«ឈប់យំហើយអោយម៉ែដោះនាំឡើងទៅបន្ទប់វិញទៅ យប់ជ្រៅហើយ នៅខាងក្រៅក៏មានទាំងប៉ូលីសនិងមនុស្សរបស់ខ្ញុំ» ណាមជុនបង្ហើរសំនៀងសោះកក្រោះ ដោយងាកទៅមើលម៉ែដោះរបស់នាងពេលបញ្ចប់ប្រយោគ ព្រោះបើទុកអោយអង្គុយនៅទីនេះនាងនិងយំមួយយប់ទល់ភ្លឺជាមិនខាន។
«អត់ទេ នៅទីនេះហើយមានមនុស្សច្រើន»យូនីហ្វឺរ កាន់តែមិនចង់ទៅបន្ទប់ដែរមានគ្នាតែពីរអ្នកនិងម៉ែដោះ សាកស្រមៃល៎មើលថាអារម្មណ៍នាងពេលបានឃើញទឹកក្រហមដូចជាឈាមនៅមាត់ទ្វារក្នុងកន្លែងងងឹតតែម្នាក់ឯងនោះវាយ៉ាងមិច ។ នាងចង់រត់ទៅរកប៉ាក៏គ្មាន ជុំវិញខ្លួនសុទ្ធតែជាអ្នកដទៃ ចុះបើនាងជួបទៀតតើអ្នកណានៅក្បែរនាង?បើម៉ែដោះរបស់នាងក៏ជាមនុស្សស្រីវ័យចំណាស់ទន់ខ្សោយ។
« មនុស្សនៅយាមពេញផ្ទះ គ្មានអ្នកណាហ៊ានមកទៀតនោះទេ។ម៉ោងបីហើយឆាប់ឡើងទៅគេងភ្លាមទៅ គ្រប់គ្នាគេក៏ងងុយ»ណាមជុន
«ចាហ្វាយ អ្នកនៅមុខចាហ្វាយមិនមែននារីក្លាហានទេ ជារឿងធម្មតាទេដែរនាងខ្លាច ខ្ញុំថាចាហ្វាយរកវិធីបន្តិចទៅនិងឆាប់បានសម្រាកទាំងអស់គ្នា នេះមិនលួងបែរជាបង្ខំថែមហើយ»ប៊ែលក៏ដើរចូលមកជិតនិងខ្សឹបដាក់ត្រចៀកគេ នេះចាហ្វាយគេកាន់តែអត់បេះដូងទៅហើយទេតើ មនុស្សស្រីម្នាក់ឯងខ្លួនតូចមួយ ចេះដេញអោយទៅគេងទាំងគ្នានៅខ្លាចទៅកើត ទោះចង់បាត់ខ្លាចក៏ត្រូវខ្លាចដោយសារសម្ដីសោះកក្រោះរបស់គេនេះវិញដែរ។
«ម៉ែដោះនាំនាងឡើងទៅ»ណាមជុនក៏នៅតែអោយគាត់នាំនាងទៅដដែរ ដោយសារតែគិតពីពាក្យដែរគេប្រាប់មុននេះថាគ្រប់គ្នាគេក៏ងងុយ ខ្លាចក្លាយជាបន្ទុកគេទើបនាងព្រមឡើងទៅតាម ដោយក្នុងទ្រូងដូចជាចង់ថប់ដង្ហើម និងអស់កម្លាំង ហេតុអីបរិយាកាសបែបនេះនាងខ្លាចដល់ថ្នាក់នេះ?
ក្រាកកក~~
«ឆាប់គេងទៅអ្នកនាង ខ្ញុំនិងនៅក្បែរនៅទីនេះមិនទុកអោយអ្នកនាងនៅម្នាក់ឯងនោះទេ»ម៉ែដោះ ក៏នាំនាងអោយមកគេងនៅលើគ្រែ ឯប៊ែលនិងណាមជុនក៏ចូលមកពិនិត្យកញ្ចក់បង្អួចនិងក្នុងបន្ទប់របស់នាងដើម្បីអោយច្បាស់នៅក្នុងចិត្តថានិងមិនមានអ្នកណាចូលមកបង្ករបញ្ហាអោយឈឺក្បាលទៀត ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????18
Start from the beginning