抖阴社区

                                    

     ........

«ទីបំផុតបានសម្រេចហើយ លែងមានរឿងអោយឈឺក្បាលហើយ»ប៊ែលស្ទើរតែហោះឡើងទៅលើអាកាស ទីបំផុតគេលែងមករវល់និងរឿងនេះទៀតហើយក៏បានត្រឡប់ទៅកូរ៉េវិញដូចគ្នា ទើបរហ័សដឹកណាមជុនទៅទម្លាក់នៅឯខនដូរ ឯគេវិញក៏ទៅកន្លែងរបស់គេដូចគ្នា ដើម្បីរៀបចំរបស់របរដាក់វ៉ាលីអោយត្រឹមត្រូវបានមុនម៉ោង។

«ទៅមើលក្មេងនោះផងពេលឯងរៀបរបស់រួច តិចនៅននៀលយំមិនព្រមចេញពីម៉ែដោះ»ណាមជុន

«ចុះចាហ្វាយមិនទៅទេហីទាន?»ប៊ែល

«ឯងអោយយើងទៅរកស្លាប់អី?» ណាមជុន

«អត់ក៏អត់ ចាំបាច់និយាយអសុរស»ប៊ែលនិយាយតិចៗម្នាក់ឯងស្របពេលគេបើកឡានមកឈប់មុខអគារខនដូរល្មម ទើបណាមជុនចុះទៅដោយមិនបានឮ ហើយក៏បំបែកគ្នាទៅធ្វើការងាររៀងខ្លួន។

       ......

[ម៉ោង7យប់]

     វេលាម៉ោងនេះជាម៉ោងមនុស្សនៅទីក្រុងចេញមកអ៊ូអរខ្លាំងណាស់  , ផ្លូវក៏ស្ទះ , ហាងលក់ទំនិញនិងហាងអាហារក៏សុទ្ធតែពេញអស់។ ឯមុខខនដូររបស់អ្នកកម្លោះគីមពេលនេះមានឡានខ្មៅម៉ាកទំនើបមួយនៅរងចាំរួចជាស្រេច , ប៊ែលក៏អង្គុយចាំមួយសន្ទុះ ទើបរាងកាយសង្ហាររបស់ចាហ្វាយរបស់គេបង្ហាញខ្លួនឡើងមក ។

«ផ្លូវប្រហែលស្ទះណាស់ហើយចាហ្វាយ» ប៊ែល

« ប្រញ៉ាប់ទៅ យើងដេកជ្រុលបន្តិចទើបយឺតបែបនេះ»ណាមជុននិយាយបណ្ដើរក៏ទាញខ្សែរក្រវ៉ាត់យកមកពាក់បណ្ដើរ , ឯឡានក៏ចាប់ផ្ដើមបង្វិលកង់ចេញទៅ មិនដល់មួយម៉ោងទៀតទេដល់ម៉ោងចេញដំណើរហើយ ។

     វីឡាលោកមីន—

ក្រឡេកមកមើលអ្នកឯណេះវិញ ក៏រៀបខ្លួនអង្គុយចាំរួចជាស្រេចតែក៏យំមិនព្រមចង់ទៅមករួចហើយទម្រាំតែម៉ែដោះលួងបាត់អោយព្រមស្លៀកពាក់មកអង្គុយបែបនេះមិនងាយទេ នាងមិនចង់ឃ្លាតពីផ្ទះនិងម៉ែដោះ តែដើម្បីជីវិតថ្មីយ៉ាងណាក៏ត្រូវទៅនៅកូរ៉េក្រោមការមើលថែរបស់គេ ។ ចាត់ទុកថាគេជាបងប្រុសបង្កើតឈាមតែមួយជាមួយនាងចុះ ទាំងមិនដឹងថាគេមកនិយាយជាមួយឬអត់ផង។ បើមួយម៉ាត់ៗរបស់គេដូចយកអំបិលមកជះកណ្ដាលមុខ គ្មានរស់ជាតិ គ្មានភាពកក់ក្ដៅដូចប៉ានាងបន្តិចណាឡើយ។

   ងឺតតតតត!

«អ្នកនាងតោះប្រញ៉ាប់ចេញទៅ ពួកគាត់ប្រហែលមកដល់ហើយ»ម៉ែដោះគ្រាន់តែឮសម្លេងឡានចតភ្លាមក៏តឿនភ្លែត ទើបកាន់វ៉ាលីអូសចេញមកក្រៅដោយមានយូរលីហ្វឺរដើរតាមពីក្រោយ ឯប៊ែលក៏រហ័សរត់មកទទួលនិងលើកវ៉ាលីយកទៅដាក់នៅគូទឡាន។

«យ៉ាងមិចដែរអ្នកនាងព្រមហើយឬនៅ?»ប៊ែល

«គឺនៅទេ»យូរនីហ្វឺរ

«បើនៅក៏ត្រូវតែព្រមដែរបាទ ព្រោះជិតដល់ម៉ោងចេញដំណើរហើយ»ប៊ែលក៏លាដៃសម្ដៅទៅរកទ្វារឡានដែរបើកចាំរួចជាស្រេចដើម្បីអោយនាងចូល ឯយូរលីហ្វឺរក៏ឱបម៉ែដោះជាការលាគ្នាមុននិងចាកចេញទៅ។

«ម៉ែដោះ ពេលខ្ញុំមានការងារធ្វើ រៀនចប់ខ្ញុំនិងឲឧស្សាហ៍មកលេង»យូរនីហ្វឺរ

«តាមសម្រួល ម៉ែដោះនៅចាំនៅទីនេះ។ កុំភ្លេចមើលថែ ខ្លួនអោយបានល្អ ត្រូវតែរឹងមាំ កុំឧស្សាហ៍យំព្រោះម៉ែដោះមិនបាននៅជិតនោះទេ ត្រូវញ៉ំាអោយច្រើនៗណា»ម៉ែដោះ

«ចាស ម៉ែដោះក៏ដូចគ្នា ខ្ញុំទៅសិនហើយណា»យូលីហ្វឺរ ថាហើយក៏ឡើងទៅអង្គុយនៅលើឡានដោយភ្នែកនៅតាមមើលជាប់ទោះបីកង់ឡានបង្វិលចេញទៅក៏ដោយ នាងនៅមើលរហូតដល់ដាច់កន្ទុយភ្នែកទើបងាកមកចាប់អារម្មណ៍និងអ្នកអង្គុយក្បែរខ្លួនវិញ តែមិនហ៊ាននិយាយរកទេបើភ្នែកនៅមើលlaptopជាប់បែប
នេះ

...

អាកាសយាន្យដ្ឋាន អ៊ីតាលី✈️✨

        ទីបំផុតក៏មកដល់ហើយ មិនរៀបរាប់ច្រើនទេគឺដើរសម្ដៅទៅរកកន្លែងពិនិត្យpassport តែម្ដង ព្រោះសល់មិនប៉ុន្មាននាទីទៀតផងយន្ដហោះក៏ចេញដំណើរទៅហើយ។ តើបន្ទាប់ពីចាកចេញពីទីនេះនិងធ្វើអោយជីវិតយូលីហ្វឺរផ្លាស់ប្ដូរប៉ុណ្ណា?

To be continued 🌷✨

??????????????????????????????6?Where stories live. Discover now