«ធ្វើយ៉ាងមិចក៏បានតែកុំអោយបងប្រុសរបស់យើងស្រកសាច់អោយសោះបើមិនអញ្ចឹងទេឯងងាប់មិនខាន »ជីមីន
«និយាយដូចជាខ្ញុំទៅបញ្ជារគាត់បានអញ្ចឹង ។ ស្លាប់ហើយៗខ្ញុំទើបតែនឹកឃើញ បើជ្រុលជាអ្នកប្រុសខលមកហើយខ្ញុំមានរឿងសំខាន់ចង់ប្រាប់»ប៊ែល
«រឿងអី?»ជីមីន
«ចាហ្វាយបញ្ជារអោយខ្ញុំទៅប្រាប់ពួកអ្នកប្រុសថាពេលគាត់ទៅដល់កូរ៉េគាត់និងរករឿងពួកអាថៅកែអ៊ូរអោយចាស់ដៃ »ប៊ែល
«មានរឿងអី? »ជីមីន
«ទីនេះក៏មានរឿងអោយឈឺក្បាលតាំងពីថ្ងៃដំបូង។ ដោះស្រាយបញ្ហានៅទីនេះរួចពេលទៅវិញចាហ្វាយនិងប្រាប់អ្នកប្រុសដោយខ្លួនឯង ហើយ»ប៊ែល
«ហឹមម មើលថែបងយើងអោយបានល្អ»ជីមីនក្រហឹមនៅដើមករបញ្ជាក់ថាគេដឹងហើយ ក៏មិនភ្លេចផ្ដាំផ្ញើររឿងបងប្រុសរបស់គេមុននិងផ្ដាច់ប្រព័ន្ធទូរស័ព្ទទៅវិញបាត់។ឯប៊ែលឯណេះក៏មិនបង្អង់យូររហ័សទៅចាត់ចែងការងាររបស់ខ្លួនបន្តរ ។
......
NAMJOON OFFICE ✨តុក តុក តុក ~~~
«ចូលមក»
«អគ្គនាយក មានទូរស័ព្ទពីខាងគ្រួសាររបស់លោកមីន» បុគ្គលិកម្នាក់ដែរគោះទ្វារមុននេះក៏រហ័សចូលមកភ្លាមពេលឮការអនុញ្ញាតដោយក្នុងដៃមានកាន់ទូរស័ព្ទមកជាមួយ ទើបធ្វើអោយគេជ្រួញចញ្ចើមឆ្ងល់បន្តិចមុននិងយកមកទទួល។
«មានការអី?»ណាមជុន ក៏មិនពិបាកទាយថាជាអ្នកណា ទើបលើកយកមកទទួលដោយនិយាយគម្រោះគម្រើយ។
«បងប្រុសជួយអោយគេយកឥវ៉ាន់ពីoffice របស់ប៉ាខ្ញុំមកផ្ទះបន្តិចបានទេ? ឬអោយខ្ញុំទៅរៀបចំនិងយកមកផ្ទះខ្លួនឯងក៏បាន» យូនីហ្វឺរក៏មិនបានខ្វល់ពីទឹកដមនិងពាក្យសម្ដីរបស់គេ ព្រោះនាងគ្មាមអារម្មណ៍ផ្ដើមរឿងឈ្លោះជាមួយទេ។
«ហេតុអីចាំបាច់យកទៅដែរ?»ណាមជុន
«ហើយហេតុអីចាំបាច់ទុកនៅក្រុមហ៊ុនដែរ?»យូនីហ្វឺរ
«រឿងច្រើនណាស់» ណាមជុនក៏ចុចផ្ដាច់ប្រព័ន្ធទូរស័ព្ទភ្លាម ឯបុគ្គលិកដែរស្ដាប់ភាសាគេមិនយល់ក៏រហ័សទទួលទូរស័ព្ទយកមកកាន់និងដៃមុននិងចេញទៅវិញបាត់ នៅសល់តែគេតែម្នាក់ឯងដែរពេលនេះខូចអារម្មណ៍សមាធិធ្វើការអស់ ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????17
Start from the beginning