«មិចក៏យូនីហ្វឺរមុខក្រហមម្ល៉េះ?កើតអីមែនទេ»ជុងហ្គុកនៅឈរនិយាយឆ្លើយឆ្លងជាមួយទាំងដែរណាមជុនហែលទឹកតែម្នាក់ឯងធ្វើមិនដឹង។
«អ៎..គឺ..មកពីឈ្លួកទឹកមុននេះទេដឹង។ ហាសហា ខ្ញុំមិនអីទេ»យូនីហ្វឺរ
ពួកគេជជែកគ្នាបណ្ដើរជុងហ្គុកក៏ចុះមកក្នុងទឹកជាមួយដើម្បីហែលលេង ឯយូនីហ្វឺរបែរជាមិនធ្វើអីគឺកាន់កែវទឹកក្រូចច្របាច់ហើយឈរមើលកម្លោះៗសង្ហារហែលទឹកតែម្ដង ។ សុំទោសណាមិនមែននាងចង់ទេ អ្នកណាប្រើអោយពួកគេមានរាងសង្ហារហើយទាក់ទាញធ្វើអី ថែមទាំងនៅលីវម្នាក់ទៀត មើលណាមជុនចុះនាងដកភ្នែកចេញមិនរួចទេ ក្នុងចិត្តក៏លួចសុំទោសដល់មិត្តស្រីរបស់គេដែរ។
............
[ល្ងាចម៉ោង6]
ក្រោយពីហែលទឹកលេងឡើងអស់កម្លាំងពីក្នុងខ្លួនហើយទីបំផុតក៏ដល់ពេលញ៉ំាអាហារពេលយប់។ ជីមីននិងគ្រីសស៊ីក៏មិនទាន់មកដល់ទេ តែហេប្យុល ហូស៊ុកហើយនិងជុងហ្គុកគឺនៅលើក៉ាប៉ាល់រួចជាស្រេចហើយ។
«អូហហ ត្រូវឆ្លងទឹកផងឬ?»យូនីហ្វឺរ
«កាប៉ាល់មកចតនៅលើគោកមិនបានទេ»ណាមជុន
«ខ្ញុំដឹងហើយមិនបាច់បងប្រុសបញ្ជាក់ គ្រាន់តែភ្លេចគិតរឿងនេះទើបស្លៀករ៉ូបវែងមក» យូនីហ្វឺរក៏មិននៅរងចាំយូរ រហ័សលើកជាយរ៉ូបអោយសើយឡើងខ្ពស់បន្តិចដើម្បីដើរចូលទៅរកកាប៉ាល់ដែរនៅមិនឆ្ងាយប៉ុន្មានពីទឹក តែដែល
បញ្ហានោះគឺដៃនាងជាប់កាន់រ៉ូបហើយ គ្មានអ្វីកាន់បង្កាន់ដៃឡើងទេ បើទម្លាក់ជាយរ៉ូបទៅកាន់បង្កាន់ដៃ រ៉ូបរបស់នាងច្បាស់ជាសើមជោគមិនខាន។«យ៉ាងមិចហើយ ឡើងរួចដែរទេ?»ណាមជុន
«គឺត្រូវឡើងរួចហើយ តែបញ្ហាមកពីរ៉ូបមួយនេះ»យូនីហ្វឺរ ជ្រួញចញ្ចើមឱនមើលរ៉ូបរបស់ខ្លួន តែគេស្រាប់តែលូកដៃមកចាប់លើកនាងឡើងទៅដាក់នៅលើកាប៉ាល់ ទាំងមិនប្រាប់ដំណឹងមុនអីបន្តិចសោះ៕
ដៃរបស់គេគឺgentle និងសុភាពបុរសខ្លាំងណាស់ ឯបេះដូងរបស់នាងចាប់ផ្ដើមធ្វើទុកទៀតហើយ។នេះមួយថ្ងៃនេះគេមានដឹងថាខ្លួនធ្វើអីខ្លះទេ? ហេតុអីអោយនាងអៀនច្រើនដល់ថ្នាក់នេះ បើម៉ាកៗនិងច្បាស់ជាស្លាប់ដោយសារតែលួចស្រឡាញ់សង្សារគេមិនខានទេ។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????36
Start from the beginning