抖阴社区

                                    

......
[30នាទីក្រោយមក]

សម្លេងឡានបើកចូលមកដល់ ធ្វើអោយគ្រប់គ្នាគិតថាជាណាមជុនតែអ្នកដែរចូលមកបែរជាប៊ែលនិងយូនីហ្វឺរទៅវិញ។ ណាមជុនចេញមកមុនទើបពួកគេមិនបានគិតថាជាពីរអ្នកនេះទេ ។

«យូនីហ្វឺរមកហើយឬ?ខ្ញុំស្មានថាជាបងថ្លៃទេតើហ» គ្រីសស៊ី

«គាត់មិនទាន់មកដល់ទេមែនទេ?»យូនីហ្វឺរ

«មែនហើយ តែមិនអីទេឆាប់មកអង្គុយសិនមកម្ហូបអ្នកបម្រើកំពុងតែចម្អិនហើយ»គ្រីសស៊ីក៏អូសដៃនាងតូចចូលទៅអង្គុយជាមួយខាងស្រីៗគ្នាឯង ដែរមានទាំងហាយ៉ុន ស៊ូឈីន យូរី និងហេប្យុល ។ រូបរាងនិងសម្រស់របស់ពួកគេអាចធ្វើជាក្រុមតារាម៉ូដែលបានប្រាកដណាស់ មកអង្គុយក្បែរទាំងស្អាត ទាំងសរខ្ចី គ្មានទាស់កន្លែងណាទេ ហេតុអីគេរកបានអ្នកស្អាតដូចគ្នាមកនៅជុំគ្នាទាំងព្រមបែបនេះ ពេលមកអង្គុយជិតពួកគេក្នុងឈុតដែរនាងពាក់ធម្មតាធ្វើអោយនាងយល់ថា ខ្លួនដូចជាក្មេងអនុវិទ្យាល័យខ្លាំងណាស់ មិនសមមករួមជាមួយនិងពួកគេនោះទេ។

«កុំតានតឹងអី ទុកពួកយើងដូចជាអ្នកស្គាល់គ្នាទៅ ។ មនុស្សរបស់បងថ្លៃក៏ដូចជាមនុស្សរបស់ពួកយើង កុំទៅក្រែងចិត្តគ្នាអី»ហាយ៉ុន

«អ៎..ចាសសស»យូនិហ្វឺរ

«ឯងចូលរៀននៅពេលណាដឹងដែរទេ?»ស៊ូឈីន

«ក៏ប្រហែលមិនប៉ុន្មានថ្ងៃទៀតនោះទេ»យូនីហ្វឺរ

«អញ្ចឹងយ៉ាងតិចណាស់ក៏បីថ្ងៃដែរ»យូរី

«ពួកបងមានអីមែនទេ?»យូនីហ្វឺរ

«មាត់តិចៗ ... ខានស្អែកជាថ្ងៃកំណើតរបស់គ្រីសស៊ីហើយ ពួកយើងមានកម្មវិធីនៅឯrestaurant កុំភ្លេចមកជាមួយបងថ្លៃណា»ស៊ូឈីន

«អូហហ ចាស»យូនីហ្វឺរ

«តែរឿងមួយចុងក្រោយគឺថ្ងៃស្អែកពួកយើងមានកម្មវិធីតែស្រីៗ ក៏ទៅលេងនៅក្លឹបមុនថ្ងៃពិធីមកដល់ មានតែស្រីៗយើងទេណាឯងត្រូវតែមកចូលរួម»គ្រីសស៊ី

«ខ្ញុំខ្លាចបងប្រុសមិនអនុញ្ញាត ណាខ្ញុំមិនដែរចូលក្លឹបផង»យូនីហ្វឺរ

«ចាំពួកយើងជាអ្នកសុំ ទៅម្ដងជាមួយពួកយើងឯងប្រាកដជាមិនចង់មកផ្ទះវិញនោះទេ» ស៊ូឈីន

«អូខេ ...ខ្ញុំក៏ចង់សាក ហាសហា»

«ល្អណាស់ ស្អែកយើងជួបគ្នាម៉ោង5ល្ងាច»យូរី

«ចាស»

ងឺតតតតតតត

«បងថ្លៃប្រហែលមកដល់ហើយ»គ្រីសស៊ីបញ្ចប់ប្រយោគភ្លាមស្របពេលវត្តមានអ្នកកម្លោះលិចឡើងមកល្មម រួចគេក៏ដើរទៅសាឡុងដែរមានតែប្រុសៗ ក៏មិនភ្លេចងាករកអ្នកខាងនេះ តែឃើញថាកំពុងត្រូវគ្នាហើយទើបគេមិនបាច់ខ្វល់ខ្វាយ ។

To be continued 🧘🏻‍♀️🔥

ពួកបងស្រីៗនាំអូនយូនីហ្វឺរខូចហើយ🤩

??????????????????????????????6?Where stories live. Discover now