«បន្ទប់នាងនៅឯណា?» ណាមជុនក៏មិនខ្វល់ច្រើន ណានាងក៏មិនចុះមកក៏គេនិងទៅនិយាយជាមួយនេះឯង។
«គឺខាងនេះចាស»ម៉ែដោះក៏នាំផ្លូវដោយមិនបង្អង់យូរ ព្រោះគិតថាគេប្រហែលមកមើលសុខទុក្ខនាងផង ណាអ្នកនាងខ្លួនក៏គ្មានកម្លាំងនិងចុះមកស្វាគមន៍អ្នកណាដូចគ្នា។
តុ តុ តុ
«អ្នកនាងមានអ្នកមករក» ម៉ែដោះ
«អ្នកណា?»
ក្រាកកកកក....
«គឺខ្ញុំ» ណាមជុន ក៏បើកទ្វារដើរចូលមកធ្វើអោយអ្នកខាងក្នុងរាងភ្ញាក់បន្តិចដែរ នេះគេឡើងមកដល់បន្ទប់នាងផងឬ?ទើបតែជួបគ្នាបានបីដង ទាំងលើកនេះទេ។
«មានការអីសំខាន់មែនទេ?»យូនីហ្វឺរ
«ក៏មានទើបមកដល់ទីនេះ ..និយាយគ្នាពេលនេះបានឬនៅ?»ណាមជុន។
«ក៏បាន តែទៅនិយាយខាងក្រោមល្អទេ?»យូនីហ្វឺរ
«ខ្ញុំចង់និយាយបែបផ្ទាល់ខ្លួន»ណាមជុន ថាហើយម៉ែដោះនិងប៊ែលដែរនៅក្បែរនេះក៏កាត់ន័យយល់បានទើបរហ័សដកខ្លួនចេញទៅ ទុកអោយចាហ្វាយនាយគេនៅនិយាយគ្នា ។
«បងប្រុសមានការសំខាន់អ្វីត្រូវនិយាយ?»យូនីហ្វឺរ
«ខ្ញុំមិនមែនបងប្រុសរបស់នាងទេ»ណាមជុន បិទទ្វារបន្ទប់ហើយដើរទៅដាក់គូទអង្គុយលើសាឡុងដោយមានរាងស្ដើងនៅអង្គុយលើពូកផ្អែកខ្លួននិងក្បាលគ្រែ។
«អាវវ៎ បើមិនអោយហៅថាបងប្រុសគួរហៅថាយ៉ាងមិច?ក្រែងបងប្រុសជាម្ចាស់ក្រុមហ៊ុនរបស់ប៉ាខ្ញុំហេហ? ឬអោយហៅថាលោកពូ?»យូនីហ្វឺរ
«មិនចេះគិតថាហៅថាយ៉ាងមិចសមទេឬ? ខ្ញុំមិនទម្លាប់និងសព្វនាមដែរនាងហៅខ្ញុំ»ណាមជុនក៏ជ្រួញចញ្ចើមអត់ខឹងមិនបាន និយាយជាមួយនាងពេលណាគេចង់តែចាប់នាងទៅប្រដៅចេញទេ មិនយល់កាលៈទេសៈហើយនៅអត់សិលធម៍ទៀត ។ ហៅគេថាអគ្គនាយក ឬហៅថាលោកទៅវាមិនបានទៅហើយទេហេហ? មនុស្សទើបតែជួបគ្នាបានពីរថ្ងៃមកហៅគេថាបងប្រុសពេញមាត់ គេមិនទម្លាប់ត្រចៀកនិងស្ដាប់ពិតមែន មិនដែរមានអ្នកណាហៅគេបែបនេះក្រៅពីគ្រួសារគេនោះទេ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????16
Start from the beginning