抖阴社区

                                    

.......

[NamJOON scene ]

ក្រឡេកមកមើលអ្នកខាងនេះវិញ ដោយសារព្រឹកមិញគេមិនបានធ្វើការទើបពេលនេះគេទើបតែបានចេញពីក្រុមហ៊ុន ក៏ផ្ដាំអោយប៊ែលទៅយកនាងតូចមកភូមិគ្រិះ ព្រោះបងថ្លៃនិងប្អូនថ្លៃស្រីរបស់គេខ្លាចនាងអប្សុកនៅម្នាក់ឯង ទើបបង្ខំតឿនអោយគេយកទៅលេង តែខ្លាចនាងចាំយូរទម្រាំគេបានចេញ ក៏សម្រេចអោយប៊ែលទៅយកមុនតែម្ដងទៅ ។

រីងងង រីងងងង

«យ៉ាងមិច» ណាមជុនដែរដើរចេញពីការិយាល័យរបស់ខ្លួនសម្ដៅទៅរកចំណតឡានក៏លើកទូរស័ព្ទមកទទួល ព្រោះប្រហែលមានការអីទេដឹង?

«ចាហ្វាយខ្ញុំភ្លេចsave លេខរបស់អ្នកនាងយូនីហ្វឺរបាត់ទៅហើយ ពេលនេះចុចកណ្ដឹងគ្មានមនុស្សបើកទ្វារទេទាន»ប៊ែល

«ចាំនៅត្រង់និងហើយចាំយើងខលទៅរកនាង»ណាមជុនទម្លាក់ទូរស័ព្ទពីប៊ែល សឹមចុចខលទៅរកលេខនាងតូចដែរគេបានsave ទុក ។មិនព្រមបើកទ្វារឬខ្លាចមិនហ៊ានបើក? តែមិនសមទេក៏មានកាមេរ៉ាមើលឃើញខាងក្រៅដែរតើហ។

តឺតតត តឺតតត

«អាឡូបងប្រុស»យូនីហ្វឺរ

«ហេតុអីមិនបើកទ្វារអោយប៊ែល?ខ្ញុំអោយគេទៅយកមកញ៉ំាបាយនៅឯផ្ទះធំ»ណាមជុន

«អូហ ខ្ញុំចេញមកអង្គុយលេងនៅខាងក្រៅមិនបាននៅក្នុងខនដូរទេ»យូនីហ្វឺរ

«មិចក៏ចេញតែម្នាក់ឯងពេលយប់បែបនេះ? ក្រែងមិនស្គាល់ផ្លូវច្បាស់ផង តិចវង្វេងខានបានត្រឡប់ទៅអ៊ីតាលីវិញ» ណាមជុន

«ខ្ញុំគ្រាន់តែអប្សុក ក៏នៅមិនឆ្ងាយពីខនដូរប៉ុន្មានទេ ទីនេះមនុស្សច្រើនណាស់ តែកន្លែងខ្ញុំអង្គុយមិនសូវទេ»យូនីហ្វឺរ

«នៅកន្លែងណា? ផ្ញើរlocation មកខ្ញុំអោយប៊ែលទៅយកនៅទីនោះ» ណាមជុន

«ឥឡូវមែនទេ?តែខ្ញុំមិនទាន់ដូរខោអាវនោះទេ»យូនីហ្វឺរ

«មិនមែនទៅជប់លាងទេគ្រាន់តែញ៉ំាបាយល្ងាចធម្មតា ឆាប់ផ្ញើរមកនិងបានឆាប់ចេញទៅ»ណាមជុន ទម្លាក់ទូរស័ព្ទចុះដោយមិនអោយនាងឆ្លើយតបទាន់ ក៏ឡើងឡានបើកចេញទៅតែម្ដង ឯសារlocation របស់យូនីហ្វឺរដែរនាងផ្ញើរចូលទូរស័ព្ទដៃរបស់គេក៏ forward ទៅអោយប៊ែលតែម្ដង រួចក៏ចប់អស់ការដែរត្រូវធ្វើហើយ ។

??????????????????????????????6?Where stories live. Discover now