«បាទចាហ្វាយ»ប៊ែល
«នាងនៅឯណា?»ណាមជុន
«អ្នកណាទាន?»ប៊ែលសួរបញ្ជាក់ព្រោះមិនដឹងថាចាហ្វាយគេកំពុងរកអ្នកណា និយាយខ្សឹបៗដូចខ្លាចមានអ្នកឮយ៉ាងអញ្ចឹង។
«យូនីហ្វឺរ»
«អូហហ គឺនៅបន្ទប់ទទួលភ្ញៀវជាមួយម៉ែដោះទាន»ប៊ែល ឆ្លើយយ៉ាងរហ័សព្រោះភ្លេចអោយឈឹងថាទៅក្រៅពីនាងតើអោយចាហ្វាយគេទៅរកអ្នកណា?
ហឹកកក ហឹកកកក
សម្លេងយំអណ្ដឺតអណ្ដក់ក៏បន្លឺឡើងពីចម្ងាយ ធ្វើអោយអ្នកដែរកំពុងដើរទៅអត់ជ្រួញចញ្ចើមមិនបាន ។ គេក៏ឃើញថានាងគ្មានអ្នកណានោះទេ ជួបរឿងបែបនេះអស់ពីប៉ានាងទៅនាងនិងកាន់តែភ័យខ្លាចទើបសម្រេចចិត្តមកមើលសិនមុននិងត្រឡប់ទៅសម្រាកវិញ ។
«យ៉ាងមិចហើយ ?» ណាមជុន
«គឺអ្នកនាងនៅភ័យមិនទាន់បាត់ ព្រោះគ្មានលោកប៉ានៅក្បែរចាំការពារដូចមុន ពិបាកលួងណាស់គ្មានអ្នកណាមកធ្វើអោយបាត់យំងាយៗដូចលោកប្រុសនោះទេ»ម៉ែដោះក៏និយាយខ្សឹបៗដាក់អ្នកដែរទើបតែបង្ហាញខ្លួនអោយឃើញ ។
«អស់អីហើយ ឆាប់ឡើងទៅគេងវិញទៅ»ណាមជុនបោះជំហ៊ានចូលទៅឈរមុខនាងល្អិតដែរជ្រុបមុខយំនិងខ្នើយលើសាឡុង ដៃជើងក៏ញ័រអស់ដូចជាកូនឆ្កែដែរត្រូវម្ចាស់បោះបង់ចោល តែពេលឮសម្លេងរបស់គេភ្លាមនាងក៏ងើបមុខមកមើលភ្លែត។
«ហឹកក ហឹកក បងប្រុសមកហើយហេហ?»យូនីហ្វឺរ
«ហឹមម »ណាមជុន
« ហឹកក ហឹកក » យូនីហ្វឺរក៏ងក់ក្បាលដាក់គេតែបែរជានៅយំបន្តរ ក៏កាន់តែយំលើសដើមព្រោះផ្ទះពេលមានមនុស្សនៅច្រើនបែបនេះទើបនាងមិនសូវខ្លាច ជាពិសេសគឺមានបុរសមាំទាំដូចជាគេនៅ ។ តាំងពីថ្ងៃបាត់វត្តមានរបស់ប៉ានាងមក ក៏ជាគេនេះហើយដែរចេញមុខមកដោះស្រាយគ្រប់យ៉ាងជំនួស នាងក៏មានអារម្មណ៍ថាទុកចិត្តគេដូចជាសមាជិកគ្រួសារ ឬដូចជាលោកប៉ានាងក៏ថាបាន តែរឿងដែរសំខាន់គឺ គ្មានអ្នកណាអាចមកមើលថែនាងដូច
ប៉ារបស់នាងនោះទេ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????18
Start from the beginning