抖阴社区

                                    

«បងប្រុស ទៅវិញហើយមែនទេយូនីហ្វឺរសួរគេទាំងទឹកភ្នែកនៅហូរម៉ាត់ៗ មិនបញ្ចេញសម្លេងដូចមុនទេ យំព្រោះខ្លាចបន្តិចទៀត គ្រប់គ្នានិងចេញទៅអស់។

«ចុះបើទៅយ៉ាងមិច ហើយមិនទៅយ៉ាងមិចណាមជុន

«មិនបាច់ទៅទេ មានបងប្រុសនៅទីនេះខ្ញុំមិនសូវខ្លាច»យូនីហ្វឺរ

«អញ្ចឹងក៏ឆាប់បិទភ្នែកទៅ» ណាមជុនថាហើយក៏ដើរមកអង្គុយលើសាឡុងក្នុងបន្ទប់គេងរបស់នាង ម៉ែដោះឃើញបែបនេះក៏រហ័សលួងនាងអោយឆាប់គេង ឯនាងតូចក៏ព្រមបិទភ្នែកគេងតាមសម្រួល ដោយមិនភ្លេចមើលបញ្ជាក់ថាគេប្រាកដជាមិនទៅណាពិតមែន នាងនិងបានស្រមៃថាពេលនេះជាបងប្រុសឬប៉ាបង្កើតរបស់នាងដែរកំពុងអង្គុយកំដរនាងអោយឆាប់គេង និងចាំការពារនាងពិតមែន

«ប៊ែលទៅយកlaptop យើងមក» ណាមជុន

«បាទ»ប៊ែល

«ហឹមមម» យូនីហ្វឺរប្រែខ្លួនទៅរកខាងម៉ែដោះដោយមានគាត់នៅអង្គុយក្បែរចាំអង្អែលក្បាល ដោយសារយំមកយូរផងនិងអស់កម្លាំងផងទើបពេលដាក់ខ្លួនថាគេងហើយក៏គេងលក់យ៉ាងរហ័សតែម្ដង។

«នេះចាហ្វាយ» ឯប៊ែលឯណេះក៏យកlaptop ពីក្នុងឡានមកអោយរាងក្រាស់ភ្លាម ក៏ឆ្ងល់ដែរថាគេយកមកធ្វើអីតែសម្រេចថាចាហ្វាយគេនៅទីនេះពិតមែន?

«ចុះទៅរកកន្លែងដេកទៅ យើងនៅបង្ហើយ
ការងារនៅទីនេះ»ណាមជុន

«ស្លាប់ហើយចាហ្វាយនៅធ្វើការ អោយខ្ញុំទៅគេងមិចនិងកើត»ប៊ែល

«អញ្ចឹងក៏ធ្វើដែរទៅ យកឯកសារទៅអង្គុយមើលទៅ»ណាមជុនក៏បោះឯកសារមួយដុំអោយទៅគេ ទើបគេទទួលយកទៅអង្គុយមើលនៅឯកៅអីក្បែរមាត់ទ្វារបន្ទប់ទាំងមុខជូរ។ គេខំនិយាយយកល្អស្មានថាចាហ្វាយខ្លួនឃាត់តែមានឯណាក៏សម្រេចអោយដូចបំណង។

«អឺ អ្នកនាងគេងលក់ហើយខ្ញុំផ្ញើរលោកគីមបន្តិចបានទេ?ព្រោះត្រូវទៅបោសសម្អាតនៅខាងក្រោម»ម៉ែដោះ

«មិនអីទេ ពេលនេះយប់ហើយម៉ែដោះសម្អាតហើយក៏ទៅសម្រាកចុះ»ណាមជុន

«គឺថា...ចុះអ្នកនាងម៉ែដោះ

«ខ្ញុំក៏នៅអង្គុយទីនេះហើយ ប្រហែលមិនអីទេ»ណាមជុនក៏និយាយទៅកាន់គាត់ជាមួយសម្លេងរាបស្មើរដដែរ តែដោយសារឃើញគេបែបនេះហើយទើបគាត់បារម្ភ ចូលខ្លួនមកជួយនិយាយអោយអ្នកនាងតូចរបស់ខ្លួនជំនួសតែម្ដង។

«ខ្ញុំអរគុណលោកគីមខ្លាំងណាស់ ក៏រំខានខ្លាំងណាស់ដែរតែអ្នកនាងគឺបែបនេះ ឆាប់ភ័យ ឆាប់ខ្លាច ឆាប់អន់ចិត្ត ឆាប់យំ ក៏ឧស្សាហ៍រត់ទៅរកលោកប៉ាអោយលួងជាញឹកញាប់ ហើយលោកប៉ាក៏មើលថែយ៉ាងល្អដូចបណ្ដូលពេជ្រមិនដែរសម្ដីធ្ងន់ដាក់ក៏មិនដែរធ្វើអោយយំ មិនដែរធ្វើអោយខូចចិត្ត ទើបពេលអស់ពីលោកប្រុសទៅ អ្នកនាងគ្មានអ្នកណាទេ រិតតែឆាប់ភ័យខ្លាច និងរិតតែពិបាកលួងលើសដើមហើយ ខ្ញុំឮថាលោកគីមនិងយកអ្នកនាងទៅនៅកូរ៉េជាមួយ សង្ឃឹមថាលោកមិនប្រកាន់និងទទួលយកចារិករបស់អ្នកនាងបានទៅចុះ បើអ្នកប្រុសពិបាកមើលឬគាត់តែងតែយំពេក អោយគាត់មកទីនេះវិញក៏បាន ខ្ញុំចាំទទួលជានិច្ច» ម៉ែដោះ

«មិនអីទេ លោកមីនជាមនុស្សល្អ ខ្ញុំនិងតបស្នងភាពស្មោះត្រង់របស់គាត់អោយសមទៅនិងតម្លៃ»ណាមជុន

«ឮបែបនេះខ្ញុំធូរទ្រូងហើយ អ្នកនាងមិនស្គាល់អ្នកណាជាជនជាតិកូរ៉េក្រៅពីខ្ញុំ លោកគីមហើយនិងជំនិតលោកគីមទៀតនោះទេ តើទៅទីនោះមិនអីទេមែនទេម៉ែដោះ

«មិនអីទេ ទៅទីនោះនាងនិងបានស្គាល់មនុស្សច្រើន»ណាមជុន

«ខ្ញុំក៏សង្ឃឹមថាបែបនោះ អញ្ចឹងខ្ញុំទៅសិនហើយផ្ញើរអ្នកនាងផង»ម៉ែដោះ ក៏ញញឹមពោរពេញដោយការទុកចិត្ត មិនដឹងថាជានិស្ស័យឬយ៉ាងមិចទេតែគាត់ទុកចិត្តគេពិតមែនដូចមនុស្ស
ស្គាល់គ្នាពីពេលណាមកអញ្ចឹង

   ឯរាងក្រាស់ក៏ងាកមកធ្វើការងាររបស់ខ្លួន.នៅលើlaptop បន្តរក្នុងបន្ទប់ជាមួយមីនយូនីហ្វឺរដែរគេងលង់លក់ ឯទ្វារបន្ទប់ក៏មិនបានបិទទេ ចំហរពិនណាណីឃើញដល់ស្រមោលប៊ែលដែរអង្គុយកៀននោះទៀតឯណោះ។

To be continued 🌷✨

??????????????????????????????6?Where stories live. Discover now