抖阴社区

                                    

«អញ្ចឹងក៏ប្រាប់មកថាចង់អោយខ្ញុំហៅបែបណា? »យូនីហ្វឺរ

«លោកគីម ឬអគ្គនាយកគីម »ណាមជុន

«តែខ្ញុំមិនមែនបុគ្គលិកធ្វើការនៅក្រុមហ៊ុនឬជាដៃគូរជំនួញផង សម្រេចថាហៅបែបនេះហើយ ខ្ញុំហៅថាបងប្រុសបែបនេះចុះ ព្រោះយ៉ាងណាអ្នកហៅក៏ជាខ្ញុំ។ មកនិយាយសាច់ការវិញ ខ្ញុំអស់កម្លាំងណាស់ចង់គេងហើយ» យូនីហ្វឺរក៏មិនចង់ហៅគេបែបនោះ ហៅថាលោកស្អី ស្ដាប់មើលទៅចម្លែកណាស់ ។

«ហ៊ើយយ ហើយរឿងយប់មិញឯកសារយប់មិញបានមើលខ្លះឬអត់?» ណាមជុនក៏ដកដង្ហើមធំ ហេតុអីក៏ពេលនិយាយជាមួយនាងគេឈឺក្បាលម្ល៉េះ? ដូចគោហើយនិងក្របីទៅហើយ។

«ខ្ញុំយល់ខ្លះហើយ តែធ្វើមិចទុកចិត្តបានថាបងប្រុសជាមនុស្សល្អ? បើលួចលក់ខ្ញុំយកទៅអោយគេធ្វើយ៉ាងមិច? » យូនីហ្វឺរ

«មុខខ្ញុំមើលមកដូចជាខ្វះលុយចាយដល់ថ្នាក់លក់នាងស៊ីឬ? មុខដូចក្មេងមិនទាន់គ្រប់អាយុបែបនេះគ្មានអ្នកណាគេចង់បានទេ »ណាមជុន

«អ្នកណាក្មេងមិនទាន់គ្រប់អាយុ? ខ្ញុំធំហើយ» យូនីហ្វឺរ

«មិនឃើញធំ ឃើញតែក្បាលរឹង»ណាមជុន

«ក្បាលខ្ញុំក៏រឹងពិតមែន សាកស្ទៀបមើលទេ?»

«ខ្ញុំដូចជាចង់ប្ដូរចិត្តទុកនាងអោយនៅទីនេះម្នាក់ឯងហើយ»ណាមជុន

«ក៏ប្ដូរចិត្តទៅ ខ្ញុំមិនចង់អោយអ្នកដែលមិនស្គាល់គ្នាសោះមកគ្រប់គ្រងខ្ញុំដូចដែរប៉ាចង់បាននោះទេ»យូនីហ្វឺរ

«ខ្ញុំបានទទួលធ្វើជាអាណាព្យាបាលរបស់នាងតាមសន្យាជាមួយលោកមីនហើយ គិតថាខ្ញុំទំនេរចង់បានមនុស្សយកមកអោយឈឺក្បាលណាស់ឬ?»ណាមជុន

«ហើយ...?»

« ដូច្នេះហើយក៏ត្រៀមខ្លួនផ្លាស់ទីលំនៅទៅនៅប្រទេសកូរ៉េវិញអោយហើយទៅ ព្រោះផ្ទះខ្ញុំមិនមែននៅទីនេះ»ណាមជុនឱបដៃរបស់ខ្លួនអង្គុយទល់មុខនិងអ្នកដែរកំពុងបើកភ្នែកធំៗពេលស្ដាប់ឮសម្ដីរបស់គេហើយ ពេលឮគេថាអោយនាងត្រៀមខ្លួនត្រឡប់ទៅកូរ៉េវិញ។

«តែផ្ទះខ្ញុំនៅទីនេះ សាលាខ្ញុំក៏នៅទីនេះ»យូនីហ្វឺរ

«បើចង់នៅទីនេះក៏រកលុយចិញ្ចឹមខ្លួនឯងទៅ ខ្ញុំមានជម្រើសអោយរើសតែពីរនេះ»ណាមជុន

??????????????????????????????6?Where stories live. Discover now