«មិនយ៉ាងមិចទេ ឆាប់ទៅៗគេចេញទៅមុនអស់ហើយ»ណាមជុន
«ឆ្លើយនិងសំណួរខ្ញុំសិន តើខ្ញុំពាក់បែបនេះស្អាត
ដែរទេ?»យូនីហ្វឺរ«ក៏ស្អាតហើយ យ៉ាងមិចពេញចិត្តឬនៅ?»ណាមជុនក្រវីក្បាលនិងចារិកក្មេងមិនទាន់ធំដូចជានាង ក៏ដឹងរួចហើយថាទាល់តែគេឆ្លើយទើបនាងព្រមទៅជាមួយ។
«ល្អណាស់ អញ្ចឹងតោះ»យូនីហ្វឺរ
នាងងក់ក្បាលដូចជាពេញចិត្តណាស់មុននិងដើរចេញទៅដោយមានគេជាអ្នកដើរតាមពីក្រោយ។ តែព្រោះឱកាសបែបនេះល្អនាងក៏បន្ថយល្បឿនមកដើរទន្ទឹមគេវិញ នៅមានសួរនាំកុំអោយបរិយាកាសស្ងប់ស្ងាត់ពេកទៀត។
«យើងទៅញ៉ំាបាយនៅឯណា?»យូនីហ្វឺរ
«ដើរទៅក៏ដឹងហើយ »ណាមជុន
«ខ្ញុំឃើញគេជិះទូកនៅត្រង់នោះ យើងជិះដែរបានទេ?»យូនីហ្វឺរ
«បាន តែមិនមែនពេលនេះ»ណាមជុន
«ខ្ញុំក៏មិនជិះពេលនេះដែរ។ ចុះថាបងហ្គុកគាត់នៅឯណា?ទៅមុនជាមួយគេដែរមែនទេ?»យូនីហ្វឺរ
«ហឹមមម »ណាមជុន
នៅតាមផ្លូវដើរទៅនាងក៏សួរនិងគេរហូត តែគេក៏មិនបានធុញព្រោះកន្លងទៅមួយខែនេះគេស្ដាប់ឡើងទម្លាប់ត្រចៀកទៅហើយ។
...
[Restaurant ]
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. «ហីយ៉ា..យូនីហ្វឺរមកដល់ហើយ ថ្ងៃនេះតែងខ្លួនប្លែកភ្នែកពេកបងមើលមិនចង់ស្គាល់»ជុងហ្គុកដែរងាកឃើញវត្តមានអ្នកទាំងពីរមកដល់ក៏រហ័សរាក់ទាក់ ជាពិសេសជាមួយយូនីហ្វឺរ នេះស្អាតពិតមែន គេមិនកុហកទេថ្នាក់ឡើងមិនចង់ដកភ្នែកចេញទៅហើយ។
«បងហ្គុកមានក្រសែភ្នែកល្អខ្លាំងណាស់»
«ហាសហា ជឿជាក់បែបនេះទើបសមជាប្អូនស្រីរបស់ខ្ញុំ»គ្រីសស៊ីនិងគ្រប់គ្នាសើចអស់សំណើចដោយសារតែពាក្យឆ្លើយតបរបស់នាងតូច លើកលែងតែណាមជុនដែរទឹកមុខធម្មតាៗស្មើរៗ គ្មានអ្នកណាមកប្ដូរបាន។
«បងគ្រីសស៊ី និងបងហេប្យុលថ្ងៃនេះក៏ស្អាតណាស់ដែរ ខ្ញុំមិនដែរឃើញបងពាក់រ៉ូបនៅសមុទ្យបែបនេះពីមុនមកទេ»យូនីហ្វឺរ
«ក៏ឃើញអោយហើយទៅ មកដើរលេងលើក
នេះនិងលែងអោយសប្បាយដៃ»គ្រីសស៊ី«ប្រាកដជាបែបនោះ»ហេប្យុល
«សប្បាយដៃបានតែត្រូវសប្បាយជាមួយបង មិនមែនដូចនៅក្លឹបកាលពីលើកមុននោះទេ»ជីមីន គេនិយាយបង្ការអោយហើយព្រោះមានតែប្រពន្ធគេទេដែរចិត្តសឿងនិងក្លាហានជាងគេ នេះមកលេងសមុទ្យមានប្រពន្ធសាច់សរខ្ចីដូចសម្លីបែបនេះ នៅពាក់ស៊ិចស៊ីបង្ហាញរាងទៀត គេពិតជាចង់កើតខ្យល់ដោយសារតែឃាត់នាងមិនស្ដាប់និងតែម្ដងហើយ ។
«ហីយ៉ាអូនដឹងហើយ មានប្ដីសង្ហារ បែបនេះមិចនិងអាចទុកចោលអោយនៅម្នាក់ឯងបានទៅ»គ្រីសស៊ី
គ្រាន់តែនាងនិយាយចប់គេក៏ញញឹមខ្ចឹបលិបបាត់ភ្នែកបាត់តែម្ដង ។ អោយតែប្រពន្ធនិយាយផ្អែម និយាយពីថាអោយគេទៅស្លាប់ក៏គេព្រមដែរ។ តែសុំញ៉ំាអាហារថ្ងៃត្រង់ដែរកម្មង់មកសិនបើមិនអញ្ចឹងទេត្រជាក់អស់ខានបានញ៉ំាមិនខាន
..........
[ម៉ោងបីរសៀល]
បន្ទាប់ពីញ៉ំាបាយថ្ងៃត្រង់រួចពួកគេក៏នៅនិយាយគ្នាមួយសន្ទុះធំទម្រាំតែបំបែកគ្នាមកគេងនៅក្នុងបន្ទប់រៀងខ្លួន។ ឯយូនីហ្វឺរក៏លង់លក់ទៅដំណេកពេលថ្ងៃត្រង់ដូចគ្នាតែនាងដាក់នាឡិការោទិ៍នៅម៉ោងបីដើម្បីចេញមកគេងហាលថ្ងៃនៅរានហាល ហើយមូជទឹកអាងលេងព្រោះខានហែលទឹកមកយូររាប់ឆ្នាំហើយ ក៏គិតថាម៉ោងនោះគ្រប់គ្នាប្រាកដជាគេង នាងប្រហែលមូជមិនអីទេដឹង?
«ខ្មៅក៏ខ្មៅទៅ តែថ្ងៃនេះសូមស្រូបយកពន្លឺព្រះអាទិត្យអោយអស់ចិត្តហើយ» យូនីហ្វឺរដើរចេញមកខាងក្រៅគេងលើប៉ៅអីនៅក្បែរអាងទឹក ដោយលើខ្លួនរបស់នាងគឺស្លៀកឈុតប៊ីគីនីបង្ហាញរៀងរូវ ទោះពេលនេះអ្នកណាឃើញ
ក៏លែងហ៊ានហៅនាងថាក្មេងទៀតដែរ។To be continued ✨🌷

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????34
Start from the beginning