抖阴社区

                                    

«ស្លាប់ហើយ ហេតុអីមិនអោយដំណឹងខ្ញុំបន្តិចសោះ? ខ្ញុំភ្ញាក់ស្ទើរស្លាប់អម្បិញមិញ»យូនីហ្វឺរ

«ម៉ោងប៉ុន្មានហើយដឹងដែរទេ?»

«គឺ...គឺ 11ថ្ងៃត្រង់»យូនីហ្វឺរ

«ខ្ញុំនិយាយអ្វីខ្លះមានស្ដាប់ដែរទេ?»ណាមជុន

«កាលពីយប់មិញយ៉ាងមិចខ្លះខ្ញុំមិនចាំទេ តែខ្ញុំពិតជាមិនបានល្មើសនិងពាក្យរបស់បងប្រុសពិតមែន»យូនីហ្វឺរចាប់ផ្ដើមភ័យបុកពោះព្រោះយល់ថាគេដូចជាដឹងនិងឃើញគ្រប់សកម្មភាពរបស់នាងអស់ហើយ ពេលនេះមានតែមកសុំទោសឬយករួចខ្លួនតែប៉ុណ្ណោះ។

«ហិតខ្លួនឯងទៅមើលនៅធំក្លិនអាកុលដែរ? ក្រោកមកឃើញសម្លៀកបំពាក់ដែរខ្លួនឯងពាក់ហើយឬនៅ?»ណាមជុន

«ខោអាវនោះបងគ្រីសស៊ីគាត់ជាអ្នកនាំខ្ញុំទៅផ្លាស់ តែមិនមែនកំហុសគាត់ទេវាជាកំហុសរបស់ខ្ញុំដែរមិនហ៊ានប្រកែក អោយដាច់ខាត។ ស្រានៅទីនោះខ្ញុំញ៉ំាតែបន្តិចទេ ក៏មិនដឹងដែរថាហេតុអីធ្វើអោយស្រវឹងដល់ថ្នាក់ចាំអ្វីមិនបានបែបនេះ ខ្ញុំមានបង្ករបញ្ហាះអោយបងប្រុសដែរទេ?»យូនីហ្វឺរ

«នាងក្អួតដាក់អាវរបស់ខ្ញុំមានដឹងដែរទេ? អ្វីដែរខ្ញុំហាមនាងក៏ធ្វើទាំងអស់ ល្ងាចនេះមិនបាច់ទៅពិធីខួបកំណើយរបស់គ្រីសស៊ីទេ»ណាមជុន

«អាយយ បងប្រុសខ្ញុំសុំទោសខ្ញុំមិនដឹងពិតមែន លើកក្រោយខ្ញុំឈប់ញ៉ំាស្រាទៀតហើយ តែកុំទុកខ្ញុំអោយនៅម្នាក់ឯងអីណា បងគ្រីសស៊ីក៏ហៅខ្ញុំទៅជាមួយទៅហើយ»យូនីហ្វឺររហ័សស្ទុះមកលួងគេពេលឮបែបនេះ នាងដឹងខុសពិតមែនមិនបានមានបំណងចង់អោយរឿងទៅជាបែបនោះទេ។ សំណាងហើយដែរនាងមិនចាំពាក្យដែរនាងនិយាយកាលពីយប់មិញនោះ ព្រោះអ្វីដែរមិនគួរនិយាយក៏នាងនិយាយចេញមកអស់ដែរ។

«នៅផ្ទះត្រៀមខ្លួនចូលរៀននៅថ្ងៃស្អែក »ណាមជុន

«សុំអង្វរណា ចាត់ទុកថាថ្ងៃនេះជាថ្ងៃចុងក្រោយទៅចុះ»យូនីហ្វឺរ ឱបដៃគេយោលទៅយោលមកនិងធ្វើភ្នែកម៉ក់ៗ តែគេមិនបានចាញ់បោកទឹកមុខកំសត់របស់នាងនោះទេ។

«ឈប់បង្ករបញ្ហា ហើយត្រៀមខ្លួនទៅសាលានៅព្រឹកស្អែក ថ្ងៃនេះហាមឈានជើងចេញពីទីនេះសូម្បីតែមួយជំហ៊ាន»ណាមជុនដកដៃចេញមិនព្រមទទួលយកពាក្យអង្វរករបស់នាងក៏ត្រឡប់ទៅវិញភ្លាមតែម្ដង។

??????????????????????????????6?Where stories live. Discover now